សន្តិសុខសង្គម
ពលរដ្ឋព្រួយបារម្ភ ខណៈមានទីតាំងល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍អនឡាញ ច្រើនកន្លែង
ទីតាំងល្បែងជល់មាន់តាមកញ្ចក់ទូរទស្សន៍អនឡាញ បច្ចុប្បន្ននេះត្រូវបានគេមើលឃើញថា បង្កើតមានស្ទើរតែគ្រប់ហាងកាហ្វេ នៅក្នុងស្រុកដំណាក់ចង្អើរ ជាពិសេស ទីតាំងនៅភូមិកោះសោម និងភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ដោយមានសំឡេងអ្នកលេង ហ៊ោរកញ្ជ្រៀវអឺងកង ប៉ុន្តែសំឡេងទាំងនោះ មិនបានប៉ះដល់អាជ្ញាធរ និងសមត្ថកិច្ចនោះឡើយ។

បើតាមសេចក្តីរាយការណ៍ ល្បែងតាមកញ្ចក់ទូរទស្សន៍អនឡាញដ៏ពេញនិយមទាំងនោះ មានលេងភ្នាល់ដាក់ប្រាក់ រាប់ម៉ឺន រាប់លានរៀល ក្នុងមួយថ្ងៃៗ។ ទីតាំងល្បែងទាំងនោះ គេមិនដែលឃើញមានសមត្ថកិច្ចណាចុះទៅបង្ក្រាបឡើយ គឺដើម្បីទុកបង្ហាញស្នាដៃ ប៉ុន្តែនៅកន្លែងជាច្រើនទៀតត្រូវគេថែរក្សាទុក។ ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋសូមស្នើដល់ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បង្ក្រាបទីតាំង កន្លែងនៅក្នុងឃុំអង្កោល។

សូមបញ្ជាក់ថា ដើម្បីធានាជូនមហាជន និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ទាំង ៧ ចំណុច ដែលក្នុងនោះក៏រួមមាន គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ ដូច្នេះប្រសិនបើអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន មិនព្រមធ្វើការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋាន របស់ខ្លួននោះទេ គឺបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទាំងនោះ បើកភ្លើងខៀវជាប្រព័ន្ធនដើម្បីលាភសក្ការៈខ្លួន ដោយពុំបានអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ សឹង រ៉ាត់


-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង