ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ការកើនឡើងតម្រូវការថាមពល និងអស្ថិរភាពថ្លៃប្រេងឥន្ធនៈ បាននិងកំពុងបង្កឲ្យមានអតិផរណាខ្ពស់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានលើកឡើងថា ការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ច ហាក់នៅមានភាពផុយស្រួយនៅឡើយ ដោយសារបញ្ហាប្រឈមថ្មីៗ ដូចជាការកើនឡើងនៃសេចក្ដីត្រូវការថាមពល និងអស្ថិរភាពនៃថ្លៃប្រេងឥន្ធនៈ នៅលើទីផ្សារអន្តរជាតិ បាននិងកំពុងបង្កឲ្យមានអតិផរណាខ្ពស់។
តាមរយៈសុន្ទរកថា របស់សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី ៤០ កិច្ចប្រជុំពាក់ព័ន្ធ និងវេទិកាធុរកិច្ចថាមពលអាស៊ានឆ្នាំ ២០២២ ក្រោមមូលបទ «បង្កើនល្បឿនអន្តរកាលថាមពល៖ ការស្ដារសេដ្ឋកិច្ចឡើងវិញ និងកំណើនប្រកបដោយចីរភាព» ដែលផ្សព្វផ្សាយនៅថ្ងៃទី ១៥ ខែកញ្ញានេះ បានលើកឡើងថា តំបន់អាស៊ាន ក៏ដូចជាពិភពលោកទាំងមូល បាននិងកំពុងស្ថិតនៅ និងឆ្លងកាត់នៅក្នុងកាលៈទេសៈដ៏ស្មុគស្មាញ និងពិបាកប៉ាន់ប្រមាណបាន។
ក្នុងនោះ ថ្វីត្បិតតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានថមថយក្នុងកម្រិតមួយ ហើយបណ្ដាប្រទេសនានានៅជុំវិញពិភពលោក បានបើកដំណើរការសង្គម-សេដ្ឋកិច្ចពេញលេញជាបណ្ដើរៗក៏ដោយ ក៏ការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ច ហាក់នៅមានភាពផុយស្រួយនៅឡើយ ដោយសារបញ្ហាប្រឈមថ្មីៗ បាននិងកំពុងកើតឡើងជាបន្តបន្ទាប់។
តាមរយៈសុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា ជាក់ស្ដែង ការកើនឡើងនៃសេចក្ដីត្រូវការថាមពល និងអស្ថិរភាពនៃថ្លៃប្រេងឥន្ធនៈ នៅលើទីផ្សារអន្តរជាតិ បាននិងកំពុងបង្កឲ្យមានអតិផរណាខ្ពស់ ស្របពេលដែលការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ពីសំណាក់ធនាគារកណ្ដាលនៃបណ្ដាប្រទេសជាច្រើន បានដាក់សម្ពាធបន្ថែមមកលើតម្រូវការ និងកំណើនសេដ្ឋកិច្ចសកល។
ជាមួយគ្នានេះដែរ ការប្រែប្រួលអាកាសធាតុ ការកើនឡើងកំដៅផែនដី និងគ្រោះធម្មជាតិ ក៏បាននិងកំពុងលេចរូបរាងកាន់តែច្បាស់ និងមានឥទ្ធិពលកាន់តែខ្លាំងឡើងៗ ដែលការណ៍នេះអាចបង្កឲ្យមានការផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ច និងការធ្លាក់ចុះដ៏គួរឲ្យព្រួយបារម្ភនៃខ្សែច្រវាក់តម្លៃ និងផលិតភាពសកល។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា នៅចំពោះមុខបញ្ហាប្រឈមទាំងនេះ អាស៊ាន ក៏ដូចជាពិភពលោកទាំងមូល ចាំបាច់ត្រូវយកចិត្តទុកដាក់លើអន្តរកាលថាមពល ដែលជាកិច្ចការគន្លឹះមួយ ក្នុងការជំរុញការស្ដារ និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព និងភាពរឹងមាំ។ ក្នុងស្មារតីនេះ ក្នុងនាមជាប្រធានថាមពលអាស៊ានក្នុងឆ្នាំ ២០២២ កម្ពុជាបានកំណត់មូលបទ «បង្កើនល្បឿនអន្តរកាលថាមពល៖ ការស្ដារសេដ្ឋកិច្ចឡើងវិញ និងកំណើនប្រកបដោយចីរភាព» សំដៅជំរុញការចូលរួម ពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការយកចិត្តទុកដាក់បន្ថែម លើការពន្លឿនអន្តរកាលថាមពល ឆ្ពោះទៅរកវិបុលភាពរួមមួយ ដែលមានភាពប្រាកដនិយម៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍៣ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ