សុខភាព
ចេះតែរាកនៅពេលយប់មិនបានគេង? នេះជាមូលហេតុគួរដឹង
បញ្ហារាកពេលយប់ ទំនងគ្នាយើងខ្លះធ្លាប់ជួបប្រទះ ពិសេសអ្នកដែលចូលចិត្ដញាំអាហារខាងក្រៅផ្ទះច្រើនដែលមិនមានអនាម័យ ក៏ដូចជាគ្រប់គ្រងពេលវេលាញ៉ាំមិនបានល្អ។ ជាក់ស្ដែងណាស់ ការរាកពេលយប់នេះ អាចបង្កការរំខាន ធ្វើឲ្យយើងគេងមិនគ្រប់គ្រាន់ ដោយសារត្រូវក្រោកទៅបន្ទប់ទឹក។

រោគសញ្ញារាកពេលយប់៖
- ឈឺពោះចាប់ផ្ដើមពីតិចរហូតខ្លាំង
- រាកចូលបន្ទប់ទឹក ២ទៅ៣ដងក្នុងមួយយប់
- លាមករាកជាទឹក
- មានអារម្មណ៍បន្ទោបង់មិនសូវអស់
- ហើមពោះ
- អស់កម្លាំង ស្លេកស្លាំង ចង្អោ
មូលហេតុដែលបណ្ដាលឲ្យរាកពេលយប់
១.ការឆ្លងមេរោគ
តាមការពិសោធន៍របស់ មជ្ឈបណ្ឌលសុខភាព Mayo Clinic អាមេរិកបានបង្ហាញថា ពពួកបាក់តេរី មេរោគ ប៉ារាសិត ពេលជ្រៀតចូលក្នុងក្រពះពោះវៀនតាមរយៈអាហារដែលយើងញ៉ាំ នឹងអាចបង្កឲ្យមានការរលាកបាន។ ចំពោះការរាកនេះគឺជាដំណើរធម្មជាតិចង្វាក់បញ្ចេញចោលនៃប្រព័ន្ធរំលាយអាហារដែលត្រូវបញ្ចេញពពួកបាក់តេរីទាំងនោះតាមលាមក។
ករណីនេះភាគច្រើនអាចកើតឡើងចំពោះអ្នកទេសចរណ៍ដែលធ្វើដំណើរទៅកាន់ប្រទេសកំពុងអភិវឌ្ឍ អ្នកដែលសាកល្បងរសជាតិអាហារប្លែកៗដោយគ្មានអនាម័យ និងមិនស្គាល់ប្រភពច្បាស់លាស់។
២.ការប្រើប្រាស់ថ្នាំ
ការប្រើប្រាស់ថ្នាំព្យាបាលជំងឺមួយចំនួន ក៏អាចបង្កឲ្យរាកនៅពេលយប់បាន។ តួយ៉ាងប្រភេទថ្នាំផ្សះ( antibiotics) ជាប្រភេទថ្នាំបង្កើតឡើងដើម្បីបញ្ចេញចោលពពួកបាក់តេរី វាធ្វើការកម្ចាត់ទាំងបាក់តេរីល្អ និងអាក្រក់ ធ្វើឲ្យប្រព័ន្ធរំលាយអាហារមានភាពលំនឹង ដែលកត្ដានេះធ្វើឲ្យអ្នកប្រើប្រាស់ថ្នាំទៅជារាកបាន។ នៅមានប្រភេទថ្នាំផ្សេងទៀត ដូចជា ថ្នាំព្យាបាលមហារីក ថ្នាំក្រពះដែលមានផ្ទុកសារធាតុម៉ាញ៉េស្យូម ក៏អាចបណ្ដាលឲ្យរាកបានដែរ។
៣. របបអាហារ
អាហារ ឬភេសជ្ជៈមួយចំនួនក៏អាចធ្វើឲ្យពោះវៀនធំធ្វើចលនាខ្លាំងនៅពេលយប់បានដែរ។ ការណ៍នេះបណ្ដាលមកពីរបបអាហារទាំងនោះប្រើប្រាស់ស្ករសិប្បនិមិត្ដច្រើន និងករណីខ្លះការប្រតិកម្មនឹងសារធាតុប្រើប្រាស់ក្នុងរបបអាហារ បណ្ដាលឲ្យអាលែកហ្ស៊ី ដូចជាការអាលែកហ្ស៊ីទឹកដោះគោ ដែលចំណុចនេះកើតឡើងច្រើន។

តើបញ្ហារាកពេលយប់អាចកើតឡើងយូកម្រិតណា និង បណ្ដាលឲ្យគ្រោះថ្នាក់ដែរទេ?
ជាធម្មតាបញ្ហារាកនៅពេលយប់ ក្នុងករណីស្រួចស្រាល់អាចចន្លោះពី ២ ទៅ ៣បីថ្ងៃ។ ក្នុងករណីនេះគឺមិនអាចបង្កគ្រោះថ្នាក់ដល់សុខភាពនោះទេ ហើយអាចបាត់ទៅវិញដោយខ្លួនឯងដោយយើងគ្រាន់តែផ្លាស់ប្ដូរទម្លាប់រស់នៅស្អាត កែប្រែរបបអាហារ ពោលបរិភាគអាហារមានជាតិសរសៃ និងអនាម័យ ញ៉ាំទឹកឲ្យបានច្រើន និងបំភ្លេចចោលពពួកភេសជ្ជះផ្អែមៗមុនពេលចូលគេងគឺនឹងប្រសើរឡើងវីញហើយ៕
ចុចអាន៖ល្បិចទាំង ៥ ជួយឲ្យការគេងមានគុណភាពមិនអស់កម្លាំង ទោះបានតិចម៉ោងក្ដី
ចុចអាន៖ស្ដាប់ពេទ្យបកស្រាយ មូលហេតុយើងហូបឆ្អែត ហើយទន់ភ្នែកងងុយគេងទាំងថ្ងៃ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត