កីឡា
ចំនុចគួរកែលំអ ក្រោយ U20 កម្ពុជា ស្មើ U20 សិង្ហបុរី ១-១ យប់មិញ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ (U20) បានត្រឹមស្មើជាមួយក្រុម U20 សិង្ហបុរី ដែលសល់សមាជិកតែ១០នាក់នៅលើទីលានក្នុងការប្រកួតលើកទី២ វគ្គជម្រុះក្នុងពូលពានរង្វាន់ AFC U20 CHAMPIONSHIP 2023 នៅប្រទេសតាជីគីស្ថាន។
ការប្រកួតទាំងពីរវគ្គបង្ហាញឲ្យឃើញថា ក្រុមជំទង់គោព្រៃកម្ពុជាមានប្រៀបជាងយុវជនសិង្ហបុរីទាំងបច្ចេកទេស គ្រប់គ្រងបាល់ និងឱកាសស៊ុត ប៉ុន្តែធ្វើមិនបានសម្រេច។ ផ្ទុយទៅវិញ ក្រុមសិង្ហបុរីទទួលបានឱកាសម្តងៗបង្កគ្រោះថ្នាក់ ក្នុងនោះទទួលបានពិន័យទាត់១១ម៉ែត្រ ប៉ុន្តែត្រូវបានអ្នកចាំទីកម្ពុជា រិទ្ធ លីហេង ជួយសង្គ្រោះបាន។
ទោះជាយ៉ាងណា សិង្ហបុរី នៅតែអាចបំប៉ោងសំណាញ់ទីកម្ពុជាដើម្បីនាំមុខ ១-០ ដោយកីឡាករ Kieran Teo នៅនាទីទី២៨ មុនពេលកម្ពុជាតាមស្មើ ១-១ ដោយកីឡាករ កើត ពេជ្រ នៅនាទីទី៤៤។ នៅវគ្គទី២ ក្រុមយុវជនកម្ពុជាបានធ្វើការវាយសម្រុកយ៉ាងខ្លាំង និងទទួលបានឱកាសពីស្លាបឆ្វេង-ស្តាំញឹកញាប់ ប៉ុន្តែធ្វើមិនបានសម្រេច។
ពិសេសទៀតនោះ កីឡាករសិង្ហបុរី Raoul Sahaimi ទទួលបានពិន័យកាតក្រហម ក្រោយពិន័យកាតលឿងពីរដង និងត្រូវចេញពីទីលាននៅនាទី៦៦ ដែលធ្វើឲ្យសិង្ហបុរីសល់សមាជិកតែ១០នាក់ប៉ុណ្ណោះ។ ប្រការនេះរឹតតែធ្វើឲ្យកម្ពុជាមានប្រៀបខ្លាំងឡើង ហើយសិង្ហបុរីព្យាយាមការពារទ្វេដង។
ក្រុមយុវជនកម្ពុជាបានសម្រុក និងដាក់សម្ពាធយ៉ាងខ្លាំង ហើយទទួលបានឱកាសស៊ុតញឹកញាប់ពីស្លាបឆ្វេង-ស្តាំ។ ទោះជាយ៉ាងណា អ្នកចាំទីរបស់សិង្ហបុរីសង្គ្រោះបាល់បានរហូត។ ភាគច្រើនកីឡាករប្រយុទ្ធឆ្វេង និងស្តាំអូសយកទៅស៊ុតខ្លួនឯងតែម្តង ហើយកោះបោះ ឬកាត់ចូលកណ្តាលណាស់ដែលធ្វើឲ្យអ្នកចាំទីសិង្ហបុរីសង្គ្រោះបាល់បានបែប។
ដូច្នេះប្រការដែលគួរកែប្រែគឺខ្សែបម្រើប្រយុទ្ធស្លាបគួរបោះ ឬបញ្ជូនបាល់ចូលកណ្តាលឲ្យបានច្រើនប្រហែលជាមានលទ្ធផលកាន់តែល្អប្រសើរ។ កុំព្យាយាមអូសបាល់ទៅស៊ុតខ្លួនឯងពោលគឺលេងជាច្រើនក្រុមឲ្យបានច្រើននៅតំបន់ប្រយុទ្ធ។
ទោះបីជាយ៉ាងណា ជារួម ក្រុមយុវជនកម្ពុជាធ្វើបានល្អជាងសិង្ហបុរី ហើយកាលចាញ់លីបង់១-០ ក៏គ្រូបង្វឹកយុវជនកម្ពុជាសរសើរថា លេងបានល្អជាងលីបង់ដែរ ថ្វីបើលទ្ធផលចាញ់ក៏ដោយ។ ដូច្នេះមានន័យថា លេងល្អមើល តែមិនល្អស៊ី។
ពេលនេះ ក្រុម U20 កម្ពុជាស្ទើរតែអស់ឱកាសឡើងទៅវគ្គបន្តហើយ បន្ទាប់ពីបើកឆាកចាញ់លីបង់ និងប្រកួតទី២ស្មើសិង្ហបុរី ហើយប្រកួតចុងក្រោយជួបម្ចាស់ផ្ទះតាជីគីស្ថាន៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៧ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ