សេដ្ឋកិច្ច
សមាគមមៀនប៉ៃលិន រំពឹងការនាំចេញផ្លែមៀនស្រស់ទៅចិន ជួយដោះស្រាយបញ្ហាកកស្ទះមៀនរបស់កសិករឆ្នាំនេះ
បន្ទាប់ពីភាគីចិនបានអនុម័តទទួលស្គាល់ និងចុះបញ្ជីចម្ការមៀនកម្ពុជាចំនួន ៧៤ និងរោងចក្រវេចខ្ចប់ចំនួន ៨ កាលពីពេលថ្មីៗ កសិករដាំមៀនប៉ៃលិន រំពឹងថានឹងអាចជួយដោះស្រាយបញ្ហាកកស្ទះទីផ្សារមៀននៅកម្ពុជាបានមួយកម្រិតទៀត។
លោក សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិនប្រាប់កម្ពុជាថ្មីនៅថ្ងៃពុធ ១៤ កញ្ញានេះថា ប្រសិនបើការនាំចេញផ្លែមៀនទៅកាន់ប្រទេសចិនដំណើរការនោះគឺអាចជួយដោះស្រាយបញ្ហាកកស្ទះផ្លែមៀនប៉ៃលិនបានមួយកម្រិតបន្ថែមទៀតដោយសារទីផ្សារផលិតមៀនក្នុងស្រុកមានភាពចង្អៀតនាពេលបច្ចុប្បន្ន។
លោក សួន ជុំ ប្រាប់ថា រូបលោកក៏កំពុងរង់ចាំមើលដំណើរការនាំចេញផ្លែមៀននៅពេលដ៍ខ្លីខាងមុខនេះដែរ ខណៈស្ថានភាពភាគរយនៃធ្វើចម្កាមៀនរបស់កសិករឆ្នាំនេះនៅតែមានភាពល្អប្រសើរ។
ចំពោះតម្លៃមៀននៅឆ្នាំនេះ លោក បានឱ្យដឹងថា តម្លៃ ៣ ៦០០ រៀល ក្នុង១គីឡូ ដែលជាតម្លៃដើមរដូវ រហូតដល់ ៤ ០០០ រៀល ដែលលោក សួន ជុំ បញ្ជាក់ថា ជាតម្លៃដែលអាចទទួលយកបានបើទោះបីមិនទទួលបានផលចំណេញច្រើនដោយសារការឡើងថ្លៃជីក៏ដោយ។ ផ្លែមៀនស្រស់កម្ពុជាគឺជាផ្លែឈើស្រស់ទី ៣ បន្ទាប់ពីផ្លែចេកស្រស់ និងផ្លែស្វាយស្រស់ ដែលអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់។
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានអនុម័តទទួលស្គាល់ជាផ្លូវការនូវបញ្ជីឈ្មោះចម្ការមៀនចំនួន ៧៤ និងរោងចក្រវេចខ្ចប់ចំនួន ៨ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន។
ឆ្នាំ២០២១ ដំណាំមៀននៅទូទាំងប្រទេស មានផ្ទៃដីដាំដុះសរុបចំនួន ១២ ៨៣៧ហ.ត ផ្ទៃដីប្រមូលផលមានចំនួន ១០ ៥៦៥ហ.ត ដោយទទួលទិន្នផលជាមធ្យមចំនួន១២,៤៤៧តោន/ហ.ត ដែលមានបរិមាណផលសរុបចំនួនប្រមាណ១៣១៤៩៨តោន។
ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មានផ្ទៃដីដាំដុះមៀនច្រើនជាងគេក្នុងនោះ ខេត្តបាត់ដំបងមានផ្ទៃដី ៦ ៦៣៥ ហិកតា ខណៈខេត្តប៉ៃលិន ៣ ៣៦០ ហិកតា។ នេះបើតាមការប្រកាសរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ