សន្តិសុខសង្គម
តុលាការសម្រេចឃុំខ្លួនក្រុមជនសង្ស័យគាស់ផ្ទះ៣នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន
កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោក អឿង វណ្ណា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនក្រុមជនសង្ស័យដែលគាស់ផ្ទះមន្ត្រីនគរបាលម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ “លួចមានស្ថានទម្ងន់ទោស ” តាមមាត្រា៣៥៣ និងមាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ ។ ដែលប្រព្រឹត្តកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២៣និង៣០នាទីយប់ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនត្រូវចោទទី១ឈ្មោះ ប៉េង ពៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបររត់តុការ។ ទី២ឈ្មោះ យ៉ុន ហេង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ១(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។ ទី៣ឈ្មោះ ខន សុដានិត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។

នគរបាលក្រុងតាខ្មៅបានអោយដឹងថា ជនរងគ្រោះឈ្មោះ ថា សុជាតិ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនគរបាល។
នគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងទៀតថា មុនពេលកេីតហេតុ ជនរងគ្រោះព្រមទាំងក្រុមគ្រួសារបានចាកចេញពីផ្ទះដោយបានចាក់សោរទ្វារផ្ទះត្រឹមត្រូវ រួចធ្វេីដំណេីរទៅមេីលដីចំការនៅតាមខេត្តបាត់ទៅ។
លុះដល់វេលាកេីតហេតុស្រាប់តែក្រុមជនសង្ស័យបានធ្វេីសកម្មភាពគាស់ផ្ទះរបស់ជនរងគ្រោះលួចយកទ្រព្យសម្បត្តិ ហេីយនាំគ្នាគេចខ្លួនបាត់ទៅ។

រហូតដល់ថ្ងៃទី១២ ខែឆ្នាំដដែល ពេលជនរងគ្រោះត្រឡប់មកដល់ផ្ទះវិញបានឃេីញទ្វារផ្ទះត្រូវបានក្រុមចោរកាត់សោរចូលរេីកកាយលួចយកទ្រព្យសម្បត្តិអស់ ក៏រាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ស្វាយរលំចុះទៅឆែកមេីលកាមេរ៉ាសុវត្ថិភាពកំណត់មុខសញ្ញាបានរួចធ្វេីការស្រាវជ្រាវរហូតដល់ថ្ងៃទី១៤ទេីបឃាត់មុខសញ្ញាបានចំនួន៣នាក់រួមទាំងវត្ថុតាងយកទៅសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ៖ ឆៃ យ៉ា






-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ