KPT+
ម្ដាយណាមិនស្រឡាញ់កូន! ជាកូនស្រីគួរស្ដាប់សម្ដីអ្នកមានគុណ ពេលគាត់ទូន្មានរឿងស្នេហា
ក្រោយជួបមនុស្សម្នាក់ដែលខ្លួនស្រឡាញ់ យើងបានណែនាំគេ ប្រាប់ម៉ាក់ តែគាត់បែរជាមិនពេញចិត្តនឹងគេទៅវិញ។ ជឿថា វាជារឿងខកចិត្តនិងខូចចិត្តមែនទែនសម្រាប់យើង។ ពេលនោះយើងផ្ដើមមានអារម្មណ៍ថា ម្តាយមិនខ្វល់ពីសុភមង្គលរបស់យើងទាល់តែសោះ។ ប៉ុន្តែ បើសិនគិតឲ្យបានជ្រៅបន្តិច យើងនឹងដឹងថា គាត់ស្រឡាញ់យើងខ្លាំង។ ដូច្នេះគួរចេះថ្លឹងថ្លែងរវាងហេតុផលរបស់គាត់និងលក្ខណៈសម្បត្តិសង្សារ តើសមាមាត្រគ្នាឬអត់?
ទាំងនេះជាហេតុផល ដែលគួរអាន និងស្វែងយល់ពីទឹកចិត្តម្ដាយចំពោះកូនៗក្នុងទំនាក់ទំនងស្នេហា៖
នៅពេលកំពុងមានស្នេហា យើងអាចគិតមិនបានគ្រប់ជ្រុងជ្រោយទេ
ក្នុងដំណាក់កាលមានស្នេហាលុកលុយខ្លួនពេញទំហឹង មនុស្សយើងភាគច្រើនគិតគូរ និងសម្រេចចិត្តមិនសូវល្អទេ។ គេបានរកឃើញថា នៅពេលមនុស្សម្នាក់មានស្នេហា ការវិនិច្ឆ័យ ឬការសម្រេចចិត្តមិនបានល្អិតល្អន់ប៉ុន្មានឡើយ។ ក្នុងនាមជាមនុស្សចាស់ធ្លាប់ឆ្លងកាត់បទពិសោធន៍ជាច្រើន អ្នកម៉ាក់អាចមើលឃើញយ៉ាងច្បាស់ពីចេតនាមិនល្អរបស់សង្សារយើងក៏ថាបាន។ ដូច្នេះយើងគួរដកឃ្លា ហើយគិតឡើងវិញម្ដងទៀតពីរឿងនេះ។
ជំនួសឱ្យការឈ្លោះប្រកែក ត្រូវព្យាយាមគិតឡើងវិញពីយោបល់របស់ម្ដាយ
កូនៗភាគច្រើន តែងតែបដិសេធពីគំនិតអ្នកមានគុណពេលគាត់ទូន្មានរឿងស្នេហា ដោយហេតុផលថា ពួកគាត់ជាមនុស្សចាស់គំរិលជាដើម។ ប៉ុន្តែ ទោះបីយើងទៅដល់ទីណាក៏ដោយ យើងត្រូវចងចាំថា ឪពុកម្ដាយតែងតែចង់ឲ្យកូនរបស់ពួកគាត់ទទួលបានអ្វីដែលល្អ និងទទួលបានសុភមង្គលពិតប្រាកដ។ អ្វីដែលពួកគាត់ប្រាប់យើង គឺចង់ឲ្យយើងចៀសវាងការខូចចិត្ត និងចង់ការពារយើងពីបញ្ហាប៉ុណ្ណោះ។
ឆ្លងតាមបទពិសោធន៍ ម៉ាក់យើងឆាប់មើលធ្លុះចរិតមនុស្ស
សូមចាំថា ម្តាយរបស់យើងធ្លាប់ជាក្មេងស្រីវ័យក្មេងម្នាក់ដែរ និងអាចធ្លាប់ឆ្លងកាត់ការខកចិត្តជាមួយទំនាក់ទំនងមិនល្អកាលពីអតីតផងក៏មិនដឹង។ វាជាមូលហេតុដែលគាត់មិនចង់ឲ្យយើងឈឺចាប់ដោយសារទំនាក់ទំនងដូចគាត់ធ្លាប់ជួប។ ការដែលយើងស្ដាប់អតីតកាល និងការទូន្មានរបស់គាត់ វាអាចជួយយើងមិនឲ្យលង់ខ្លួនជ្រៅទៅនឹងការខូចចិត្ត។
ប្រហែលយើងសមនឹងទទួលបានអ្វីល្អជាងនេះ
ចំពោះម្តាយដែលព្យាយាមមិនទទួលយកសង្សាររបស់យើងម្ដងជាពីរដង ប្រហែលជាគាត់មើលឃើញពីតម្លៃនៃដៃគូយើងដែលមិនសមនឹងយើងទទួលយក។ អាចថាគេជាមនុស្សអសមត្ថភាពមិនអាចមើលថែយើងឲ្យមានមានក្ដីសុខបាន។ គាត់ជឿជាក់ថា យើងសមនឹងទទួលបានមនុស្សល្អប្រសើរជាងមុន។ រឿងដែលត្រូវចងចាំនៅចំណុចនេះ គឺថា ម្ដាយយើងមិនចង់បានអ្វីក្រៅពីឱ្យយើងសប្បាយចិត្តនោះទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ចង់ឲ្យកូនៗជោគជ័យក្នុងជីវិត គួរធ្វើសកម្មភាពទាំងនេះជាមួយពួកគេ
ចុចអាន៖ មេរៀន ៥ យ៉ាងដែលលោកយាយតែងតែបង្រៀនចៅៗឲ្យរឹងមាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៤ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍១ សប្តាហ៍ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ