ព័ត៌មានជាតិ
ចង់ប្រែក្លាយខេត្តកោះកុងឲ្យទៅជាទីក្រុងបៃតង ឆ្នេរស្អាតនិងសមុទ្រខៀវស្រងាត់
រដ្ឋបាលខេត្តកោះកុងបានបោះពុមុ្ភនូវសៀវភៅ យុទ្ធសាស្ត្រតំបន់ឆ្នេរខេត្តកោះកុងដែលមានចក្ខុវិ ស័យប្រែក្លាយខេត្តកោះកុងឲ្យទៅជាទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់ ដែលសំបូរទៅ ដោយធនធានធម្មជាតិ និងជីវចម្រុះដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សា រវាងលេខាធិការដ្ឋាន គ.អ.ឆ.ក ខេត្តស្តីពី“ការសិក្សាស្វែងយល់ពីវឌ្ឍនភាព យុទ្ធសាស្ត្រ និងផែនការអាទិភាពគ្រប់គ្រងធនធានតំបន់ឆ្នេរ តាមបែបសមាហរណកម្ម នៅខេត្តកោះ កុងនៅថ្ងៃទី២៨ធ្នូ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុងមានបហ្រសាសន៍ថា កិច្ចប្រជុំនេះធ្វើ ឡើងដើម្បីពិភាក្សាជាមួយលោក លូ វន្នី ប្រធានកម្មវិធីនៃអង្គការ IUCN ក្នុងគោលបំណងដើម្បីពិ និត្យលទ្ធភាពជ្រើសរើសខេត្តកោះកុង ជាខេត្តគោលដៅក្នុងការគាំទ្រគម្រោងវិនិយោគអភិវឌ្ឍន៍សេដ្ឋកិច្ចខៀវ (BlueEconomy) របស់ធនាគារពិភពលោក World Bank។

គួរបញ្ជាក់ថា ខេត្តកោះកុង ជាខេត្តមួយដែលមានឆ្នេរសមុទ្រវែងជាងគេមានប្រវែងប្រហែល២៣៧ គីឡូម៉ែត្រក្នុងចំណោមឆ្នេរសមុទ្រប្រទេសកម្ពុជាដែលមានប្រវែងប្រហែល៤៤០គីឡូម៉ែត្រ ដោយ បានលាតសន្ធឹងចាប់ពីចំណុចចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ព្រំប្រទល់ជាប់នឹងខេត្តត្រាតប្រទេសថៃ ដល់ឃុំជ្រោយស្វាយ ស្រុកស្រែអំបិលព្រំប្រទល់ជាប់នឹងខេត្តព្រះសីហនុ។

លោក អ៊ុក ភ័ក្ត្រា បានបន្តថាដើម្បីអនុវត្តគោលនយោបាយ និងការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាពទាមទាឲ្យគ្រប់ភាគីពាក់ព័ន្ធ ទាំងអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពជំនាញ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ត្រូវមានចំណេះដឹងទាក់ទងនឹងគោលនយោបាយ និងឯកសារគតិយុត្តទៅលើការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រ និងចូលរួមសហការយ៉ាងពេញទំហឹងលើការគ្រប់គ្រងតំបន់ ឆ្នេរសមុទ្រកម្ពុជាប្រកបប្រសិទ្ធភាព៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ