Connect with us

សេដ្ឋកិច្ច

មកដឹងទំហំវិនិយោគអាកាសយានដ្ឋានថ្មីៗ នៅកម្ពុជា

បានផុស

នៅ

តាមការប៉ាន់​ប្រមាណលើទំហំវិនិយោគអាកាសយានដ្ឋានថ្មីចំនួន ៦ និងការអភិវឌ្ឍផ្នែកគ្រប់គ្រងបញ្ជាចរាចរណ៍​ដែនអាកាស ពីឆ្នាំ ២០១៩-២០២៤ មានទំហំទឹកប្រាក់សរុបប្រមាណ ២,៨៣០ លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាកាសយានដ្ឋានថ្មីទាំងនោះរួមមាន៖ អាកាសយានដ្ឋានអន្តរជាតិតេជោ(ភ្នំពេញថ្មី) មានទំហំវិនិយោគ ១៥០០​លានដុល្លារ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ៨៨០លានដុល្លារ, អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ២០០លានដុល្លារ, អាកាសយានដ្ឋានកោះកុង ៨០លានដុល្លារ, អាកាសយានដ្ឋានប៉ោយប៉ែត ៦៥ លានដុល្លារ, អាកាសយានដ្ឋានមណ្ឌលគិរី ១០០លានដុល្លារ និងអភិវឌ្ឍន៍ផ្នែកគ្រប់គ្រង និងបញ្ជាចរាចរណ៍ដែនអាកាស ៥ លានដុល្លារ។ នេះបើតាមរបាយការណ៍របស់អាកាសចរស៊ីវិល។

កម្ពុជា បាននិងកំពុងអភិវឌ្ឍអាកាសយានដ្ឋានជាច្រើន ដើម្បីទាក់ទាញវិស័យទេសចរណ៍ វិស័យដឹកជញ្ជូន និងការវិនិយោគពីបរទេស ជាដើម។

លោក ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល បានថ្លែងថា វិស័យអាកាសចរ បានបង្កើតការងារជាង ១លាន ៧សែននាក់ នៅកម្ពុជា ដែលចំនួននេះ គឺជិតស្មើ ២០ភាគរយ នៃទំហំការងារនៅក្នុងប្រទេសកម្ពុជាទាំងមូល។ លោកថា នេះបើតាមការសិក្សារបស់អង្គការអន្តរជាតិ កាលពីឆ្នាំ ២០១៧។

ជាមួយគ្នានេះ វិស័យអាកាសចរស៊ីវិល បានផ្តល់អត្ថប្រយោជន៍ទាំងផ្ទាល់ និងប្រយោលប្រមាណ ១៧ភាគរយ នៃ GDP។

លោក ស៊ិន ចាន់សេរីវត្ថា ថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល” ព្រឹកថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម