Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ប្រកាសមានអ្នកស្លាប់ដោយសារកូវីដលើកដំបូងក្នុងរយៈពេល២ខែ

បានផុស

នៅ

បុគ្គលិកកាស៊ីណូម្នាក់ក្នុងខេត្ត Rayong បានស្លាប់ដោយសារជំងឺកូវីដ១៩។ គាត់ជាអ្នកស្លាប់ទី១ដោយសារជំងឺនេះក្នុងប្រទេសថៃនារយៈពេល២ខែមកនេះដែលជាហេតុនាំឲ្យចំនួនអ្នកស្លាប់សរុបទូទាំងប្រទេសដោយសារជំងឺកូវីដ១៩កើនដល់៦១នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលសាធារណៈលោក Satit Pitutecha បានបង្ហោះ Facebook កាលពីយប់ថ្ងៃចន្ទថា បុរសអាយុ៤៥ឆ្នាំដែលជាសន្តិសុខយាមឡានម៉ូតូនិងសម្រួលចរាចរណ៍នៅកន្លែងលេងល្បែងគឺមានជំងឺប្រចាំកាយស្រាប់ដូចជាជំងឺបេះដូងនិងទឹកនោមផ្អែម។

ការស្លាប់របស់បុគ្គលិកកាស៊ីណូរូបនេះគឺជាការស្លាប់ដោយវីរុសដំបូងបង្អស់របស់ប្រទេសថៃចាប់តាំងពីថ្ងៃទី៥ខែវិច្ឆិកាមក។

គាត់បានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃអាទិត្យ។ នៅព្រឹកថ្ងៃចន្ទ គាត់មានអាការៈពិបាកដកដង្ហើមហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។ គាត់បានដាច់ខ្យល់ស្លាប់នៅតាមផ្លូវ។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃអង្គារនេះ ថៃមានឆ្លងជំងឺកូវីដចំនួន៦,២៨៥ករណីនិងមានអ្នកស្លាប់៦១នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ថៃ តវ៉ាចំពោះទំនប់វារីអគ្គិសនី ឡាវ នៅលើដងទន្លេមេគង្គ

ចុចអាន៖ ចៅហ្វាយខេត្ត សាមុត សាខន ឆ្លងកូវីដ ឧបនាយករដ្ឋមន្ត្រីថៃកំពុងធ្វើចត្តាឡីស័ក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម