វប្បធម៌ ជំនឿ
ផ្លែទទឹម ជួយបង្កើនហុងស៊ុយលាភសំណាង និងកម្លាំងចិត្តដល់ម្ចាស់ផ្ទះ
ពេលឮពាក្យ ហុងស៊ុយ ផ្លែទទឹមមិនមែនជារបស់ដំបូងដែលចូលមកក្នុងគំនិតរបស់អ្នកទេ។ អ្នកជំនាញហុងស៊ុយបានប្រើនិមិត្តសញ្ញានៃធម្មជាតិនៅក្នុងផ្ទះ ដូចជាដើមឈើ ផ្លែឈើ ដើម្បីអញ្ជើញ និងភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិយ៉ាងជ្រាលជ្រៅ។
ចំពោះផ្លែឈើដូចជាផ្លែទទឹម វាគឺជានិមិត្តសញ្ញាហុងស៊ុយនៃភាពរុងរឿង ជាពិសេសទំនាក់ទំនងរបស់វាជាមួយនឹងពណ៌ និងចំនួនគ្រាប់ពូជនៃផ្លែទទឹម។ ប៉ុន្តែតើយើងអាចយកផ្លែទទឹម មកអនុវត្តតាមក្បួនហុងស៊ុយរបស់ផ្ទះ យើងដោយរបៀបណា?
ខាងក្រោមនេះ អ្នកជំនាញបានពន្យល់ពីក្បួនប្រើផ្លៃទទឹម ដើម្បីនាំសំណាងនិងលាភដល់ម្ចាស់ផ្ទះ។
១ បំផុសគំនិត ភាពរុងរឿង និងគំនិតល្អៗ
ប្រសិនបើអ្នកចង់ទទួលបានការបំផុសគំនិត ភាពរុងរឿង ហើយផ្នត់គំនិតល្អ ផ្លែទទឹមអាចជួយអ្នកដោយបណ្ដុះថាមពលធាតុភ្លើង ដើម្បីជួយដល់ម្ចាស់ផ្ទះ។ ចូរដាក់ផ្លែទទឹមក្នុងកន្ត្រក ឬមានរូបភាពផ្លែទទឹមនៅក្នុងផ្ទះរបស់អ្នកក៏បាន។
ម្យ៉ាងទៀតការដាក់ផ្លែទទឹមក្នុងផ្ទះបាយ គឺជាកន្លែងដ៏ល្អសម្រាប់លាភសំណាង។ ព្រោះផ្ទះបាយភ្ជាប់នឹងទ្រព្យសម្បត្តិតាមក្បួនហុងស៊ុយ។ និមិត្តសញ្ញានៃត្បូងទទឹម ក៏អាចដាក់នៅក្នុងការិយាល័យផ្ទះផងដែរ ឬតំបន់ការងាររបស់អ្នក។
២ បង្កើនឲ្យមានកូនចៅច្រើនៗ
ផ្លែទទឹមជួយតភ្ជាប់ទៅនឹងការមានកូន វាអាចជានិមិត្តសញ្ញាដ៏មានឥទ្ធិពលក្នុងការធ្វើការជាមួយអ្នកដែលចង់បានកូនចូលមក្នុងផ្ទះ។ ប្រសិនបើអ្នកចង់មានកូន ត្រូវស្វែងរកតំបន់ថាមពលរបស់កុមារ នៅក្នុងបន្ទប់គេងរបស់អ្នកក៏បាន។
៣ ដាំផ្លែទទឹមនៅក្នុងសួនឬក្នុង ផ្ទះជួយនាំភាពត្រជាក់
ប្រសិនបើផ្ទះរបស់អ្នកមានអាកាសធាតុត្រជាក់និងដីមានជីវជាតិ អ្នកអាចដាំផ្លែទទឹមដើម្បីជាជំនួយនាំភាពត្រជាក់ដល់សមាជិកក្នុងផ្ទះ។ នៅពេលដែលដើមឈើលូតលាស់ នោះគ្រួសារក៏មានសុភមង្គល មានតែភាពរីករាយ ដែលដើមទទឹមនាំចូលមក។ អ្នកក៏អាចទុកផ្លែទទឹមស្រស់ៗ ដើម្បីបរិភោគជុំគ្នាជាមួយគ្រួសារផងដែរ។
៤ លាយផ្លែទទឹម ផ្លែប៉ោម និងផ្លែប៉ែសហូបជាមួយគា្ន
នៅក្នុងអាហារដែលយើងទទួលទានរាល់ថ្ងៃ អ្នកអាចយកផ្លែទទឹម ផ្លែប៉ោម និងផ្លែប៉ែស ដាក់ចូលចានតែមួយ ដើម្បីនាំសំណាងល្អដល់កូនៗរបស់អ្នក នាំសន្តិភាពដល់សមាជិកគ្រួសារទាំងមូលផងដែរ៕
គ្រូ ណុប
ចុចអាន៖ក្បួនថ្វាយបង្គំតាកំប៉ោង ជួយបង្កើនហិរញ្ញវត្ថុ និងការងារឲ្យកាន់តែរីកចម្រើន
ចុចអាន៖គោលការណ៍ហុងស៊ុយ ៩ ប្រភេទ ជួយម្ចាស់ផ្ទះ មានតែរឿងសុភមង្គល និងបង្កើនលុយកាក់
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព៧ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍២ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ