Connect with us

ព័ត៌មានជាតិ

បញ្ជាក់​​ឲ្យ​​ច្បាស់​កុំ​ឲ្យ​ឆ្ងល់ រឿងចំណូលប្រេង នឹង​យក​ទៅ​ណា?

បានផុស

នៅ

សម្ដេច​តេជោ​ហ៊ុន សែន បាន​បង្ហើប​ពី​​ចំណូល​ដែល​បាន​មកពីប្រេងកាត​ក្នុង​ការ​ថ្លែង​សារ​​ដល់​ជន​រួមជាតិ​នៅ​ព្រឹកនេះ​ថា រដ្ឋាភិបាល​នឹង​យក​ទៅ​អភិវឌ្ឍ​លើ​វិស័យ​អប់រំ និង​សុខាភិបាល។ ការ​ថ្លែង​បញ្ជាក់​នេះ ក្រោយ​កម្ពុជា​ប្រកាស​ទទួល​បាន​​តំណក់​ប្រេង​លើក​ដំបូង ដើម្បី​បញ្ចប់​ការ​ទន្ទឹងរង់ចាំ​ជា​យូរ​ឆ្នាំ។

សម្តេច​តេជោ​លើកពី​មតិ​រិះគន់​លើ​ការ​បែងចែក​ចំណូល​ពី​ប្រេងនេះ​ នៅ​ពេល​ចំណូល​ទាំង​នោះ​មិន​ទាន់បាន​នៅ​ឡើយ​។ សម្តេច​ថ្លែង​ប្រាប់​ដល់​អ្នក​រិះគន់​ថា ចំណូល​​ពី​ប្រេងរដ្ឋាភិបាល​នឹង​យក​ទៅ​អភិវឌ្ឍ​លើ​វិស័យ​អប់រំ និង​សុខាភិបាល។

សម្តេច​ក៏​បញ្ជាក់​ពី​​សិទ្ធិ​ផ្តាច់​មុខ​​របស់​កម្ពុជាលើ​ការ​គ្រប់គ្រង​ប្រេង​​នៅ​ក្នុង​ប្លុក A គឺ​មិន​មាន​ការ​ត្រួត​ស៊ី​គ្នា​ដូច​ការ​លើក​ឡើង​នោះ​ទេ។ ទីតាំង​ប្រេង​ស្ថិត​ដែន​គ្រប់គ្រង​របស់​កម្ពុជា ចម្ងាយ ១៦០ គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ៣៥០ ពី​ខេត្ត​សុងក្លា​ប្រទេស​ថៃ និង ៣៣៥ គីឡូម៉ែត្រ​ពី​​ប៉ាតាយ៉ា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​ចរចា​ជាមួយ​ភាគី​ថៃ លើ​ការ​ទាញ​ធនធាន​នៅ​ក្រោម​បាត​សមុទ្រ​នៅ​តំបន់​ដែល​ត្រួត​ស៊ីគ្នា។

សម្តេច​ក៏​លើក​ឡើង​ដែរ​ថា ការប្រកាសទទួល​បាន​ប្រេង​នេះ មិនមែន​ជា​បណ្តា​សា គឺ​ជា​ពរជ័យ សម្រាប់​យកទៅ​អភិវឌ្ឍ​ដល់​ប្រទេស​។ បើ​តាម​សម្តេច​តេជោ កម្ពុជា​នឹង​ទាញ​ប្រភព​ចំណូល​ពី​​រ៉ែមាស ធ្យូង​ថ្ម បន្ត​ទៀត នៅពេល​កម្ពុជា​មិន​ទាន់​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ទាំង​នេះ​បម្រើប្រយោជន៍​នៅ​ឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម