កីឡា
U-20 កម្ពុជា ចាញ់ U-20 លីបង់ ពាន AFC U-20 Asian Cup ប៉ុន្តែធ្វើបានល្អពេញការប្រកួត
ក្រុម U-20 កម្ពុជា បានប្រកួតចាញ់ U-20 លីបង់ ក្នុងជំនួបបើកពូល I នៃវគ្គជម្រុះពានរង្វាន់ជើងឯកយុវជនអាយុក្រោម ២០ឆ្នាំអាស៊ី (AFC U-20 Asian Cup 2022) លទ្ធផល ០-១ នាយប់ថ្ងៃទី១៤ ខែកញ្ញា។
ការប្រកួតចាប់ផ្ដើមនៅវេលាម៉ោង ៧:០០នាទីគត់ លីបង់ ដែលមានកាយសម្បទាល្អជាងកម្ពុជា ចាប់ផ្ដើមដាក់គំនៀបភ្លាមៗ តែម្ដង រហូតអាចរកគ្រាប់បាល់បានមុនដោយកីឡាករលេខ១០ Mohamad Sadek នៅនាទី៩។ បន្ទាប់ត្រូវបានលីបង់នាំមុខ កម្ពុជា ក៏ចាប់ផ្ដើមកែប្រែស្ថានការណ៍ឡើងវិញហើយក៏មានការគ្រប់គ្រងបាល់បានច្រើនជាងមុន ជាពិសេសមានទម្រង់លេងច្បាស់លាស់ យ៉ាងណាមិញមិនអាចធ្វើបានសម្រេចលើការរកគ្រាប់បាល់បានឡើយ និងបានរក្សាលទ្ធផល ០-១ ត្រឹមវគ្គទី១។
ចូលដល់វគ្គទី២ កម្ពុជា ហាក់ធ្វើបានល្អកាន់តែច្រើនថែមទៀត ដោយព្យាយាមជាមួយឱកាសគ្រប់គ្រងបាល់កាន់តែច្រើនជាងវគ្គទី១ទៅទៀត ឬអាចនិយាយបានថាគ្រប់គ្រងការប្រកួត ប៉ុន្តែនៅតែពុំអាចធ្វើបានសម្រេច រហូតដល់លទ្ធផលបញ្ចប់ចុងក្រោយ កម្ពុជា ចាញ់ លីបង់ ០-១។ ប្រកួតបន្ទាប់របស់ U-20 កម្ពុជា ត្រូវជួប U-20 សិង្ហបុរី នៅថ្ងៃទី១៦ ខែកញ្ញា ខាងមុខ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់