កីឡា
Messi នាំមុខ CR7 នាមជាកីឡាករដែលរកគ្រាប់បាល់បាន ១៨ រដូវកាលជាប់ៗគ្នាក្នុង Champions League
Lionel Messi និងការបង្កើតកំណត់ត្រា បានក្លាយទៅជាទម្លាប់នៅក្នុងអាជីពដ៏ភ្លឺស្វាងរបស់តារាឆ្នើមនៃក្លិប Paris Saint-Germain រូបនេះ បន្ទាប់ពីយប់មិញរកបាន ១ គ្រាប់ ធ្វើឱ្យរូបគេបានក្លាយជាកីឡាករដែលរកគ្រាប់បាល់បានក្នុង ១៨ រដូវកាលជាប់គ្នានៃក្របខ័ណ្ឌ Champions League។

Messi បានទាត់ចូលជាលើកដំបូងនៅក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ នៅក្នុងការប្រកួតក្រុមទី ២ របស់ PSG ជាមួយក្រុមអ៊ីស្រាអែល Maccabi Haifa កាលពីយប់មិញ។
គ្រាប់បាល់របស់គេទល់នឹង Maccabi Haifa មានន័យថា កីឡាករដែលឈ្នះ Ballon d’Or ៧ សម័យកាលមួយនេះ នឹងក្លាយជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទី ក្នុង UEFA Champions League ១៨ រដូវកាលជាប់ៗគ្នា។
ប្រធានក្រុមអាហ្សង់ទីន ក៏ក្លាយជាកីឡាករដំបូងគេដែលរកគ្រាប់បាល់បានទល់នឹងក្រុមចំនួន ៣៩ផ្សេងគ្នាក្នុង UEFA Champions League ច្រើនជាងកីឡាករផ្សេងទៀតនៅក្នុងការប្រកួត ដោយបានវ៉ាដាច់គូប្រជែងដ៏យូរអង្វែង Cristiano Ronaldo ដែលបានស៊ុតបញ្ចូលទីទល់នឹង ៣៨ ក្រុមផ្សេងៗគ្នា។

Messi ដែលធ្លាប់ឈ្នះជើងឯក Champions League ៤ សម័យកាលនោះ ក៏នឹងកំណត់គោលដៅរបស់ខ្លួន លើកំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេបំផុត ដែលបច្ចុប្បន្នត្រូវបានកាន់កាប់ដោយខ្សែប្រយុទ្ធរបស់ Manchester United កីឡាករ Cristiano Ronaldo (១៤១គ្រាប់) ខណៈ Messi មាន ១២ ៥គ្រាប់។
គួរដឹងដែរថា ជ័យជម្នះយប់មិញគឺជាជ័យជម្នះលើកទី ២ របស់ PSG ក្នុងពានរង្វាន់ Champions League រដូវកាលនេះ ដែលនាំឱ្យឈរកំពូលតារាងពូល H មាន ៦ ពិន្ទុស្មើគ្នាជាមួយ Benfica ដែលបានឈ្នះ Juventus កាលពីយប់មិញដូចគ្នា។ Juventus កំពុងយ៉ាប់យឺន ដោយលេង ២ ប្រកួតចាញ់ទាំង ២ ប្រកួត។
លទ្ធផលគូផ្សេងទៀតមានដូចខាងក្រោម៖

អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៩ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ