ព័ត៌មានជាតិ
កម្ពុជា-ថៃ ឯកភាពគ្នាពន្លឿនដំឡើង និងបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិចំនួន៣ដែលនៅសេសសល់
រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ បានប្តេជ្ញាបានឯកភាពសហការពន្លឿនដំឡើងនិងការបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិចំនួន៣ទៀតដែលនៅសេសសល់ដើម្បីផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែប្រសើរ។
ការប្តេជ្ញានេះ បានធ្វើឡើងក្នុងកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ លើកទី៧ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ អនុភុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រថៃ និងសម្ដេចក្រឡាហោម ស ខេង
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈប្រតិភូកម្ពុជាកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរួម ស្ដីពីកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ លើកទី៧ បានឱ្យដឹងថា ច្រកទ្វារព្រំដែនចំនួន៣ដែលនៅសេសសល់ជាច្រកទ្វារអន្តរជាតិរួមមានទី១ ច្រកទ្វារព្រំដែនអានសេះ ខេត្តព្រះវិហារ ទល់ច្រកទ្វារព្រំដែនអានម៉ា ខេត្តឧប៊ុនរាជធានី។ ទី២ច្រកទ្វារព្រំដែនថ្មដា ខេត្តពោធិ៍សាត់ ទល់នឹងច្រកទ្វារព្រំដែនបានថាសែន
ខេត្តត្រាត និង ទី៣ច្រកទ្វារព្រំដែនជប់គគី ខេត្តឧត្តរមានជ័យ ទល់នឹងច្រកទ្វារព្រំដែនតាគូខេត្តបូរីរ៉ាំ។ ជាមួយគ្នានេះដែរភាគីទាំងពីរក៏បានយល់ព្រមពិនិត្យលទ្ធភាពក្នុងការដំឡើងកម្រិតច្រកទ្វារព្រំដែនឆរកា ខេត្តបាត់ដំបង ទល់នឹងបានម៉ាក់មួង ខេត្តត្រាតទៅជាច្រកព្រំដែនអន្តរជាតិ។

ជាងនេះទៀតភាគីទាំងពីរបានលើកទឹកចិត្តអាជ្ញាធរពាក់ព័ន្ធប្រទេសទាំងពីរឲ្យធ្វើការវាស់វែងលំអិតនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ និងណនម៉ាក់មួង ខេត្តស្រះកែវ ដើម្បីបង្កើតច្រកតំបន់ព្រំដែនថ្មីមួយ។ បន្ថែមលើនេះភាគីទាំងពីរបានឯកភាពថា មិនបិទច្រកព្រំដែនជាឯកតោភាគីឡើយ។ ការបិទច្រកព្រំដែនណាមួយគប្បីធ្វើឡើងដោយមានហេតុផលច្បាស់លាស់ និងតាមការចាំបាច់ និងដោយមានការព្រមព្រៀងពីអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ។

នាឱកាសនោះដែរ កិច្ចប្រជុំបានដំណើរការក្នុងបរិយាកាសមិត្តភាព សាមគ្គីភាព ភាតរភាព និងយោគយល់គ្នាទៅ វិញទៅមក។ ភាគីទាំងពីរទទួលស្គាល់នូវសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងមានឆន្ទៈក្នុងការរក្សាសន្តិភាព មិត្តភាពកិច្ចសហប្រតិ បត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ។
ភាគីកម្ពុជា យល់ព្រមទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុះអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៨។ ដោយឡែក កាលបរិច្ឆេទ ពេលវេលា និងទីកន្លែងរៀបចំកិច្ចប្រជុំលើកទី៨ នឹងត្រូវពិភាក្សាគ្នាតាមផ្លូវទូត៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២២ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម