ព័ត៌មានជាតិ
ក្រសួងជំរុញឱ្យពង្រឹងគុណភាពផលិតផលទេសចរណ៍បញ្ចៀសការឆ្លងកូវីដ១៩ ក្នុងឱកាសភ្ជុំបិណ្ឌ
ក្រសួងទេសចរណ៍នៅថ្ងៃទី ១៣ ខែកញ្ញានេះ បានជំរុញឱ្យមន្ទីរទេសចរណ៍ រាជធានី ខេត្តអនុវត្តវិធានការ ៣ កាពារ និង ៣ កុំ និងពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍និងនីតិវិធីស្តង់ដារប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានាសុវត្ថិភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

សារាចរណ៍ណែនាំរបស់ក្រសួងទេសចរណ៍ ចេញផ្សាយនៅថ្ងៃទី ១៣ ខែកញ្ញា ២០២២នេះ ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ និងបន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅតាមរមណីយដ្ឋានទេសចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ២៤-២៦ ខែកញ្ញា។
ក្រសួងទេសចរណ៍ក៏ជំរុញឲ្យម្ខាស់អាជីវកម្ម និងគោលដៅទេសចរណ៍នានា រៀបចំឲ្យមានកម្មវិធីលើកទឹកចិត្តចំពោះភ្ញៀវដែលបានចាក់វ៉ាក់សាំង និងត្រូវសហការជាមួយអាជីវករ ក្នុងការពង្រឹងគុណភាពផលិតផល ថែរក្សាបរិស្ថាន អនាម័យ និងរក្សាតម្លៃផលិតផល សេវាឲ្យបានសមរម្យ។
ចំពោះតម្លៃស្នាក់នៅម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឲ្យបានច្បាស់ដាក់ក្នុងតារាង ដើម្បីប្រាប់ភ្ញៀវឲ្យបានដឹងជាមុន ចៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុករណីដែលមិនអនុវត្តតាមតារាងបានបិទផ្សាយនោះម្ខាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
លើសពីនេះ មន្ទីទេសចរណ៍ រាជធានី ខេត្ត ត្រូវណែនាំម្ចាស់ទូកដ កាណូត និងមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកនានា ដែលធ្វើអាជីវកម្មដឹកភ្ញៀវទេសចរកាត់សមុទ្រ ទន្លេ ស្ទឹង និងបឹង មិនឲ្យផ្ទុកលើសចំណុះ និងត្រូវបំពាក់នូវសម្ភារសង្គ្រោះចាំបាច់ និងរៀបចំឲ្យមានក្រុមការងារចុះផ្សព្វផ្សាយ ជំរុញការអនុវត្តខ្លឹមសារសារាចរណែនាំនេះឲ្យបានទូលំទូលាយ៕


អត្ថបទ៖ ឌឿន ច័ន្ទថារី

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៩ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ