Connect with us

សន្តិសុខសង្គម

អាជ្ញាធររាជធានីភ្នំពេញ នឹងចាប់ផ្តើមបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទចាប់ពីយប់នេះតទៅ

បានផុស

នៅ

អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ កញ្ញានេះ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញជាបន្ទាន់មួយ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពបំផុតទៅលើការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ បើតាមលោក ឃួង ស្រេង ប្រតិបត្តិការបង្រ្កាបនេះ នឹងចាប់ផ្តើមចាប់ពីយប់ថ្ងៃសៅរ៍នេះតទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ អាជ្ញាធររាជធានីភ្នំពេញ ក៏នឹងចាត់វិធានការក្តៅចំពោះកុងស៊ីបញ្ចាំខុសច្បាប់នានា ពោល គឺត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត។ លោក ឃួង ស្រេង បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជារួច ហើយកាលពីព្រឹកថ្ងៃ១៧កញ្ញានេះ ដោយឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេស មន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនឹងការប្រមានដកតំណែងផងដែរ។ លោកបន្តថា ក្រោយកិច្ចប្រជុំនេះបញ្ចប់ទៅ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយព្រះរាជអាជ្ញារងដែលមាននៅតាមបណ្តាខណ្ឌ ចុះបង្ល្រាបភ្លាមៗ ដោយត្រូវអនុវត្តចាប់ពីយប់នេះតទៅ។

លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ចំពោះកុងស៊ីបញ្ចាំខុសច្បាប់ក៏ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ផងដែរ ដោយនេះជាដើមចមបង្កឲ្យមានបទល្មើស លួចឆក់ប្លន់ ។ ការបង្ក្រាបល្បែងសស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងកុងស៊ីបញ្ចាំខុសច្បាប់ ត្រូវតែធ្វើឡើងឲ្យដូចភ្លៀងរលឹម។ លោកបញ្ជាក់ថា ៖«កម្លាំងមានសមត្ថកិច្ចថ្នាក់ជាតិចាំតែជួយអន្តរាគមន៍នៅពេលដែលយើង អនុវត្តមិនបានចំពោះទីតាំងអាងខ្នងបង្អែក តែបើថ្នាក់ជាតិចុះទៅបង្ក្រាបនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយខ្លួនឯងមិនបានបង្ក្រាប ឬមិនបានដឹងនោះ នឹងប្រឈមទៅនឹងការដកតំណែងហើយ»។

ជាការកត់សម្គាល់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញម្តងៗ លោកតែងបានបញ្ជាឲ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌ១៤ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឲ្យអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ប៉ុន្តែ ការងារនេះ ក៏នៅតែសេសសល់ ដែលតម្រូវឲ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌ១៤ បន្តបង្ក្រាប់ឲ្យបានដូចភ្លៀងរលឹម។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ ចេញបទបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ សម្តេតេជោ ក៏បានព្រមានដកតំណែង អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រូបណាដែលមិនទទួលខុសត្រូវ លើតួនាទីបណ្តោយឱ្យល្បែងស៊ីសង រីកសាយភាយ ក្នុងមូលដ្ឋានរបស់ខ្លួនថែមទៀតផង៕

ដោយ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានជាតិ២៣ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក ត្រៀមដកទ័ព ២០ ០០០នាក់ចេញពីអឺរ៉ុប, ណាតូកំពុងបារម្ភ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

បាងកក បង្ខំចិត្តបិទសាលារៀនដល់ទៅជាង ៣៥០កន្លែង ព្រោះខ្យល់ពុល កាន់តែធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេ​ណាតូ៖ បើ​សមាជិក​នៅ​តែ​កំណត់ ២% លើ​វិស័យ​ការពារ ណាតូ​នឹង​មិន​អាច​ការពារខ្លួន​បាន​ទេ

Sokha Hotels

ព័ត៌មានពេញនិយម