ព័ត៌មានជាតិ
មកស្គាល់ ស្ពានធំៗចំនួន ៦ ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្ដាល
ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជាសរសៃឈាមជាតិយ៉ាងសំខាន់ក្នុងការតភ្ជាប់ និងជំរុញដល់កំណើនសេដ្ឋកិច្ច និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។ ក្នុងបរិបទបច្ចុប្បន្ន កម្ពុជា បាននិងកំពុងមានសកម្មភាពយ៉ាងមមាញឹកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឲ្យមានភាពរីកចម្រើនជឿនលឿន។
ក្រោយទទួលបានសុខសន្តិភាពពេញលេញនៅទូទាំងផ្ទៃប្រទេស កម្ពុជាទទួលបាននូវសមិទ្ធិផលយ៉ាងច្រើនសន្ធឹកសន្ធាប់គួរឲ្យកត់សម្គាល់ ជាពិសេសស្ពាន ថ្នល់ ជាដើម។ បើនិយាយដោយឡែកសម្រាប់តែខេត្តកណ្ដាល ដែលមានភូមិសាស្ត្រនៅព័ទ្ធជុំវិញរាជធានីភ្នំពេញ ក៏ទទួលបានសមិទ្ធផលជាហេដ្ឋារចនាសម្ព័ន្ធច្រើនផងដែរ។ ក្នុងនោះ ស្ពានធំៗចំនួន៦ ដែលស្ថិតក្នុងខេត្តកណ្ដាល រួមមាន៖
១. ស្ពានព្រែកតាមាក់
ស្ពានព្រែកតាមាក់ មានប្រវែង ១ ០៦៦ម៉ែត្រ ទទឹង ១៣.៥ម៉ែត្រ ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ស្ពានព្រែកតាមាក់ បានបើកការដ្ឋានស្ថាបនានៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៧ និងបញ្ចប់ការស្ថាបនានៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០ ហើយបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១១។
២. ស្ពានព្រែកក្ដាម
ស្ពានព្រែកក្ដាម ស្ថិតក្នុងភូមិសាស្ត្រស្រុកពញាឮ ដែលមានប្រវែង ៩៨១ម៉ែត្រ ទទឹង ១៣.៥ម៉ែត្រ។ ស្ពាននេះ បានបើកការដ្ឋានស្ថាបនានៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៧ និងបញ្ចប់ការស្ថាបនានៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១០ ហើយដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១០។
៣.ស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ (ស្ពានព្រែកសំរោង)
ស្ពានព្រែកសំរោង មានប្រវែង ៨៥៥ម៉ែត្រ ទទឹង ១៣.៥ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រក្រុងតាខ្មៅ។ ស្ពានព្រែកសំរោងបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីបានបើកការដ្ឋានស្ថាបនានៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១១ និងបញ្ចប់ការដ្ឋានស្ថាបនាចុងឆ្នាំ២០១៤។
៤.ស្ពានត្សឹបាសា (ស្ពានអ្នកលឿង)
ស្ពានអ្នកលឿង មានប្រវែង ២ ២១៥ម៉ែត្រ ទទឹង ១៣.៥ម៉ែត្រ និងមានផ្លូវតភ្ជាប់ប្រវែង ៣ ១០០ម៉ែត្រ ស្ថិតក្នុងស្រុកលើកដែក។ ស្ពានអ្នកលឿង បានបើកការដ្ឋានស្ថាបនាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១១ និងបានបញ្ចប់ការដ្ឋានស្ថាបនានៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ ហើយបានដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥។
៥.ស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ
ស្ពានកោះធំ មានប្រវែង ៤១៥ម៉ែត្រ ទទឹងមានប្រវែង ១៣.៥ម៉ែត្រ ស្ថិតនៅស្រុកកោះធំ។ ស្ពាននេះបើកការដ្ឋានស្ថាបនានៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ និងបញ្ចប់នៅខែមីនា ឆ្នាំ២០១៦ ហើយដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។
៦.ស្ពានជ្រៃធំ-ឡុងប៊ិញ
ស្ពានេះជ្រៃធំ មានប្រវែង ៤២៨ម៉ែត្រ ទទឹង ១៣.៥ម៉ែត្រ ស្ថិតក្នុងស្រុកកោះធំ។ ស្ពានជ្រៃធំ ជាប់ព្រំដែនជាមួយវៀត ណាមនេះ បានដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ បន្ទាប់ពីការបើកការដ្ឋាននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤៕
ដោយ៖ ធឿន វ៉ាន់សុង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ