សន្តិសុខសង្គម
ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ត្រូវថតចម្លងអត្តសញ្ញាណប័ណ្ណ ឬ ប៉ាសស្ព័រ របស់ភ្ញៀវទេសចរ
លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញតំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឲ្យម្ចាស់អាជីវកម្មផ្ទះសំណាក់ សណ្ឋាគារ និងខុនដូទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវតែគូបពីអត្តសញ្ញាណប័ណ្ណ ឬ ប៉ាសស្ព័រ សម្រាប់ភ្ញៀវគ្រប់រូប ដែលចូលស្នាក់នៅទីតាំងរបស់ខ្លួន ដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗ។
ការណែនាំបែបនេះរបស់លោក ហួត ហៃ បានធ្វើឡើងក្នុងកិច្ចប្រជុំស្តីអំពីការពង្រឹងសន្តិសុខ សុវត្ថិភាព នៅតាមបណ្តាមូលដា្ឋនអាជីវកម្ម សេវាកម្មស្នាក់នៅទេសចរណ៍ នៅថ្ងៃទី ១៦ ខែកញ្ញានេះ នៅសាលារាជនីភ្នំពេញ។
លោក ហួត ហៃ បានមានប្រសាសន៍លើកឡើងថា ការអញ្ជើញបងប្អូនជាម្ចាស់អាជីវកម្ម សេវាកម្ម ផ្នែកទេសចរណ៍ ខុនដូ មកគឺរដ្ឋបាលរាជធានីភ្នំពេញចង់ណែនាំឱ្យម្ចាស់អាជីវកម្មវិស័យនេះអនុវត្តឱ្យបានត្រឹមត្រូវដោយយកចិត្តទុកដាក់ចំពោះភ្ញៀវដែលស្នាក់នៅផ្ទះសំណាក់ សណ្ឋាគារ និងខុនដូរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងម៉ត់ចត់ដោយសារកន្លងមកអ្នកដែលបានស្នាក់នៅមួយចំនួនបានធ្វើសកម្មភាពបង្ករបទល្មើសផ្សេងៗនៅក្នុងទីតាំងដែលខ្លួនស្នាក់នៅ។
រដ្ឋបាលរាជធានីភ្នំពេញជំរុញឲ្យម្ចាស់ទីតាំងទាំងអស់ត្រូវតែតថតចម្លងអត្តសញ្ញាណប័ណ្ណ ឬ ប៉ាសស្ព័រ សម្រាប់ភ្ញៀវគ្រប់រូប ដែលចូលស្នាក់នៅទីតាំងរបស់ខ្លួន ដើម្បីបង្ការទប់ស្កាត់បទល្មើស។
លោក ហួត ហៃ បន្ថែមថា «តែបើបទល្មើសផ្សេងៗកើតមានឡើង យើងមានអត្តសញ្ញាណជនសង្ស័យដែលអាចឲ្យយើងសាវជ្រាវឈានទៅដល់ការឃាត់ខ្លួនជនទាំងនោះមកដាក់ទោសតាមផ្លូវច្បាប់បាន»។
បន្ថែមពីនេះ លោក ហួត ហៃ ក៏បានជំរុញម្ចាស់អាជីវកម្ម សេវាកម្ម ផ្នែកទេសចរណ៍ទាំងអស់ដែលមិនទាន់មានច្បាប់អនុញ្ញាតសូមមកសុំច្បាប់អាជីវកម្មរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមរយៈច្រកចេញ-ចូលតែ១ នៅថ្នាក់ខណ្ឌ និងអង្គភាពនៅថ្នាក់រាជធានី៕
អត្ថបទ៖ ស្រីរ័ត្ន
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង