Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា អះអាងថា ការបោះបាយបិណ្ឌចំណេញ៣យ៉ាងដល់សង្គមខ្មែរ

បានផុស

នៅ

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានលើកឡើងថា ទំនៀមទម្លាប់នៃការបោះបាយបិណ្ឌរបស់ប្រជាជនខ្មែរ ផ្តល់ផលចំណេញច្រើនណាស់សម្រាប់ប្រទេសកម្ពុជា។ ក្នុងនោះ មានការចំណេញ៣យ៉ាង ដូចជា ចំណេញលើប្រពៃណីជាតិ ចំណេញផ្នែកសេដ្ឋកិច្ច និងចំណេញខាងនយោបាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង សុមុនី បានពន្យល់ថា ចំណេញទី១ ខាងប្រពៃណីជាតិ មានន័យថា ការបោះបាយបិណ្ឌនេះធ្វើឱ្យអ្នកស្លាប់ទៅហើយ និងអ្នកនៅរស់ មានទំនាក់ទំនង ភ្ជាប់និស្ស័យជាមួយគ្នា ទាំងចាស់ ទាំងក្មេង អាចចូលរួមក្នុងពិធីតែមួយជាមួយគ្នាបាន។ ពោល គឺកុំឲ្យបំភ្លេចដល់អ្នកដែលបានចែកឋានទៅ ហើយចំណែកកូនចៅក៏មានឱកាសបានជូនបាយសម្លដល់អ្នកមានគុណនៅផ្ទះផងដែរ។ អ្វីដែលសំខាន់នោះ គឺពិធីបោះបាយបិណ្ឌនេះ ជួយប្រមូលយុវជនទៅកាន់វត្តច្រើន និងឲ្យពួកគេបានស្គាល់ និងថែរក្សាប្រពៃណីជាតិ។

ឯចំណេញទៅលើសេដ្ឋកិច្ចវិញ មានន័យថា រដូវបោះបាយបិណ្ឌ ប្រជាជនត្រូវការអង្ករ ពោត សណ្តែក ល្ង ដើម្បីយកទៅចម្អិនឱ្យឆ្អិន រួចពូតជាដុំតូចៗសម្រាប់បោះនៅវត្ត។ រូបភាពទាំងនេះហើយ ជាចរន្តសេដ្ឋកិច្ចមួយសម្រាប់ប្រជាជនកម្ពុជា ជំរុញឲ្យកសិករគ្រប់រូបខិតខំផលិតភោគផលរបស់ខ្លួន ដើម្បីបំពេញតម្រូវការប្រជាជននារដូវភ្ជុំបិណ្ឌនេះ។ បន្ទាប់ពីប្រមូលផលបាន កសិករអាចយកភោគផលទៅលក់លើទីផ្សារ និងទទួលបានថវិកា ដើម្បីផ្គត់ផ្គង់ជីវភាព ក៏ដូចជាតម្រូវការគ្រួសារបាន។ សម្រាប់បាយបិណ្ឌដែលបោះហើយ មានរបៀបរៀបរយ ទុកដាក់បានត្រឹមត្រូវ ប្រជាជនអាចយកបាយនោះទៅហាលឱ្យស្ងួត ក្លាយជាបាយក្រៀម រួចយកលក់បានទៀតផង។ នេះបើតាមការលើកឡើងរបស់លោក សេង សុមុនី។

ដោយឡែក ចំណេញទី៣ លើការបោះបាយបិណ្ឌខាងផ្នែកនយោបាយនោះ គឺកាលដែលមានពិធីបុណ្យភ្ជុំ ឬប្រពៃណីនេះ អប់រំមនុស្សគ្រប់រូបឲ្យចេះធ្វើបុណ្យឲ្យតម្លៃដល់ព្រះពុទ្ធសាសនា និងប្រព្រឹត្តតាមគន្លងធម៌របស់ព្រះពុទ្ធឲ្យមនុស្សចេះខ្លាចនូវផលបាបផ្សេងៗ និងយកផលទាំងនោះចូលរួមចំណែកដល់សង្គមជាតិ។ ពោល គឺមនុស្សមួយចំនួនខ្លាច​ផលបាប ប្រព្រឹត្តតែអំពើល្អក្នុងសង្គម។

យ៉ាងណាមិញ ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរនេះ មានតាំងពីបុរាណកាលមកម្ល៉េះ ក្នុងនោះ វប្បធម៌នៃការបោះបាយបិណ្ឌក៏មកជាមួយផងដែរ ប៉ុន្តែ មិនមានអ្វីកំណត់ច្បាស់លាស់ថា ការបោះបាយបិណ្ឌមានតាំងពីឆ្នាំណាមកនោះទេ។ បច្ចុប្បន្ននេះ គេសង្កេតឃើញថា សណ្តាប់ធ្នាប់នៃការបោះបាយបិណ្ឌហាក់មានការរៀបចំបានល្អប្រសើរជាងប៉ុន្មានឆ្នាំមុន ព្រមទាំងរក្សាអនាម័យវត្តបានល្អផងដែរ។

លោក សេង សុមុនី ក៏បាននិយាយដែរថា បច្ចុប្បន្ននេះ ក្រសួងក៏បានធ្វើការណែនាំដល់វត្តនីមួយៗ ឲ្យមានការរៀបចំ ទុកដាក់របៀបបោះបាយបិណ្ឌឲ្យបានល្អ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងអនាម័យក្នុងវត្តនីមួយៗ។ ជាលទ្ធផលឃើញថា វត្តនីមួយៗបានគ្រប់គ្រង និងណែនាំពី វិន័យបោះបាយបិណ្ឌប្រកបដោយប្រសិទ្ធភាពពិតប្រាកដមែន។

ជាមួយគ្នានេះ លោក ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិជ្ជា និងសីលធម៌សង្គមនៃរាជ្យបណ្ឌិត្យសភាកម្ពុជា ក៏បានលើកឡើងដែរថា ការបោះបាយបិណ្ឌនេះ គឺខ្ជះខ្ជាយតិចតួចបំផុតសម្រាប់ការបម្រើក្នុងវិស័យព្រះពុទ្ធសាសនានេះ។ ទាំងនេះ មិនស្មើនឹងការខ្ជះខ្ជាយរបស់មនុស្សមួយចំនួន​ដែលចំណាយទៅលើស្រាផឹកស្រវឹងឥតប្រយោជន៍ឡើយ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

លោក បៃដិន ជំរុញ​ឲ្យ​មាន​បទ​ឈប់បាញ់​ជា​បន្ទាន់​នៅ​ហ្គាហ្សា មុន​ចាក​ចេញ​ពី​តំណែង

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ត្រាំ បន្ទោសមន្ត្រី LA ថា «អសមត្ថភាព» និងទាមទារឲ្យអភិបាលរដ្ឋកាលីហ្វ័រញ៉ា ចុះចេញពីតំណែង

កីឡា១៤ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​ តាម​ពី​ក្រោយ​ ភ្នំពេញ​ក្រោន តែ១​ពិន្ទុ

នយោបាយ១៤ នាទីutes មុន

នាយករដ្ឋមន្ត្រីផ្ញើសាររំលែកទុក្ខចំពោះសោកនាដកម្មភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា

ព័ត៌មានជាតិ១៧ នាទីutes មុន

រោងចក្រផលិតសំបកកង់រថយន្ត​ថ្មីមួយ​ទៀត​ ​​តម្លៃ​ជាង ៥០០ លាន​អាមេរិក​ បើក​ការដ្ឋាន​សាង​សង់​នៅ​ខេត្ត​ស្វាយ​រៀង

ចរាចរណ៍៤៧ នាទីutes មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍២ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

អ៊ុយក្រែន ចាប់បានទាហានកូរ៉េខាងជើង២នាក់ យកទៅ សុំដោះដូរជាមួយឈ្លើយសឹកនៅ រុស្ស៊ី

ព័ត៌មានជាតិ១៧ នាទីutes មុន

រោងចក្រផលិតសំបកកង់រថយន្ត​ថ្មីមួយ​ទៀត​ ​​តម្លៃ​ជាង ៥០០ លាន​អាមេរិក​ បើក​ការដ្ឋាន​សាង​សង់​នៅ​ខេត្ត​ស្វាយ​រៀង

Sokha Hotels

ព័ត៌មានពេញនិយម