Connect with us

ព័ត៌មានជាតិ

ជន​ងាយ​រងគ្រោះ​ដោយ​​កូ​វីដ​ សូម​មក​ផ្ទៀងផ្ទាត់​ឈ្មោះ​ឲ្យ​បាន​មុន​ខែ​មករា​ ដើម្បី​ទទួល​ប្រាក់​ឧបត្ថម្ភ​បន្ត​

បានផុស

នៅ

​នាយកដ្ឋាន​សុខុមាលភាព​សង្គម​នៃ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ បាន​បន្ត​អំពាវនាវ​ដល់​គ្រួសារ​ក្រីក្រ​ និង​ងាយ​រងគ្រោះ​ទូទាំង​ប្រទេស​រួសរាន់​អញ្ជើញ​មក​ពិនិត្យ​ឈ្មោះ​តាម​មូលដ្ឋាន ឃុំ សង្កាត់ ដែល​រស់នៅ​ស្នាក់អាស្រ័យ​រៀងៗ​ខ្លួន​ឲ្យ​បាន​មុន​ខែមករា​ខាងមុខនេះ​ ដើម្បី​បន្ត​ទទួល​សាច់​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​រយៈពេល​៣​ខែ​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នាយកដ្ឋាន​សុខុមាល​សង្គម បាន​បញ្ជាក់​ថា ក្រោយពី​ទទួល​បាន​គោលនយោបាយ​ជាតិ​គាំពារ​សង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាល​បាន​ផ្ទេរ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ពិសេស​ ដែល​ទទួល​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ លើក​ទី​៣ ជុំ​ទី​៣​នៅ​ថ្ងៃទី​២៤ ខែមករា ​ឆ្នាំ​២០២១​នេះ​ តាមរយៈ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា នោះ​រួចមក​នាយកដ្ឋាន​សុខុមាលភាព​សង្គម​បាន​ធ្វើ​ការ​អំពាវនាវ​បន្ថែម​ទៀត ​ដល់​បងប្អូន​ក្រីក្រ​និង​ងាយ​រងគ្រោះ​ទូទាំងប្រទេស​មក​ពិនិត្យ​ឈ្មោះ​តាម​មូលដ្ឋាន ឃុំ សង្កាត់ ដែល​រស់នៅ​ស្នាក់អាស្រ័យ​រៀងៗ​ខ្លួន​ឲ្យ​បាន​មុន​ខែ​មករា​ខាងមុខនេះ​ ដើម្បី​បន្ត​ទទួល​សាច់​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​រយៈពេល​៣​ខែ​ទៀត​។

​លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាល​សង្គម បាន​បញ្ជាក់​ព្រឹក​នេះ​ថា ដើម្បី​បង្កើន​ភាពងាយស្រួល​ដល់​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​នោះ​ លោក​បន្ត​ចុះ​ពិនិត្យ​ការអនុវត្ត​កម្មវិធី​និង​ការបើក​សាច់ប្រាក់​ជុំ​ទី​៣ លើក​ទី​៣ នៅ​សង្កាត់ និង​តាម​ភ្នាក់ងារ​វី​ង នៅក្នុង​សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ស្វែងយល់​ពី​ការ​បើក​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​លើក​ទី​៣ ជុំ​ទី​៣ ស្របតាម​អនុសាសន៍​ណែនាំ​របស់​ថ្នាក់ដឹកនាំ ពិសេស​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។ ដោយឡែក​គ្រួសារ​ ដែល​មិនទាន់​បាន​ទទួល​សាច់ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ដូច​ព័ត៌មាន​ខាងលើ ​សូម​រួសរាន់​មក​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ដែល​ខ្លួន​ស្នាក់អាស្រ័យ​នោះ​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍ ​ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់​ជូន​រយៈពេល​៣​ខែ​ទៀត ​គឺ​ចាប់ពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២១ ​រហូតដល់ ថ្ងៃទី​២៤​ ខែ​មេសា​ ឆ្នាំ​២០២១ ដែល​ជៀសវាង​ភាព​មិនប្រក្រតី​ណាមួយ​កើតឡើង​ដោយសារតែ​ការខុស​ឈ្មោះ​ឬ​អត្តសញ្ញាណ​ឲ្យ​សោះ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម