ព័ត៌មានជាតិ
មន្ទីរពេទ្យតេជោសន្ដិភាពនឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេមានសមត្ថភាពទទួលអ្នកជំងឺជាង ៩ ពាន់នាក់
មន្ទីរពេទ្យតេជោសន្តិភាពស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញដំណើរការសាងសង់សម្រេចបានជាង ៦០ ភាគរយ ហើយគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នៅដើមឆ្នាំក្រោយ។ នេះបើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។
លោកស្រី យក់ សម្បត្តិបានថ្លែងឱ្យដឹងនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២នេះថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានរៀបចំឱ្យមានមន្ទីរពេទ្យដ៍ធំមួយទៀតបំពាក់គ្រែចំនួន ៩ ពាន់គ្រែ និងមានសមត្ថភាពទទួលអ្នកជំងឺរហូតដល់ជាង ៩ ពាន់នាក់។
លោកស្រី យក់ សម្បត្តិអះអាងថា មន្ទីរពេទ្យនេះនឹងក្លាយទៅជាមន្ទីរពេទ្យជាតិធំជាងគេបម្រើសេវាជាច្រើនដូចជាសេវាសង្គ្រោះបន្ទាន់ វះកាត់ជាដើម។ មន្ទីរពេទ្យតេជោសន្តិភាពបានបើកការរដ្ឋានសាងសង់នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២នេះ ហើយសម្រេចបានជាង ៦០ ភាគរយ គិតត្រឹមថ្ងៃទី ១៥ កញ្ញានេះ។
លោកស្រី យក់ សម្បត្តិរំពឹងថា ពេលវេលាបើកសម្ពោធដំណើការអាចនឹងត្រូវធ្វើឡើងនៅខែមេសា ឆ្នាំ ២០២៣ ហើយមន្ទីរពេទ្យនេះ អាចនឹងជួយទប់ស្កាត់បងប្អូនប្រជាពលរដ្ឋនៅស្រុកពញាឮ ខេត្តកណ្ដាល និងនៅកំពង់ស្ពឺ ព្រំប្រទល់ខេត្តកណ្ដាលមិនឱ្យមកប្រជ្រៀតគ្នានៅរាជធានីភ្នំពេញ៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត