ជីវិតកម្សាន្ដ
Kim Kardashian និង Scott Disick រងបណ្ដឹងឆបោក និងទារសំណង ៤០ លានដុល្លារ
Kim Kardashian និង Scott Disick ត្រូវបានគេប្តឹងពីបទឆបោក និងទាមទារសំណងចំនួន ៤០ លានដុល្លារ បន្ទាប់ពីអ្នកទាំងពីរបានផ្សព្វផ្សាយការផ្សងសំណាងឈ្នះរង្វាន់នៅលើ Instagram របស់ពួកគេកាលពីឆ្នាំ ២០២០ ។
ដើមបណ្តឹងបានអះអាងថា តារាទាំងពីរបានបោកប្រាស់ឲ្យពួកគេចូលរួមផ្សងសំណាងឆ្នោតក្លែងក្លាយ ដោយនៅក្នុងនោះគ្មានអ្នកឈ្នះពិតប្រាកដទេ ។ Kim និង Scott ត្រូវបានគេចោទប្រកាន់ថា បានផ្សព្វផ្សាយឆ្នោតតាមអ៊ីនធឺណិត ជាមួយដៃគូក្រុមហ៊ុន Curated Businesses ដោយសន្យាថាអ្នកឈ្នះនឹងទទួលបានលុយ ១០ ម៉ឺនដុល្លារ សំបុត្រស្នាក់នៅ ៣ យប់ក្នុងទីក្រុង Beverly Hills រដ្ឋ California បូករួមទាំងការដើរទិញឥវ៉ាន់ផងដែរ ។
បន្ថែមពីលើនេះ ដើមបណ្តឹងក៏បានចោទប្រកាន់អ្នកទាំងពីរដែរថា លួចយកព័ត៌មានផ្ទាល់ខ្លួន និងឯកសារផ្សេងៗទៀតពីពួកគេ ក្នុងអំឡុងពេលបំពេញព័ត៌មានចូលរួមផ្សងសំណាងឆ្នោតនោះ ។
យ៉ាងណាមិញ ក្រុមហ៊ុន Curated Businesses ក៏បានចេញមុខការពារ Kim Kardashian និង Scott Disick ផងដែរ ដោយបានបញ្ជាក់ថា រង្វាន់នេះបានផ្តល់ដល់អ្នកឈ្នះពិតប្រាកដ ហើយឆ្នោតផ្សងសំណាងនេះគឺស្របច្បាប់ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ពេលនេះតួឯកប្រុសរឿង “កប៉ាល់ Titanic” និងតារាម៉ូដែល Gigi ត្រូវគេប្រទះឃើញស្និតស្នាលគ្នាខ្លាំង
ចុចអាន៖តារាចម្រៀង Ray J ចោទម្តាយ Kim Kardashian និយាយកុហករឿងអាស្រូវផ្លូវភេទកាលពី ១៥ ឆ្នាំមុន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព