Connect with us

ព័ត៌មានជាតិ

មន្រ្តីជំនាញ នឹងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង ៧ពាន់ក្បាលដីដល់ពលរដ្ឋរស់នៅសង្កាត់ស្ទឹងវែង

បានផុស

នៅ

មន្រ្តីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកោះកុង នឹងផ្តល់វិញ្ញាបនបត្រម្ចាស់អចលនវត្ថុចំនួន ៧.០៩៣ក្បាលដី ជូនដល់ប្រជាពលរដ្ឋរស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ចាប់ពីថ្ងៃស្អែកតទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ញៀន វណ្ណៈ ប្រធានក្រុមទី ១ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានឲ្យដឹងរសៀលថ្ងៃទី ១៥ ខែកញ្ញានេះថា ចាប់ពីថ្ងៃទី ១៦ ខែកញ្ញា ដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២ ប្រជាពលរដ្ឋរស់នៅភូមិស្ទឹងវែង អាចមកកាន់ការិយាលរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុងខេមរភូមិន្ទ ដើម្បីទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យវត្ថុ ដែលមានប្រមាណសរុប ៧.០៩៣ក្បាលដី ឯណោះ។

បើតាមលោក ញៀន វណ្ណៈ បន្ថែមថា ចំពោះប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬហៅថា បណ្ណស្លាបមាន់ ដែលចេញដោយរដ្ឋបាលសុរិយាដីកន្លងមកក្នុងតំបន់នេះ នឹងត្រូវអស់សុពលតាមផ្លូវច្បាប់ចាប់ពីថ្ងៃចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យខាងលើនេះតទៅ។

ដូច្នេះដូចតាមការជូនដំណឹង សូមម្ចាស់ក្បាលដីស្ថិតនៅក្នុងទីតាំងភូមិស្ទឹងវែង ដែលមានបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនទ្រព្យវត្ថុកន្លងមក មេត្តាយកបណ្ណទាំងនោះ មកប្រគល់ឲ្យមន្រ្តីរដ្ឋបាលសុរិយាលដី ដើម្បីទទួលយកវិញ្ញាបនបត្រសម្គាល់ថ្មីជំនួសវិញ។ ចំពោះម្ចាស់បំណុលដែលបានទទួលបញ្ចាំ ឬដាក់ហ៊ីប៉ូតែក ពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ សូមយកបណ្ណទាំងនោះមកជូនមន្រ្តីរដ្ឋបាលសុរិយាដីធ្វើនិយ័តកម្ម ដើម្បីធានាប្រាក់របស់លោកអ្នក។

គួរជម្រាបថា ក្រៅពីការផ្តល់វិញ្ញាបនបត្រសម្គាល់អចលនាទ្រព្យវត្ថុ ដល់ពលរដ្ឋរស់នៅភូមិស្ទឹងវែងរួចរាល់ហើយ មន្រ្តីជំនាញ គ្រោងនឹងចែកជូនដល់ពលរដ្ឋរស់នៅភូមិ ១ សង្កាត់ស្មាច់មានជ័យ នាពេលឆាប់ៗខាងមុខដែរ។

ជាក់ស្តែងការផ្តល់នេះដែរ យោងតាមអនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០០២ ស្តីពី នីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី និងអនុក្រឹត្យលេខ ១២២ អនក្រ.បក ចុះថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៦ ស្តីពីការកែសម្រួលមាត្រា ៦ មាត្រា ៧ និងមាត្រា ១១ នៃអនុក្រឹត្យលេខ ៤៦អនក្រ.បកចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០០២ ស្តីពី នីតិវិធីនៃការកសាងប្លង់សុរិ​យោដី និងសៀវភៅគោលបញ្ជីដីធ្លីក្រោមដំណើរការ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម