ព័ត៌មានជាតិ
ហាង Pedro ផ្លូវព្រះសីហនុ ចាប់ផ្តើម បើកអាជីវកម្មឡើងវិញនៅថ្ងៃនេះ
ហាង Pedro សាខាផ្លូវព្រះសីហនុ បានបើកដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញនៅថ្ងៃនេះ បន្ទាប់ពីផ្អាកជិតមួយខែក្រោយមានបុគ្គលិកជាច្រើននាក់បានឆ្លងកូវីដ ១៩ ក្នុងព្រឹត្តិការណ៍ ២៨ វិច្ឆិកានេះ។
នៅលើផេកផ្លូវការរបស់ខ្លួន ហាង Pedro បានបញ្ជាក់ថា៖ “ការធ្វើអនាម័យនៅគ្រប់សាខាជារៀងរាល់ថ្ងៃគឺជាផ្នែកមួយដើម្បីសហគមន៍ក្នុងការការពារសុវត្ថិភាព។ ពួកយើងសូមជំរាបជូនថាឥទ្បូវនេះ ពួកយើងធ្វើការបើកដំណើរការសាខាវិថីព្រះសីហនុទ្បើងវិញ”។
គួរបញ្ជាក់ថា ហាង Pedro សាខាផ្លូវព្រះសីហនុ បានផ្ទុះការឆ្លងកូវីដ ១៩ ទ្រង់ទ្រាយធំលើបុគ្គលិកនិងភ្ញៀវ ហើយអាជ្ញាធរបានបញ្ជាឲ្យបិទភ្លាមៗ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធ។
ការតេស្តអ្នកប៉ះពាល់ដោយផ្ទាល់និងប្រយោលរាប់ពាន់នាក់ រកឃើញអ្នកឆ្លង ៤១ នាក់ និងមនុស្សរាប់ពាន់នាក់ទៀតត្រូវធ្វើចត្តាឡីស័ក។ ជិតមួយខែតាំងពីថ្ងៃផ្ទុះរហូតដល់ថ្ងៃ ២៨ ធ្នូ ២០២០ មានអ្នកជាសះស្បើយចំំនួន ៣៨ នាក់ និង ០៣ នាក់ទៀត កំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១៥ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤