ព័ត៌មានជាតិ
សម្ដេចតេជោ ថ្លែងថា ប្រសិនបើមិនដោះស្រាយទេ នៅពេលក្រោយអង្គរវត្តអាចត្រូវដកចេញពីសម្បត្តិបេតិកភណ្ឌពិភពលោក
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា មិនដោះស្រាយបញ្ហាសំណង់ ដែលសាងសង់នៅតំបន់រមណីយដ្ឋានអង្គរទេនោះ គឺនៅពេលក្រោយនេះអង្គរវត្តរបស់កម្ពុជា ត្រូវបានដកចេញពីសម្បត្តិបេតិកភណ្ឌពិភពលោក មិនខានឡើយ។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី ១៣ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ប្រសិនបើយើង មិនដោះស្រាយទេ នៅពេលក្រោយនេះអង្គរវត្តរបស់យើង ត្រូវបានដកចេញពីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះវាបាត់បង់លក្ខណៈសម្បត្តិរបស់វា មនុស្សទៅតាំងទីលំនៅខុសច្បាប់ ឬក៏កន្លែងដែលពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលយើងមិនអាចនឹងតម្រូវទៅតាមលក្ខខណ្ឌបច្ចេកទេស»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា សូម្បីតែប្រាសាទព្រះវិហារ គឺរាជរដ្ឋាភិបាលកម្ពុជា ត្រូវដោះយកភូមិមួយ ដែលមានប្រមាណជាជិត ២ពាន់គ្រួសារ ចេញពីតំបន់ស្វាជ្រុំដែលជាប់នឹងប្រាសាទព្រះវិហារ ពីព្រោះទាក់ទងនឹងបារាយណ៍នៅខាងក្រោម។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា ប្រសិនបើមិនដោះស្រាយទេនោះ ទាំងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ នឹងខាតបង់ទាំងអស់គ្នា ដោយអង្គរវត្តរបស់កម្ពុជា អាចបាត់បង់លក្ខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោក ដែលគេត្រូវបណ្ដេញចេញ។
យ៉ាងណាក៏ដោយ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលព្រមស្ម័គ្រចិត្តរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ហើយក៏ថ្លែងអំណរគុណដល់ក្រុមការងារដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលបានខិតខំដោះស្រាយបញ្ហានេះ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ