កីឡា
ជម្រើសជាតិអេក្វាឌ័រ ប្រឈមនឹងការដកចេញពីការប្រកួត World Cup 2022
ក្រុមជម្រើសជាតិអេក្វាឌ័រ កំពុងប្រឈមនឹងការដកចេញពីការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup 2022) បន្ទាប់ពីភាពមិនស៊ីសង្វាក់គ្នា និងការក្លែងបន្លំក្នុងចំណោមហេតុផលដែលធ្វើឱ្យស្ថិតក្នុងគ្រោះថ្នាក់។
បន្ទាប់ពី Sportsmail បានរកឃើញភ័ស្តុតាងថ្មីនៃការសារភាពរបស់កីឡាករដ៏គួរឱ្យភ្ញាក់ផ្អើល ចំពោះការប្រើសំបុត្រកំណើតក្លែងក្លាយនៅក្នុងការស៊ើបអង្កេតផ្លូវការដែលសហព័ន្ធបាល់ទាត់អេក្វាឌ័រ [FEF] បានបិទបាំង ឥឡូវនេះអេក្វាឌ័រប្រឈមនឹងការដកចេញពីការប្រកួតបាល់ទាត់ពិភពលោក។
កីឡាករដែលមានបញ្ហាគឺមានឈ្មោះថា Byron Castillo ដែលជាខ្សែការពារស្តាំដែលបានបង្ហាញខ្លួនចំនួន ៨ដងក្នុងវគ្គជម្រុះ World Cup គឺស្ថិតនៅចំកណ្តាលនៃករណីដ៏គួរឱ្យចាប់អារម្មណ៍មួយពាក់ព័ន្ធនឹងការចោទប្រកាន់អត្តសញ្ញាណក្លែងក្លាយ (មានសញ្ជាតិកូឡុំប៊ី) និងការបិទបាំងជាក់ស្តែងដោយសហព័ន្ធអេក្វាឌ័រ។ វាផ្តោតលើថាតើ Castillo កើតនៅក្នុងប្រទេសអេក្វាឌ័រ ឬនៅក្នុងប្រទេសកូឡុំប៊ី។
សារព័ត៌មាន Sportsmail បានចេញផ្សាយសំឡេងនៃបទសម្ភាសន៍ជាមួយ Castillo កាលពីបួនឆ្នាំមុន។ ក្នុងកិច្ចសន្ទនានេះ ដែលនឹងធ្វើឲ្យបាល់ទាត់អាមេរិកខាងត្បូងភ្ញាក់ផ្អើល និងបង្កបញ្ហាជាខ្លាំងដល់ FIFA៖ ក្នុងនោះមានបញ្ជាក់ឆ្នាំកំណើតរបស់គេគឺនៅឆ្នាំ១៩៩៥ ជាមួយនឹងឆ្នាំ១៩៩៨ ដែលបានចុះបញ្ជីនៅលើសំបុត្រកំណើតអេក្វាឌ័ររបស់គេ ផ្តល់ឈ្មោះពេញរបស់គាត់ថា Bayron Javier Castillo Segura ដែលត្រូវនឹងព័ត៌មាននៅលើសំបុត្រកំណើតកូឡុំប៊ី ជាជាងឈ្មោះ Byron David Castillo Segura ដែលបង្ហាញនៅលើវិញ្ញាបនបត្រអេក្វាឌ័រ។
លិខិតនោះបន្ថែមថា ពួកគេមានភស្តុតាងជាសំឡេងនៃការសារភាពរបស់កីឡាករ ហើយ Castillo គឺជានិស្សិតបញ្ចប់ការសិក្សានៅវិទ្យាល័យ Tumaco និងជាពលរដ្ឋនៃប្រទេសកូឡុំប៊ី។ ទោះបីជាយ៉ាងណាក៏ដោយ FEF បានប្រកាសថា Castillo ជាពលរដ្ឋអេក្វាឌ័រនៅឆ្នាំ២០១៩។
តាមពិតទៅរឿងរ៉ាវនេះត្រូវបានតវ៉ាម្ដងរួចមកហើយ កាលពីខែមិថុនា ប៉ុន្តែ FIFA បានបដិសេធថា Byron Castillo ពិតជាពលរដ្ឋអេក្វាឌ័រ យ៉ាងណាមិញរឿងនេះក៏ត្រូវបានកើតឡើងម្ដងទៀត។
សេចក្តីថ្លែងការណ៍ និងភាពមិនប្រក្រតីរបស់ Byron Castilloចាប់តាំងពីទទួលបានការតវ៉ាជាផ្លូវការក្នុងខែមេសា ពីសហព័ន្ធកីឡាបាល់ទាត់ឆីលី (Chilean FA) ដែលថា Castillo មិនមានសិទ្ធិតំណាងឱ្យអេក្វាឌ័រ ដោយសារគាត់ជាពលរដ្ឋកូឡុំប៊ី ហើយបានចូលអេក្វាឌ័រដោយខុសច្បាប់ FIFA បាននឹងកំពុងពិនិត្យមើលបញ្ហានេះ។
ប្រសិនបើមានការដកពួកគេចេញ (អេក្វាឌ័រ) ពីការប្រកួតនៅដំណាក់កាលចុងក្រោយនេះ នឹងក្លាយជាការអាម៉ាស់សម្រាប់ FIFA ដែលកាលពីខែមិថុនា បានច្រានចោលពាក្យបណ្តឹងរបស់ប្រទេសឈីលី ជាមួយនឹងការរកឃើញថា Castillo កើតនៅប្រទេសអេក្វាឌ័រ។
កាតា គ្រោងនឹងប្រកួតជាមួយអេក្វាឌ័រ ក្នុងការប្រកួតបើកឆាកនៃការប្រកួតបាល់ទាត់ពិភពលោក នៅថ្ងៃទី២១ ខែវិច្ឆិកា៕
ប្រភព ៖ marca
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៧ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន