Connect with us

ព័ត៌មានជាតិ

រដូវបុណ្យភ្ជុំបិណ្ឌមកដល់ កូនខ្មែរធ្វើបុណ្យតែកុំភ្លេចព្រះរស់នៅផ្ទះ 

បានផុស

នៅ

ការធ្វើបុណ្យ គឺត្រូវធ្វើដោយចិត្តបរិសុទ្ធ និងជ្រះថ្លា ហាមដាច់ខាតកុំឱ្យមានកំហឹងមួម៉ៅក្នុងខ្លួន អាចនាំឲ្យបុណ្យកុសលដែលអ្នកបានធ្វើ កំពប់ទៅតាមចិត្តមិនបរិសុទ្ធដូចគ្នា។ រឿងដែលសំខាន់នោះគឺ ធ្វើបុណ្យនៅទីវត្តអារាមជិតក្តី ឆ្ងាយក្តី មុននឹងចេញពីផ្ទះ គួរគប្បីគោរពសំពះឳពុកម្តាយនៅផ្ទះឱ្យបានល្អ មុននឹងចេញទៅធ្វើបុណ្យនៅឯវត្ត។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដូវកាលបុណ្យភ្ជុំបិណ្ឌឈានចូលមកដល់ ប្រជាជនខ្មែរគ្រប់រូបបាននាំគ្នាទៅវត្ត ធ្វើបុណ្យជូនញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅ យ៉ាងច្រើនកុះកររយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ ក្នុងនោះ ក៏មានប្រជាជនមួយចំនួនបានទៅវត្តជួបជុំជាមួយក្រុមគ្រួសារ ក្រុមការងារ ឬក្រុមមិត្តភក្តិរបស់ពួកគេ។ ទន្ទឹមជាមួយនឹងការទៅវត្ត ធ្វើបុណ្យសន្សំកុសលនេះ ពុទ្ធបរិស័ទគ្រប់រូប គួរគួប្បីកុំភ្លេច ជូនបាយទឹក ម្ហូបអាហារ ក៏ដូចជាភេសជ្ជៈផ្សេងៗ ដល់លោកអ្នកមានគុណនៅផ្ទះជាមុនសិន មុននឹងយកចង្ហាន់ទៅប្រគេនដល់ព្រះសង្ឃនៅវត្ត ព្រោះថាលោកទាំងពីរ ជាអ្នកមានគុណខ្លាំងបំផុតក្នុងជីវិតមនុស្សម្នាក់ៗ។

គុណឳពុកម្តាយ គឺធំធេងណាស់គ្មានអ្វីអាចកាត់ថ្លៃលើគុណលោកទាំងពីរបានឡើយ លោកបានបង្កើតបុត្រមក ចិញ្ចឹមបីបាច់ថែរក្សា ថ្នាក់ថ្នមកូនដោយក្តីស្រលាញ់ អប់រំកូនដោយ ដំបូន្មានល្អៗ និងជាអ្នកស្រលាញ់ជាងនរណាទាំងអស់។ ដូច្នេះមុននឹងធ្វើអ្វីមួយ អ្នកគួរនឹកដល់លោកទាំងពីរមុនគេ មិនថាទៅធ្វើបុណ្យនៅវត្ត ឬ ទៅទីកន្លែងណាក៏ដោយ។​ 

មិនថាពេលបុណ្យទាន ឬ ជាថ្ងៃធម្មតាឡើយ កូនគ្រប់រូបមិនគួរប្រើសម្តីសោះអង្គើយ ទ្រគោះបោះបោកចំពោះលោកទាំងពីរទេ។ ផ្ទុយទៅវិញ កូនគ្រប់រូបទាំងអស់ គួរគោរពប្រតិបត្តិឳពុកម្តាយឲ្យបានល្អ ផ្តល់ជូនលោកនូវពាក្យសម្តីពីរោះពិសា ការគោរព ជាមួយនឹងក្តីស្រលាញ់ និងការដឹងគុណចំពោះលោកទាំងទ្វេ។ 

ព្រះតេជគុណ អឿន រិទ្ធិ គង់នៅវត្ត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ មានថេរដីការដល់ប្រជាជនកម្ពុជាគ្រប់រូបថា មុននឹងបំពេញនូវបុណ្យកុសលណាមួយ ពុទ្ធបរិស័ទគ្រប់រូប កុំភ្លេចឱ្យសោះព្រះរស់ ឬ ព្រះកន្លោងដែលនៅក្នុងផ្ទះ។ ព្រះតេជគុណ អឿន រិទ្ធិ មានថេរដីការថា៖ “មាតាបិតា គឺជាព្រះរស់ ដែលមនុស្សប្រុសស្រី គួរតែគោរពបូជា ឱនលំទោន អញ្ចឹងមុននឹងយើងបំពេញបុណ្យកុសលអ្វីមួយ យើងកុំភ្លេចឱ្យសោះព្រះរស់។ មុននឹងយើងបំពេញបុណ្យកុសលនៅខាងក្រៅ យើងគួរតែធ្វើបុណ្យ ធ្វើកុសលជាមួយនឹងព្រះរស់យើងសិន។ បុណ្យហ្នឹងហើយ ជាបុណ្យដែលព្រះពុទ្ធសាសនាយើង​ ឱ្យតម្លៃបំផុត កាលដែលយើងចេះដឹងគុណអ្នកមានគុណរបស់យើង មាតាបិតា ហ្នឹងឯង”។ 

យ៉ាងណាមិញ ព្រះពុទ្ធបានប្រៀនប្រដៅពីតួនាទីរបស់កូនប្រុសស្រីគ្រប់រូបថា កូនគ្រប់រូបជាអ្នកគោរពកាតព្វកិច្ចល្អ មើលថែអ្នកមានគុណ នៅពេលដែលខ្លួនធំដឹងក្តីឡើងមក។ ឳពុកម្តាយ ធ្លាប់ចិញ្ចឹមកូនបែបណា កូនត្រូវគោរព ចិញ្ចឹមលោកទាំងពីរវិញបែបនោះដូចគ្នា៕ 

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣០ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម