Connect with us

ព័ត៌មានជាតិ

តុលាការ​ឃុំខ្លួន​អ្នក​រៀបចំ​ផែន​ការ​ស​ម្លាប់​ចៅ​អធិការវត្តចេតិយ​ថ្មី និងកំពុងស្រាវជ្រាវជន​ដៃដល់​បន្ថែម

បានផុស

នៅ

អ្នកផ្ដើមគំនិត​ និងរៀបចំផែនការសម្លាប់ព្រះចៅអធិការ​វត្ត ​ចេតិយ​ថ្មីព្រះនាម ភោគ ធា​រិ​ទ្ធ​ ​ហៅ​(តា​​តឿ​​តា​តុ​ប​)​ព្រះជន្ម​៥៣​វស្សា គង់នៅ​វត្ត​ក្នុងភូមិ​ចេតិយ​ថ្មី ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ត្រូវ​បានតុលាការខេត្តកណ្ដាលឃុំខ្លួន ចំណែកជនដៃដល់ម្នាក់ទៀតសមត្ថកិច្ចកំពុង​ស្រាវជ្រាវតាម​ចាប់​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ឈ្មោះ ឡៅ ទ្រី ហៅ ​ឃាង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ ពុះ​ដីឡូត៍​លក់ មាន​ទីលំនៅ​ភូមិ​ផ្សារ​ដែក ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្ដាល​ ជា​អ្នក​ជិតស្និទ្ធ និង​ទុកចិត្ត​បំផុតរបស់​ជនរង​គ្រោះ (ព្រះចៅអធិការវត្ត) ដែល​រៀប​ផែ​នការសម្លាប់ ហើយត្រូវសមត្ថកិច្ច​ស៊ើ​ប​អង្កេត​និង​ស្រាវជ្រាវ​ចាប់ខ្លួនបាន​បញ្ជូនទៅ​តុលាការ​។ ចំណែកជនសង្ស័យដែលគេចខ្លួនឈ្មោះ ស្រេង ស្រ៊ុន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ប្រក់​ក្តា ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្ត​កណ្ដាល។

ចៅក្រម​ស៊ើប​សួរ បានសម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ពីបទ​មនុស្សឃាត​គិតទុក​ជាមុន (​អ្នក​ផ្ដើ​ម​គំនិត​)​។​

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យថា ​នៅ​អំឡុងខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​១១​ថ្ងៃ​ត្រង់​កន្លងទៅ ឈ្មោះ ស្រេង ស្រ៊ុន (​ជនសង្ស័យ​គេចខ្លួន​) បាន​ទូរស័ព្ទ​មក​ជនសង្ស័យ​ឈ្មោះ ឡៅ ទ្រី ហៅ​ឃាង ហើយ​ក៏បាន​ណាត់​ជួបគ្នា​នៅ​ហាង​ម្លប់​ស្វាយ ជិត​ផ្លូវ​ចូល​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វិហារ​លួង ពេល​ជួបគ្នា​ជនសង្ស័យ និងខ្លូន​បាន​និយាយ​រឿង​ឈ្លោះ​គ្នា​ជាមួយ​លោក​ចៅអធិការ​វត្ត​ចេ​ត​តី​យ​ថ្មី ហើយ​សួររក​អ្នក​ស្មា​ត់​។ ឈ្មោះ ស្រេង ស្រ៊ុន ថា​៖ រឿង​ហ្នឹង​កុំ​ភ័យ​ឲ្យ​តែ​លុយ​មក ។ ឈ្មោះ​ឡៅ ទ្រី​ឃាង សួរថា​ប៉ុន្មាន​? ឈ្មោះ​ស្រេង ស្រ៊ុន ឆ្លើយថា​៧,០០០​ដុល្លារ (​ប្រាំពីរ​ដុល្លារ​) ឈ្មោះ ឡៅ ទ្រី ហៅ​ឃាង ក៏​យល់ព្រម​។

​ក្រោយមក​រំលង​បាន​ប្រហែល២០​ថ្ងៃ នៅវេលា​ម៉ោង​ប្រហែល ៤​រសៀល ឈ្មោះ ស្រេង ស្រ៊ុន បាន​ទូរស័ព្ទ​ហៅ​ឈ្មោះ​ឡៅ ទ្រី ហៅ​ឃាង មកជួប​ម្ដងទៀត​នៅ​ហាង​ម្លប់​ត្នោត ដោយ​ប្រាប់ថា១០,០០០​ដុល្លារ (​មួយ​ម៉ឺន​ដុល្លារ​) បានធ្វើ​កើត​ព្រោះ​គ្នា៣​នាក់​។ ឈ្មោះ ឡៅ ទ្រី ហៅ​ឃាង ក៏បាន​យល់ព្រម ហើយ​បានប្រគល់​លុយ​ឲ្យ​មុន៣,០០០​ដុល្លារ (​បី​ពាន់​ដុល្លារ​) រួច​ក៏​បែកផ្លូវ​គ្នា​ទៅ​។ ​លុះដល់​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង១៨:៤០​នាទី ឈ្មោះ ស្រេង ស្រ៊ុន បាន​ទូរស័ព្ទ​មក​ប្រាប់ថា ប្លង់រឹង (​ភាសា​ដាក់​ម៉ូ ធ្វើ​សកម្មភាព​) ធ្វើ​រួចហើយ ជនសង្ស័យ ឈ្មោះ ឡៅ ទ្រី ហៅ​ឃាង ថា​ធ្វើ​រួច​ក៏​រួច​ទៅ​។​

​ដល់​ម៉ោង​ប្រហែល ១០​យប់​ថ្ងៃ​ដដែល​ឈ្មោះ ស្រេង ស្រ៊ុន បាន​ឆាត​តាម​Telegram​ថា បានសម្លាប់​លោក​ហើយ ដោយ​រឹត​កលោក រួច​លើកដាក់​លើ​គ្រែ​ចងរឹត​ក​បន្ថែម រួច​គ្រប​ភួយ​។ បន្ទាប់មក ឈ្មោះ ស្រេង ស្រ៊ុន បាន​ទារលុយ​បង្គ្រប់​ពី​ឈ្មោះ ឡៅ ទ្រី ហៅ​ឃាង​។ លុះ​ស្អែក​ឡើង​វេលា​ម៉ោង ១០:៣០​នាទី ឈ្មោះ ឡៅ ទ្រី ហៅ​ឃាង បាន​បើកឡាន​ម៉ាក​ព្រុស យកលុយ​ទៅ​ឲ្យ​ឈ្មោះ​ស្រេង ស្រ៊ុន នៅ​ជិត​រោងចក្រ​ស្រែ​ចិន្តា ពេលទៅដល់​ឃើញ​ឈ្មោះ ស្រេង ស្រ៊ុន ជិះ​ម៉ូតូ​ម៉ាកវ៉េវ​អាល់​ហ្វា អត់​ផ្លាក​លេខ​ចាំ​នៅ​ទីនោះ ហើយក៏​ហុច​លុយ​ចំនួន ៧,០០០​ដុល្លារ តាម​កញ្ចក់​ឡាន ឲ្យ​ទៅ​ឈ្មោះ ស្រេង ស្រ៊ុន​។ បន្ទាប់មក ឈ្មោះ ស្រេង ស្រ៊ុន បាន​ប្រាប់​ឈ្មោះ ឡៅ ទ្រី វិញ​ថា ពេល​ប៉ូលីស​សួរ កុំ​ឆ្លើយ​អ្វី​ទាំងអស់ និយាយ​តែ​មិនដឹងៗ​ទៅ ប៉ូលីស​មិនអាច​ធ្វើ​អី​កើត​ទេ និង​ឲ្យ​លុប​លេខ​ទូរស័ព្ទ រូបភាព​ពាក់​ព​ន្ធ័​ទាំងអស់​ចោល រួច​ក៏​បែក​គ្នា​ទៅ​។​

​ចំពោះ​មូលហេតុ​នៃ​ការរៀបចំ​ផែនការ​សម្លាប់​ជនរងគ្រោះ​(​ព្រះចៅអធិការ​វត្ត​) ដោយសារ​ជនសង្ស័យ ឈ្មោះ ឡៅ ទ្រី ហៅ​ឃាង បាន​យក​ផ្ទះ និង​តូប​ផ្សារ នៅ​ផ្សារ​ម៉ាន់​អាំង រាជធានី​ភ្នំពេញ រួមទាំង​ដី​២​ឡូត៍​នៅ​ផ្សារ​ត្រាច ខេត្តកំពង់ឆ្នាំង ដែលជា​លុយ​របស់​ព្រះចៅអធិការ ចំនួន១១,៥០០​ដុល្លារ ថា​ទៅ​សង់ផ្ទះ តែ​មិនបាន​សង់​ទេ ព្រមទាំង​យក​ទ្រព្យសម្បត្តិ​របស់លោក ដែល​ជនរងគ្រោះ​ឲ្យ​ឈ្មោះ ឡៅ ទ្រី ហៅ ឃាង ឈរឈ្មោះ​ជំនួស យកទៅលក់​អស់ ហើយ​ព័ត៌មាន​លេច​ឭ​ថា​៖ លោក​ជិត​សិ​ក នៅ​ដំណាច់​ឆ្នាំនេះ ដើម្បី​ទៅ​ឡើងផ្ទះ និង​គ្រប់គ្រង ហើយ​ទាមទារ​ទ្រព្យសម្បត្តិ​ទាំងអស់​របស់លោក​មក​វិញ ទើប​ជនសង្ស័យ​រៀបចំ​ផែនការ​សម្លាប់ ដើម្បី​បំបិទមាត់​បានសម្រេច​នៅ​ថ្ងៃទី​១៩ ខែធ្នូ នេះ​តែម្ដង ដើម្បី​ប្រមូលកាន់កាប់ លុយកាក់ ទ្រព្យសម្បត្តិ​របស់លោក​ទាំងអស់​។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក មានហេតុការណ៍ភ្ញាក់​ផ្អើលមួយ​បាន​កើតឡើង ដោយប្រទះឃើញសពព្រះចៅអធិការវត្ត​ ចេតិយ​ថ្មី ត្រូវបានជនមិនស្គាល់មុខ​ឡើង​រឹត ក សម្លាប់ដល់ក្នុងកុដិ ។​

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ​សមត្ថកិច្ច​បានឃាត់ខ្លួនជនសង្ស័យម្នាក់ហើយ​និងកំពុង​តាម​ចាប់ខ្លួនបក្ខពួកមន្ថែមទៀត ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕​

អត្ថបទ​ ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

កិច្ចពិភាក្សាចាក់បញ្ចាំងភាពយន្តឯកសារ”កំណប់ប្រទេសចិន”សម្រាប់ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន

ព័ត៌មានជាតិ១៦ នាទីutes មុន

កូនដំរីព្រៃ រងរបួសដោយសារអន្ទាក់ រត់រកជំនួយពីមន្ត្រីឧទ្យានុរក្ស នៅមណ្ឌលគិរី

ព័ត៌មានជាតិ២៥ នាទីutes មុន

អ្នកការទូតចាស់វស្សា លោក កែវ ឈា ក្លាយជាតំណាងអចិន្ត្រៃយ៍កម្ពុជានៅអង្គការសហប្រជាជាតិ

ព័ត៌មានជាតិ២៨ នាទីutes មុន

សម្តេច ម៉ែន សំអន ថ្លែងអំណរគុណចំពោះបេសកកម្មប្រកបដោយជោគជ័យរបស់ ឯកអគ្គរដ្ឋទូតវៀតណាមនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ប៉ូលិសកូរ៉េនឹងហាមឃាត់ការធ្វើដំណើរលើលោកប្រធានាធិបតី Yoon Suk-yeol

Sokha Hotels

ព័ត៌មានពេញនិយម