Connect with us

ព័ត៌មានអន្ដរជាតិ

ព័រតូរីកូ ប្រឈមការបាក់ដី និងទឹកជំនន់ដែលគំរាមកំហែងដល់អាយុជីវិត

បានផុស

នៅ

នៅពេលដែលព្យុះត្រូពិក Fiona កាន់តែខិតទៅជិតដែនដី ព័រតូរីកូ, កោះ Enchantment បានស្ថិតនៅក្រោមហានិភ័យនៃការបាក់ដី និងទឹកជំនន់ដែលគំរាមកំហែងដល់អាយុជីវិតរយៈពេលច្រើនថ្ងៃ។ នេះបើតាមការព្រមាន ដែលចេញដោយមជ្ឈមណ្ឌលព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក។

សេចក្តីប្រកាសថ្ងៃសៅរ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារនេះ បានដាក់ព្យុះនេះនៅចម្ងាយប្រហែល២៣៣គីឡូម៉ែត្រពីទីក្រុង Ponce ជាមួយល្បឿនខ្យល់អតិបរមា ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះនេះ ត្រូវបានគេរំពឹងថានឹងទៅដល់ដែនដី ព័រតូរីកូ នៅយប់ថ្ងៃសៅរ៍ (ត្រូវនឹងរសៀលថ្ងៃអាទិត្យនៅកម្ពុជា)។

ទោះបីជាបច្ចុប្បន្ន Fiona ត្រូវបានគេចាត់ទុកថាជាព្យុះត្រូពិកក៏ដោយ ប៉ុន្តែអ្នកព្យាករណ៍រំពឹងថា ប្រព័ន្ធនេះនឹងប្រែក្លាយទៅជាព្យុះសង្ឃរា មុនពេលទៅដល់ឆ្នេរសមុទ្រភាគខាងត្បូង ព័រតូរីកូ នៅថ្ងៃអាទិត្យ។

តាមការព្យាករណ៍ ​ទឹកភ្លៀង​អាច​នឹង​ធ្លាក់​ចុះ​ពី ១២ ទៅ ១៦ អ៊ីញ​នៅលើ​កោះ ខណៈរលកសមុទ្រអាចនឹងកើនឡើងដល់កម្ពស់ ៣ហ្វីត ហើយអ្នកព្យាករណ៍បានព្រមានថា ឥទ្ធិពលព្យុះនេះនឹងបង្កឲ្យមានការបាក់ដី និងទឹកជំនន់ដែលគំរាមកំហែងដល់អាយុជីវិត។

មុននេះ ព្យុះ Fiona ​បាន​បង្ក​ការ​ខូច​ខាត​លើ​កោះ​ការាបៀន​ភាគ​ខាង​កើត​មួយ​ចំនួន​រួចទៅ​ហើយ។ ការស្លាប់មនុស្សម្នាក់ ត្រូវបានរាយការណ៍នៅក្នុងទឹកដី Guadeloupe របស់ប្រទេសបារាំង ដែលបានកត់ត្រានូវខ្យល់បក់ខ្លាំងជាង ១១២គីឡូម៉ែត្រក្នុងមួយម៉ោង និងបរិមាណទឹកភ្លៀងដែលមានកម្ពស់ប្រហែល ៩អ៊ីញ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ ជប៉ុន បញ្ជាឲ្យជម្លៀសមនុស្សជិត ២លាននាក់ ខណៈព្យុះទីហ្វុង Nanmadol កាន់តែខិតជិតទៅដល់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម