Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសាធារណការ ​ជំរុញឱ្យវិស័យឯកជន​ដាក់ទុនវិនិយោគ​ដំឡើង​ស្ថានីយបញ្ចូល​ថាមពលរថយន្តអគ្គិសនី

បានផុស

នៅ

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​បានអំពាវ​នាវឱ្យ​វិស័យឯកជន​ចូលរួម​ជាមួយរាជរដ្ឋាភិបាលកម្ពុជា​ក្នុងការបោះទុនវិនិយោគដំឡើង​ស្ថានីយ​បញ្ចូល​ថាមពលយានយន្តអគ្គិសនី​នៅតាមស្ថានីយប្រេងឥន្ធនៈឱ្យបានច្រើន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍នៅក្នុងពិធី ដាក់ឱ្យប្រើប្រាស់​ស្ថានីយបញ្ចូល​ថាមពល​យានយន្តអគ្គិសនី ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប នៅរសៀលថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២។

​លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើឱ្យ​ដៃគូអភិ​វឌ្ឍ​ផ្ដល់ជំនួយ និងផ្ដល់ប្រាក់កម្ចី ដើម្បីឱ្យ​រាជរដ្ឋា​​ភិបាលកម្ពុជា​មានលទ្ធភាព​ក្នុងការដំឡើងស្ថានីយ​បញ្ចូល​ថាមពលយានយន្តអគ្គិសនី។ ហើយក៏អំពាវនាវដល់ផ្នែកឯកជន​ឱ្យវិនិយោគលើការតម្លើងស្ថានីយបញ្ចូលថាមពលអគ្គិសនី ខណៈ​រាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងត្រួសត្រាយផ្លូវឲ្យផ្នែកឯកជនចូលរួមវិនិយោគលើវិស័យ​បញ្ចូល​ថាមពល។

ក្រៅពីរថយន្តដើរដោយថាមពលអគ្គិសនី​រដ្ឋាភិបាល​ក៏ជំរុញឱ្យយានយន្តផ្សេងទៀតដូចជាម៉ូតូក៏ត្រូវប្រើថាមពលអគ្គិសនីផងដែរ ខណៈដែល UNDP បានផ្ដល់ម៉ូតូអគ្គិសនីចំនួន ៣០ គ្រឿង​មកឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ហើយរាជរដ្ឋាភិបាលក៏ត្រៀមទិញ ៥០ គ្រឿងបន្ថែម​ទៀត​ដើម្បីប្រើនៅក្រសួងសារធារណការ។

​លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​បញ្ជាក់ថា ស្ថានីយញ្ចូល​ថាមពលអគ្គិសនី ​បច្ចុប្បន្ននៅតិចតូចនៅឡើយ ​ខណៈរថយន្តដើរដោយថាមពលអគ្គិសនីកំពុងមានការកើនឡើងច្រើន​ ក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២២ ​ក្រសួងសារធារណការបានចុះបញ្ជីយានយន្តអគ្គិសនីចំនួន ៣០៥ គ្រឿង មានការកើន​ឡើងជាង ១ ៨០០ ភាគរយ បើប្រៀបធៀបឆ្នាំ ២០២១ មានតែ ១៦ គ្រឿង។

ការប្រើប្រាស់រថយន្តអគ្គិសនី ផ្ដល់អត្ថប្រយោជន៍ច្រើនដូចជា អត្រាពន្ធនាំចូល​ប្រមាណត្រឹមតែ ៦០ ភាគរយ ​ប្រៀប ធៀបជាមួយរថយន្តថាមពលឥន្ធនៈ គឺធូរថ្លៃច្រើន និងចំណាយតិច ព្រមទាំងចូលរួមកាត់បន្ថយការបំពុលបរិស្ថានជាដើម៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៥ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម២០ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម