ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីពាណិជ្ជកម្ម G7 ព្រមព្រៀងបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំង រុស្ស៊ី
រដ្ឋមន្ត្រីពាណិជ្ជកម្មមកពីក្រុមប្រទេស G7 បានព្រមព្រៀងគ្នារក្សាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ីក្នុងកិច្ចប្រជុំនៅខាងក្រៅទីក្រុង Berlin របស់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃព្រហស្បតិ៍ ។
រដ្ឋមន្ត្រីទាំងនោះបាននិយាយថា ពួកគេនឹងរក្សា និងពង្រីកកិច្ចខិតខំប្រឹងប្រែងដើម្បីការពារទីក្រុងមូស្គូពីការទទួលបានផលចំណេញ បន្ទាប់ពីសង្គ្រាមលុកលុករបស់ទីក្រុងមូស្គូលើអ៊ុយក្រែន ។
រដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ពួកគេនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យច្បាប់ពាណិជ្ជកម្មអន្តរជាតិកាន់តែរឹងមាំដើម្បីដោះស្រាយកង្វល់រួមរបស់ពួកគេ ហើយពួកគេក៏បានសន្យាថា នឹងគាំទ្រដល់ការស្ដារសេដ្ឋកិច្ចឡើងវិញរបស់អ៊ុយក្រែនផងដែរតាមរយៈលំហូរពាណិជ្ជកម្ម ។
ចំណែកក្រុមអ្នកសង្កេតការណ៍បាននិយាយថា ច្បាប់ពាណិជ្ជកម្មទាំងនេះរួមបញ្ចូលការផ្ទេរបច្ចេកវិទ្យា និងការផ្ដល់ភាពអំណោយផលដល់សហគ្រាសរដ្ឋ ខណៈរដ្ឋមន្ត្រី G7 ក៏បានប្តេជ្ញាធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោកផងដែរ ។
ទោះយ៉ាងណាក្រុមអ្នករិះគន់បាននិយាយថា អង្គការនេះមិនមានភាពពេញលេញក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្មអន្តរជាតិដែលកំពុងកើនឡើងនោះទេ ជាពិសេសបញ្ហារវាងចិន និងសហរដ្ឋអាមេរិក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រុស្ស៊ី ព្រមាន អាមេរិក កុំឲ្យផ្ដល់មីស៊ីលរយៈចម្ងាយឆ្ងាយដល់ អ៊ុយក្រែន
-
សន្តិសុខសង្គម១០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?