Connect with us

ព័ត៌មានជាតិ

ក្រសួងការងារហាមអ្នកមិនជាប់ពាក់ព័ន្ធចូលរួមតវ៉ាក្នុងករណី វិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍

បានផុស

នៅ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការហាមប្រាមមិនឱ្យបុគ្គលផ្សេងទៀតដែលមិនជាប់ពាក់ព័ន្ធចូលរួមតវ៉ាក្នុងករណីវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍។ ការហាមឃាត់នេះបានធ្វើឡើងបន្ទាប់ពីវិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៍រហូតមកដល់ពេលនេះនៅតែមិនទាន់រកឃើញដំណោះស្រាយដោយសារភាគីនីមួយៗនៅតែប្រកាន់ជំហរតឹងរ៉ឹងរៀងៗខ្លួនដដែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះកាលពីយប់ថ្ងៃទី១៥កញ្ញាបានឱ្យដឹងថានៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងបានបន្តអញ្ជើញគូភាគីវិវាទមកជួបប្រជុំដោះស្រាយជាលើកទី១៨ហើយឆ្លងតាមរយៈកិច្ចពិភាក្សាយ៉ាងផុសផុលភាគីទាំងពីរនៅតែមិនទាន់រកឃើញដំណោះស្រាយដែលភាគីទាំងពីរអាចទទួល​យកបាន ព្រោះភាគីតំណាងកម្មករនិយោជិតនៅតែបន្តទាមទារឱ្យយកចូលធ្វើការវិញរីឯភាគី តំណាងនិយោជកមិនអាចទទួលឱ្យចូលធ្វើការវិញបានឡើយ។

ក្រសួងបានបន្តថា ដូច្នេះភាគីទាំងពីរឯកភាពកំណត់កាលបរិច្ឆេទប្រជុំបន្ទាប់នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទីដើម្បីមានឱកាសពិចារណាឡើងវិញអំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមកដែលអាចឈានទៅបញ្ចប់វិវាទនេះ។

ជាថ្មីម្តងទៀត ក្រសួងបានស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទការងារ នេះ, បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី, ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ និងត្រូវរក្សាភាពស្ងប់ស្ងាត់។ ក្រសួងក៏សូមជម្រាបជូនបុគ្គលផ្សេងទៀតដែលមិនពាក់ព័ន្ធនឹងករណីវិវាទនេះសូមកុំចូលរួមក្នុងការតវ៉ា។

យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះមិនអាចស្វែងរកដំណោះស្រាយបានដោយការផ្សះផ្សានីតិវិធីបន្ទាប់គឺអាចបញ្ជូនទៅតុលាការដើម្បីរកដំណោះស្រាយចុងក្រោយ។

គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០២២មានអតីតបុគ្គលិកណាហ្គាវើលដ៍បចំនួន២៣៩នាក់ នៅក្នុងចំណោម​៣៧៣នាក់បានទទួលយកនូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារដែលធ្វើឱ្យចំនួនអតីតបុគ្គលិកដែលមិនព្រមទទួល​យកសំណងនៅសល់ត្រឹម១៣៤នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម