ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរ និងសមត្ថកិច្ចខេត្តកោះកុង តាមដានគ្រប់គ្រងស្ថានការណ៍តាមព្រំដែន
មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចខេត្តកោះកុង ដែលនៅជាប់ប្រទេសថៃ ត្រូវបង្កើនការតាមដានសហការ គ្រប់គ្រងរាល់ស្ថានការណ៍នៅតំបន់ព្រំដែនឲ្យល្អ ដើម្បីធានាការការពារសុវត្ថិភាព សន្តិសុខ អភិវឌ្ឍន៍ និងបូរណភាពទឹកដី។
បញ្ហាតាមដានពិនិត្យស្ថានការណ៍ តំបន់ព្រំដែនរវាងខេត្តកោះកុង និងខេត្តត្រាតប្រទេសថៃ ជារឿងសំខាន់បំផុត ដែលមិនខ្វះចន្លោះនោះទេ ក្នុងន័យគ្រប់គ្រងព័ត៌មានផ្សេងៗ លើសន្តិសុខសាធារណៈ បង្រ្កាបបទល្មើសឆ្លងដែន ការពារបូរណ ភាពទឹកដី និងសហការអភិវឌ្ឍន៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម។
នេះជាការលើកឡើងរបស់លោក ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់តំណែងអភិ បាលរងខេត្តកោះកុង ចំនួន ៥រូប នៅថ្ងៃទី ១២ ខែកញ្ញានេះ។ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លើកឡើងទៀតថា អាជ្ញាធរ និងសមត្ថកិច្ចជំនាញក្នុងខេត្តកោះកុង ត្រូវពង្រឹងលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម រវាងសមត្ថកិច្ចអាជ្ញាធរថៃ សំដៅជំរុញកិច្ចអភិវឌ្ឍន៍ តាមខ្សែបន្ទាត់ព្រំដែនឲ្យបានល្អបំផុត។
លោក ផាន់ ចាន់ថុល លើកឡើងបន្តថា កិច្ចការងារទប់ស្កាត់ជំងឺឆ្លងគ្រប់ប្រភេទ ចាំបាច់រឹតបន្តឹងលើវិស័យសុខាភិបាលផងដែរ ចំពោះពលរដ្ឋខ្មែរ និងជនបរទេសធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីបង្ការការពារជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត។ រីឯបញ្ហាបទល្មើសធនធានធម្មជាតិ អាជ្ញាធរសមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ គប្បីផ្តោតការយកចិត្តទុកដាក់ខ្ពស់វិធានការទប់ស្កាត់ និងបង្រ្កាបឲ្យបានទាន់ពេលវេលា ចំពោះសកម្មភាពកាប់ព្រៃឈើទន្រ្ទានយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិក្នុងតំបន់ដែលកំពុងអភិរក្ស។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏យល់ដែរថា សមាសភាពបន្ថែម នៃគណៈអភិបាលខេត្តចំនួន ៥រូបនេះ នឹងបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងគុណភាពតបនឹងការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ខណៈពួកគាត់ជាធនធានមនុស្សដ៏សំខាន់ និងមានបទពិសោធន៍ការងារកន្លងទៅ មុននឹងឡើងកាន់តំណែងថ្ងៃនេះ។
បើតាមលោកស្រីអភិបាលខេត្ត រដ្ឋបាលខេត្តកំពុងកែសម្រួលតួនាទីភារកិច្ចមួយចំនួន បែងចែងជាបណ្តោះអាសន្នសិន ជូនដល់អភិបាលរងដែលមកកាន់តំណែងថ្មី ដោយរង់ចាំការសម្រេចណាមួយរបស់ក្រសួងមហាផ្ទៃជាផ្លូវការ ស្របតាមច្បាប់ លិខិតបទដ្ឋាននានា ដើម្បីបម្រើពលរដ្ឋនៅមូលដ្ឋាន។
ដោយឡែកលោកស្រី ឈី វ៉ា និងលោក ហាក់ ឡេង ជាអភិបាលរងខេត្តក្នុងចំណោម ៥រូប ដែលទើបឡើងកាន់តំណែងថ្មី ប្តេជ្ញាចិត្តថា ពួកគាត់នឹងអនុវត្តយ៉ាងម៉ឺងម៉ាតបំផុត ប្រកបដោយគណនេយ្យភាព គណៈអភិបាលក្រុមប្រឹក្សាខេត្ត និងប្រជាពលរដ្ឋ ដើម្បីរួមចំណែកអនុវត្តឲ្យបានជោគជ័យគ្រប់កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ បម្រើសេវារដ្ឋបាលសាធារណៈ ការពារសិទ្ធិស្រ្តីកុមារ និងសាមគ្គីភាពសំដៅផ្តល់ផលប្រយោជន៍ពលរដ្ឋជាធំ។
អភិបាលរងខេត្តកោះកុងទាំងពីររូបខាងលើ ក៏នឹងបំផុសចលនាអប់រំណែនាំពីវិធានការទប់ស្កាត់ បង្ការការពារ និងផ្តល់ថ្នាំវ៉ាក់សាំងគ្រប់ដូសជូនប្រជាពលរដ្ឋ ដែលនៅមិនទាន់បានចាក់ ខណៈអត្រារកឃើញអ្នកឆ្លងថ្មីកើត គួរឲ្យកត់សម្គាល់៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ