Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ធ្វើសមយុទ្ធបាញ់មីស៊ីលកៀករដ្ឋ អាឡាស្កា ត្រៀមប្រយុទ្ធក្នុងដែនទឹកកកជាមួយ​ អាមេរិក

បានផុស

នៅ

នៅចុងសប្តាហ៍នេះ នាវាមុជទឹកដើរដោយថាមពលនុយក្លេអែររបស់រុស្ស៊ី បានបាញ់មីស៊ីលផ្លោងនៅក្នុងមហាសមុទ្រ អាកទិក ដែលជាផ្នែកនៃសមយុទ្ធយោធា ត្រូវបានធ្វើឡើងដើម្បីសាកល្បងការត្រៀមខ្លួនរបស់ទីក្រុងមូស្គូ សម្រាប់ជម្លោះដែលអាចកើតមាននៅក្នុងដែនទឹកកកភាគខាងជើងរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមយុទ្ធដែលមានឈ្មោះថា Umka-2022 បានធ្វើឡើងនៅសមុទ្រ Chukchi ដែលជាតំបន់ភាគខាងកើតនៃមហាសមុទ្រអាកទិក ពុះចែកប្រទេសរុស្ស៊ី ពីរដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិក។

រុស្ស៊ី មើលឃើញថា ទឹកដីអាកទិកដ៏ធំរបស់ខ្លួនគឺជាផលប្រយោជន៍យុទ្ធសាស្ត្រដ៏សំខាន់ ហើយបាននិងកំពុងកសាងសមត្ថភាពយោធារបស់ខ្លួននៅក្នុងតំបន់នោះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយធ្វើឲ្យលោកខាងលិចមានការព្រួយបារម្ភយ៉ាងខ្លាំង។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃសៅរ៍ទី១៧ខែកញ្ញាថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួនពីរគ្រឿងឈ្មោះ Omsk និង Novosibirsk បានបាញ់មីស៊ីលប្រឆាំងនាវាចេញពីសមុទ្រ Chukchi ដោយវាយប្រហារចំគោលដៅនៅចម្ងាយ ៤០០គីឡូម៉ែត្រ។

ក្រៅពីការបាញ់មីស៊ីលចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ប្រព័ន្ធមីស៊ីលលើឆ្នេរ “Bastion” របស់រុស្ស៊ី ក៏បានបាញ់មីស៊ីលចេញពីទឹកដីចុងភាគខាងកើតគឺឧបទ្វីប Chukchi ទៅកាន់គោលដៅដែលមានមូលដ្ឋានលើសមុទ្រ ក្នុងចម្ងាយ ៣០០គីឡូម៉ែត្រផងដែរ។

យោងតាមក្រសួង, សមយុទ្ធនៅតំបន់អាកទិកក្នុងសប្តាហ៍នេះ គឺជាការសាកល្បងសមត្ថភាព និងការត្រៀមខ្លួនរបស់រុស្ស៊ី ដើម្បីការពារតំបន់អាកទិករបស់ទីក្រុងមូស្គូ ដោយមធ្យោបាយយោធា។

ទីក្រុងមូស្គូ នៅតែបន្តកម្មវិធីសមយុទ្ធយោធាកម្រិតខ្ពស់ ថ្វីបើកងកម្លាំងជើងគោកភាគច្រើនរបស់ខ្លួន កំពុងជាប់ដៃក្នុងប្រតិបត្តិការនៅអ៊ុយក្រែនក៏ដោយ។ កាលពីដើមខែនេះ ខ្លួនបានធ្វើសមយុទ្ធសង្គ្រាមទ្រង់ទ្រាយធំនៅតំបន់ចុងបូព៌ា ដោយមានកងទ័ពចូលរួមប្រមាណ ៥ម៉ឺននាក់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NDTV

ចុចអាន៖ ចំណុចសំខាន់ៗ ដែលអ្នកគួរដឹងអំពីសមយុទ្ធ Vostok 2022

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនម្នាក់ និងរឹបអូសថ្នាំជិត៥០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

CMAC ផ្អាកដោះមីនបណ្ដោះអាសន្ន នៅខេត្តចំនួន៨ ក្រោយអាមេរិកផ្អាកផ្ដល់ជំនួយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តកំពត ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ៣ ម៉ឺននាក់ ក្នុងរយៈពេលពីរថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម៦ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

សន្តិសុខសង្គម១ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ចរាចរណ៍១៣ ម៉ោង មុន

ផ្លូវ ៦០ ម៉ែត្រ ទៀតហើយ! ស្ត្រីម្នាក់ ត្រូវរថយន្តស៊េរីទំនើបបុកពីក្រោយរបួសធ្ងន់

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម៧ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

Sokha Hotels

ព័ត៌មានពេញនិយម