Connect with us

ជីវិតកម្សាន្ដ

រ៉ាប៊ី ប្រតិកម្មឆ្លើយតបបន្ទាប់មានគេរិះគន់រឿងជូនលុយឪពុកម្តាយនារដូវភ្ជុំបិណ្ឌ

បានផុស

នៅ

តារាចម្រៀងបែបយុវវ័យកញ្ញា រ៉ាប៊ី បានប្រតិកម្មឆ្លើយតបភ្លាមៗបន្ទាប់ពីមានការរិះគន់មួយចំនួនជុំវិញការបង្ហោះរូបភាពជូនលុយឪពុក-ម្តាយដែលជាអ្នកមានគុណនារដូវភ្ជុំបិណ្ឌឆ្នាំនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតបការរិះគន់ទាំងនោះ ស្រីស្អាត រ៉ាប៊ី បានលើកឡើងថា អរុណសួស្ដីចា ថ្ងៃនេះសុខៗគេដៀលខ្ញុំថា គ្មានលុយ​អី១រៀល។ ខ្ញុំហួសចិត្តដើរចេញហើយឆ្ងល់មិចបានគេដឹង អាណិតជួយប៉ាវបាយផងចា។ រ៉ាប៊ី បន្តថា សុំទោសផងដែលpostរូបនេះមើលទៅដូចយកមុខ តែដោយសារ១រយ:នេះឃើញគេល្មើសគុណម៉ែឪច្រើនពេកpostទៅក្រែងអូសទាញបានខ្លះ។

ម្ចាស់បទ”មាន់ស្រែ”កញ្ញា រ៉ាប៊ី និយាយទៀតថា គិតថាជូនលុយឪពុក-ម្ដាយថតផុសមិនសម កុំយកតម្រាប់តាមអី តែបើគិតថាទិញរបស់Brand ផុសទៅសមជាងក៏ធ្វើចុះ។ ចំណែកខ្ញុំ ខ្ញុំផុសទាំង២ហ្នឹងផេកខ្លួនឯងសោះ អរគុណបងៗសារព័ត៌មានដែលបានយកអ្វីដែលល្អៗចុះផ្សាយ។

សូមជម្រាបថា តារាចម្រៀងកញ្ញា រ៉ាប៊ី កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញបានថតបង្ហោះរូបភាព១សន្លឹកក្នុងសកម្មភាពជូនលុយដល់ឪពុក-ម្តាយហើយនាងបានសរសេរបញ្ជាក់ថា មុនធ្វើបុណ្យជាមួយព្រះសង្ឃសូមចូលបច្ច័យជាមួយអ្នកមានគុណសិន។ តាមរយ:នេះស្រាប់តែមានការរិះគន់មួយចំនួនពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៤៨ វិនាទី មុន

សម្តេចធិបតី ហៅអ្នកវិភាគនៅក្រៅប្រទេសថា«អ្នកវិភាគជើង១០ភ្នែក៣» និងហៅលោក សម រង្ស៊ី ថា«ទណ្ឌិតជើង១០ភ្នែក៥»

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ឥណ្ឌូណេស៊ីចង់ជំរុញ​ការអភិវឌ្ឍឧស្សាហកម្ម​ហ្គាសក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល

កីឡា២០ នាទីutes មុន

នារី​២​រូប​ចូល​រួម​ប្រកួត Frenzy Freestyle ឈាន​ដល់​វគ្គ១/៨​ផ្តាច់​ព្រ័ត្រ

ជីវិតកម្សាន្ដ២៣ នាទីutes មុន

អ៊ឹម សុគន្ធា អង្វរសុំចិត្តអ្នកបើកលើដងផ្លូវ បើកបរដោយប្រុងប្រយ័ត្ន អាណិតអាយុជីវិតអ្នកដទៃ

ព័ត៌មានជាតិ៣៦ នាទីutes មុន

រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ខ្ពស់ចំពោះអតីតយុទ្ធជនតាមរយៈលើកកម្ពស់ជីវភាព និងផ្តល់កិត្តិយស

Sokha Hotels

ព័ត៌មានពេញនិយម