Connect with us

កីឡា

លោក​ Barnett​ ឧបត្ថម្ភ​​​​​ជម្រើស​ជាតិ​ចំបាប់​​១៥​​នាក់​​​ម្នាក់​​​ៗ​​៣០០​​ដុល្លារ​​ទៅ​​ហាត់​​នៅ​​ចិន

បានផុស

នៅ

កីឡាករ កីឡាការិនី​ចំបាប់​ជម្រើស​ជាតិ​កម្ពុជា​​១៥​រូប​ស្ថិត​ក្នុង​ចំណោម​អត្តពលិក​១៦១​រូប​លើ​​១២​ប្រភេទ​កីឡា​គ្រោង​នឹង​ចេញ​ដំណើរ​ទៅ​​​ប្រទេស​ចិន​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​នេះ ដើម្បី​ហ្វឹក​ហាត់​​រយៈ​ពេល​វែង​ក្រោម​ការ​ឧបត្ថម្ភ​​ទាំង​ស្រុង​ពី​រដ្ឋាភិបាល​ប្រទេស​ចិន។

លោក​ Casey Barnett
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ពេល​ចេញ​ដំណើរ​ទៅ​ប្រទេស​ចិន លោក​ Casey Barnett ​ជា​ជន​បរទេស​ដែល​ជា​អនុប្រធានសសហព័ន្ធកីឡាចំបាប់កម្ពុជា​បានឧបត្ថមថវិកា​ដល់ក្រុមគ្រូជំនួយ កីឡាករ កីឡាការិនីចំបាប់​ជម្រើសជាតិ​កម្ពុជា​ចំនួន​១៥​រូប​ ដែល​ក្នុង​ម្នាក់​ៗ​ទទួល​បាន​៣០០​ដុល្លារ​អាមេរិក សម្រាប់​ទុក​ជា​ប្រាក់​ហោប៉ៅ​​ក្នុង​ការ​ស្នាក់​​នៅ​ហ្វឹក​ហាត់​​ រយ:ពេល៦ខែ មុន​ពេល​ស៊ីហ្គេម​ មក​ដល់។

ការ​ទៅ​ហ្វឹក​ហាត់​រយៈ​ពេល​រហូត​ដល់​៦​ខែ​​នេះ​​គឺ​ជា​ការ​ត្រៀម​ខ្លួន​សម្រាប់​ប្រកួត​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣ ដែល​ប្រទេស​កម្ពុជា​ទទួល​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន។

​កាល​ពី​ម្សិល​មិញ ក្រុម​គ្រូ​បង្វឹក ​ថ្នាក់​ដឹក​នាំ និង​អត្តពលិក​ ជម្រើសជាតិកម្ពុជាសរុប ១៦១នាក់ លើ១២ប្រភេទកីឡា​​បាន​ជួប​ថ្នាក់​ដឹក​នាំ​​​មុន​ពេល​ដំណើរ​ទៅ​ហ្វឹក​ហាត់​រយៈ​ពេល​យូរ​នៅ​ប្រទេស​ចិន​ដើ​ម្បី​ត្រៀម​ខ្លួន​សម្រាប់​ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ CAMSOC បាន​ចាត់​ទុក​ដំណើរ​ទៅ​ហ្វឹក​ហាត់​​នៅ​ប្រទេស​ចិន​រយៈ​ពេល​យូរ​គឺ​ឃា​បេសកកម្ម​ពិសេស​សម្រាប់​ជាតិ។
 

ឯក​ឧត្តម វ៉ាត់ ចំរើន មាន​ប្រសាសន៍​ថា ៖«សូមកីឡាករ កីឡាការិនីទាំងអស់ត្រូវយកអស់ស្មារតី កម្លាំងកាយ កម្លាំងចិត្តខិតខំហ្វឹកហាត់ឲ្យបានមុតមាំបំផុត ដើម្បីស្រូបទាញមកវិញនូវសិទ្ធផល គុណផលកីឡាកម្រិតខ្ពស់។ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនបានជួយឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងដល់វិស័យកីឡាកម្ពុជាទាំងមូល ហើយយើងទាំងអស់គ្នាត្រូវតែខិតខំប្តេជ្ញាចិត្តឲ្យបានខ្ពស់បំផុត និងចាត់ទុកថា នេះជាបេសកកម្មពិសេស ឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣»។

កីឡា​ទាំង​១២ប្រភេទ​នោះ​គឺ ប្រតិភូដឹកនាំ ២នាក់, កាយសម្ព័ន្ធ (១១នាក់), យូដូ (៥នាក់), វូស៊ូ (១០នាក់), បាល់បោះ (១៥នាក់), វាយកូនឃ្លីលើតុ (១០​នាក់), អត្តពលកម្ម (២០នាក់), ចំបាប់ (១៥នាក់), វាយសី (១២នាក់), ហែលទឹក (១១នាក់), លើកទម្ងន់ (១០នាក់), បាល់ទាត់-នារី (២៥នាក់) និងបាល់ទះ (១៥នាក់)។ ពួក​គាត់​នឹងធ្វើការធ្វើហាត់រហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា តែម្ដង ហើយក្រោយពីការប្រកួតស៊ីហ្គេម ២០២៣ បញ្ចប់ កីឡាករ កីឡាការិនីកម្ពុជា នឹងត្រលប់ទៅហ្វឹកហាត់បន្តទៀត ដើម្បីបង្រ្គប់កិច្ចសន្យាជំនួយឥតសំណងដែលមានរយៈពេល ២ឆ្នាំ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ៤ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម