សន្តិសុខសង្គម
ពលរដ្ឋស្នើស្នងការខេត្តតាកែវ បង្ក្រាបទីតាំងជល់មាន់ នៅភូមិត្រពាំងរការ ឃុំបាស្រែ ស្រុកអង្គរបុរី
ស្របពេលដែលរាជរដ្ឋាភិបាលបើកយុទ្ធនាការជាថ្មីបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេស ប្រជាពលរដ្ឋស្រុកអង្គរបូរី បានស្នើទៅ លោក ឈាង ផាន់ណារ៉ា ស្នងការនគរបាល ខេត្តតាកែវ មានវិធានការទៅលើទីតាំងជល់មាន់ របស់ លោក សឿន ដែលមានទីតាំងនៅភូមិត្រពាំងរការ ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។
ប្រជាពលរដ្ឋលើកឡើងថា ទីតាំងជល់មាន់របស់ លោក សឿន នេះ បើកលេងជារៀងរាល់ថ្ងៃដែលមានក្រុមអ្នកញៀនល្បែងប្រភេទនេះមកលេងហ៊ោរកញ្ច្រៀវកងរំពងមិនរំខានដល់អាជ្ញាធរបន្តិចសោះឡើយ។ ពលរដ្ឋបន្តថា ប៉ូលិសស្រុកអង្គរបូរី ដូចជាត្រូវថ្នាំសណ្តំរបស់ លោក សឿន ដែលជាម្ចាស់ទីតាំងជល់មាន់នេះ ព្រោះមិនមានការបង្ក្រាបនោះទេ រាប់ចាប់ពីប៉ូលិសប៉ុស្តិ៍ លោកអធិការនគរបាលចាស់ រហូតដល់លោកអធិការនគរបាលថ្មីមកកាន់ដំណែង ក៏ លោក សឿន នេះសែនព្រេនត្រូវដែរ។ ហើយបើមិនមានការបង្ក្រាបនោះទេ ច្បាស់ណាស់អសន្តិសុខក្នុងភូមិ ស្រុកពួកគាត់នៅតែជាក្តីបារម្មដដែល។
ជាថ្មីម្តងទៀត ពលរដ្ឋសំណូមពរ ក៏ដូចជារង់ចាំមើលចំណាត់ការពី លោក ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ តើអាចបង្ក្រាបទីតាំងជល់មាន់ លោក សឿន នេះបានដែរ ឬទេ ខណៈប៉ូលិសស្រុកអង្គរបូរី ដូចជាម្ចាស់ទីតាំងសែនព្រេនត្រូវអស់ហើយ៕
អត្ថបទ៖ វីរៈ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់