ព័ត៌មានអន្ដរជាតិ
តុលាការថៃ ប្រកាសកាលបរិច្ឆេទ សម្រេចជោគវាសនា លោក ប្រាយុទ្ធ
នៅម៉ោង៣រសៀលថ្ងៃទី៣០ខែកញ្ញា តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នឹងប្រកាសសាលក្រមលើការកំណត់អាណត្តិរយៈពេលប្រាំបីឆ្នាំ របស់នាយករដ្ឋមន្ត្រីព្យួរតំណែង លោក ប្រាយុទ្ធ ចាន់អូចា។
យោងតាមមាត្រា ១៥៨ នៃរដ្ឋធម្មនុញ្ញថៃ, នាយករដ្ឋមន្ត្រី មិនត្រូវកាន់តំណែងលើស៨ឆ្នាំឡើយ ទោះជាកាន់ ឬមិនកាន់តំណែងជាប់គ្នាក៏ដោយ។
កាលពីខែសីហា លោក ប្រាយុទ្ធអាយុ ៦៨ឆ្នាំ ត្រូវគេសង្ស័យថា បានឈានដល់ដែនកំណត់រយៈពេលប្រាំបីឆ្នាំហើយក្នុងការកាន់តំណែង បន្ទាប់ពីបានក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេសនៅក្នុងឆ្នាំ ២០១៤ ពោលគឺពីរបីខែបន្ទាប់ពីលោកបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្រលោក ប្រាយុទ្ធ បានប្រកែកថា ការកាន់តំណែងរបស់លោកបានចាប់ផ្តើមនៅថ្ងៃទី៦ខែមេសាឆ្នាំ២០១៧ នៅពេលព្រះមហាក្សត្របានផ្តល់សច្ចាប័នលើរដ្ឋធម្មនុញ្ញថ្មីដែលព្រាងដោយរដ្ឋាភិបាលយោធា។
អ្នកគាំទ្រលោក ប្រាយុទ្ធ ខ្លះទៀតជំទាស់ថា តំណែងនាយករដ្ឋមន្ត្រីរបស់លោកបានចាប់ផ្តើមនៅថ្ងៃទី៩ខែមិថុនា ឆ្នាំ២០១៩ ដែលជាកាលបរិច្ឆេទ លោក ប្រាយុទ្ធ ចាប់ផ្តើមអាណត្តិ៤ឆ្នាំទីពីរ ក្រោមរដ្ឋធម្មនុញ្ញថ្មី។
គួរបញ្ជាក់ជាថ្មី តុលាការធម្មនុញ្ញបានបោះឆ្នោតព្យួរលោក ប្រាយុទ្ធ ពីតួនាទីជានាយករដ្ឋមន្ត្រី នៅថ្ងៃទី២៤ខែសីហា។ ឧបនាយករដ្ឋមន្ត្រី លោក Prawit Wonguswan អាយុ ៧៧ ឆ្នាំបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទីរហូតដល់ការសម្រេចចិត្តលើលោក ប្រាយុទ្ធ ត្រូវបានធ្វើឡើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ លោក ប្រាយុទ្ធ អះអាងថា អាណត្តិរបស់លោកជានាយករដ្ឋមន្ត្រីថៃ គឺដល់ឆ្នាំ ២០២៥ឯណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»