Connect with us

KPT+

ផលិតករភាពយន្ត លោកស្រី ប៊ុន ចាន់ និមល បរិយាយ មេរៀនជីវិតពីការបរិច្ចាគឈាម

បានផុស

នៅ

នៅរសៀលថ្ងៃទី១២ ខែកញ្ញា នេះ លោកស្រី ប៊ុន ចាន់និមល ជាអ្នក​និពន្ធ ផលិតករ​ និង​ជា​នាយិកា ផលិតកម្ម​ Sastra Film​ បានបរិយាយ មេរៀនជីវិតពីការបរិច្ចាគឈាម ដោយបានរំលឹក កាលពីសប្ដាហ៍មុន ក្រុមការងារបានរួមគ្នាធ្វើកម្មវិធីបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់មនុស្ស ដែលកំពុងត្រូវការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេលចូលរួមកម្មវីធី លោកស្រី ប៊ុន ចាន់និមល បានឃើញគ្រប់គ្នា បរិច្ចាគឈាមដោយទឹកមុខញញឹម ញ៉ាំងឱ្យលោកស្រីនឹកឃើញដល់មេរៀនជីវិតមួយចំនួន ដែលយើងអាចរៀនសូត្រពី “ឈាម”៖

១. ពណ៌ក្រហមនៃឈាម ជានិមិត្តរូបនៃក្ដីស្រឡាញ់៖ ឈាមជាសារធាតុតែមួយគត់ ដែលអាចធ្វើដំណើរឆ្លងកាត់បេះដូង ហើយហូរទៅកាន់គ្រប់កន្លែងនៃសារពាង្គកាយរបស់យើង។ ដូចនេះហើយ ទើបគេយកពណ៌ក្រហមនៃឈាមជាតំណាងនៃសេចក្ដីស្រឡាញ់។ សូម្បីតែវិចិត្រករ ដែលគូររូបបេះដូង ដើម្បីជានិមិត្តរូបនៃសេចក្ដីស្រឡាញ់ ក៏ប្រើក្រហមដូចឈាម មកផាត់ពណ៌លើវាដែរ។ លើសពីនេះ ពណ៌ក្រហមនៃឈាម ក៏ត្រូវគេប្រើនៅលើទង់ជាតិ នៃប្រទេសជាច្រើន ដើម្បីតំណាងឱ្យសេចក្តីស្រឡាញ់ និងភក្ដីភាពចំពោះជាតិមាតុភូមិ។ ដូចនេះសូមចាំថា ដរាបណាអ្នកមានឈាមនៅក្នុងខ្លួន អ្នកត្រូវតែមានក្ដីស្រឡាញ់នៅក្នុងខ្លួនដូចគ្នា។

២. ទឹកដោះម្ដាយ គឺជាឈាម៖ ពេលបំបៅដោះកូនមានន័យថា ម្ដាយកំពុងផ្ទេរឈាមពីក្នុងខ្លួនរបស់គាត់ឱ្យទៅកូន។ ក្ដីស្រឡាញ់ដ៏បរិសុទ្ធ ជាមួយនឹងដើមទ្រូងដ៏កក់ក្ដៅរបស់អ្នកម្ដាយ អាចកែប្រែឈាមក្រហមឆ្អាបទៅជាទឹកដោះ ដ៏ឈ្ងុយឆ្ងាញ់សម្រាប់ចិញ្ចឹមកូនគ្រប់រូប។ ដូចនេះ សូមចងចាំថា អ្នកបានធំធាត់ដូចពេលនេះ គឺដោយសារ តែតំណក់ឈាមរបស់ម្ដាយអ្នក។ សូមកុំភ្លេចគុណរបស់គាត់ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

៣. ឈាមអាចផ្ទេរបាន៖ ក្នុងវិស័យសុខាភិបាល អ្នកអាចបរិច្ចាគឈាមទៅអ្នកដទៃ ហើយក៏អាចទទួលបានឈាមពីអ្នកដទៃដូចគ្នា។ ចំពោះក្ដីស្រឡាញ់ ក៏មិនខុសពីឈាមដែរ អ្នកអាចផ្ទេរទៅឱ្យអ្នកដទៃ ហើយក៏អាចទទួលពីអ្នកដទៃបានដូចគ្នា ពោលគឺ ក្ដីស្រឡាញ់ អាចចែករំលែកទៅវិញទៅមកបាន។

៤. ឈាមមានប្រភេទ និងលទ្ធភាពខុសៗគ្នា៖ ឈាមរបស់មនុស្សយើងមានប្រភេទខុសៗគ្នា ដូចជា៖ A, B, AB និង O ជាដើម។ ប្រភេទឈាមខ្លះ អាចជួយសង្គ្រោះគេបាន ដោយមិនរើសប្រភេទឡើយ។ ប្រភេទឈាមខ្លះទៀតមិនអាចជួយសង្គ្រោះគេបានទេ គឺអាចជួយសង្គ្រោះបានតែប្រភេទដូចខ្លួនប៉ុណ្ណោះ។ មនុស្សយើង ក៏មិនខុសពីប្រភេទឈាមទេ អ្នកខ្លះអាចជួយគេបានគ្រប់គ្នា តែមិនអាចឱ្យអ្នកដទៃមកជួយខ្លួនបាន។ អ្នកខ្លះទៀត មិនអាចជួយគេបាន តែអាចទទួលជំនួយពីអ្នកដទៃបាន។ ដូចគ្នានេះដែរ ការរស់នៅក្នុងសង្គម អ្នកត្រូវត្រៀមចិត្តថា អ្នកនឹងជួបមនុស្សជាច្រើនប្រភេទ ដូចប្រភេទនៃឈាមដែរ។ តែកុំបារម្ភអី បើមិនអ្នកណាអាចជួយអ្នកបាន អ្នកអាចជួយខ្លួនឯង បៀបដូចប្រភេទឈាម ដែលតែងតែអាចជួយសង្គ្រោះប្រភេទខ្លួនឯងជានិច្ច។ ផ្ដល់ឈាម ផ្ដល់ក្ដីសង្ឃឹម ផ្ដល់ជីវិតថ្មី។

គួរបញ្ជាក់ថា នៅឆ្នាំ ២០២២នេះ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម មានតម្រូវការឈាមប្រមាណ ១១ ម៉ឺនប្លោក ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ខណៈក្នុងឆ្នាំ ២០២១ កន្លងមក មជ្ឈមណ្ឌលជាតិផ្ដល់ឈាមទទួលបានឈាម ត្រឹមតែ ៩ ម៉ឺនប្លោកប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិត ខៃ សុខហេង អនុប្រធានការិយាល័យបច្ចេកទេសរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល បានឱ្យដឹងថា បរិច្ចាគឈាម មិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្សនោះទេ តែបានផ្ដល់អត្ថប្រយោជន៍ដល់សុខភាព គឺជួយកាត់បន្ថយនូវហានិភ័យជំងឺមហារីកនានា កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក ដែលធ្វើឱ្យមានការប៉ះពាល់ដល់ថ្លើម និងលំពែង, ជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង, បន្ថយការឡើងទម្ងន់, ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងធ្វើឱ្យមានភាពសប្បាយរីករាយផងដែរ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៦ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម