កីឡា
U-20 កម្ពុជា ត្រូវការឈ្នះ U-20 តាជីគីស្ថាន ដាច់ខាតយប់នេះ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ នឹងបន្តការប្រកួតចុងក្រោយ ប្រចាំពូល I របស់ខ្លួនក្នុងវគ្គជម្រុះ ពានរង្វាន់យុវជនអាយុក្រោម ២០ឆ្នាំអាស៊ី (AFC U-20 Asian Cup) ទល់នឹងម្ចាស់ផ្ទះ U-20 តាជីគីស្ថាន នាល្ងាចថ្ងៃទី១៨ កញ្ញា នេះ។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/306795657_3377484165822401_8233114584916559526_n-1024x683.jpeg)
ការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ១០:០០យប់ នៅកីឡដ្ឋាន Pamir Stadium រដ្ឋធានី Dushanbe ខណៈនឹងមានការផ្សាយផ្ទាល់តាមរយៈផេក សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ខណៈនេះជាការប្រកួតកាត់សេចក្ដីរកក្រុមឡើងវគ្គបន្ត ដោយកម្ពុជា ត្រូវការឈ្នះដាច់ខាត ខណៈតាជីគីស្ថាន ត្រូវការត្រឹមតែស្មើក៏អាចឡើងជុំបន្តបានផងដែរ។
ឆ្លងកាត់ការប្រកួត ២លើក U-20 កម្ពុជា ធ្វើមិនសូវបានល្អឡើយ ដោយចាញ់១ និងស្មើ១ ស្របពេលដែល U-20 តាជីគីស្ថាន ធ្វើបានល្អជាង ដោយស្មើ១ និងឈ្នះ១ ជាពិសេសនោះគេបានយកឈ្នះលីបង់ (លីបង់ បានយកឈ្នះកម្ពុជា កាលពីប្រកួតបើកឆាក ១-០) ដោយលទ្ធផល ៤-០ ថែមទៀតផង។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/306781254_3377482975822520_6774584888984051131_n-1024x684.jpeg)
បច្ចុប្បន្ននេះ តាជីគីស្ថាន ឈរកំពូលតារាងមាន ៤ពិន្ទុ ខណៈកម្ពុជា ឈរបាតតារាងមានតែ ១ពិន្ទុប៉ុណ្ណោះ។ U-20 កម្ពុជា ហាក់ដូចជាស្ដួចស្ដើងសម្រាប់ឱកាសឈរកំពូលតារាង ប៉ុន្តែនៅមានឱកាសឈរលេខ២ ក្នុងពូល តាមរយៈការធ្វើយ៉ាងណាឈ្នះប្រកួតចុងក្រោយនេះ ហើយក៏ត្រូវអ៊ុតយ៉ាងណាការប្រកួតរវាង U-20 សិង្ហបុរី ជាមួយ លីបង់ ស្មើគ្នា។
គួររំលឹកថា U-20 កម្ពុជា ស្ថិតនៅពូលជាមួយម្ចាស់ផ្ទះពូល I តាជីគីស្ថាន, លីបង់ និងសិង្ហបុរី ខណៈដើម្បីបានឡើងទៅវគ្គបន្ត U-20 កម្ពុជា ដាច់ខាតត្រូវតែឈរលេខ១ ក្នុងពូល ជាកៅអីឡើងដោយស្វ័យប្រវត្តិ ខណៈក៏អាចឡើងផងដែរ ក្នុងនាមជាក្រុមលេខ២ល្អ ដោយត្រូវប្រៀបធៀបជាមួយពូលចំនួន ៩ផ្សេងទៀត ហើយយកតែ ៥ក្រុមប៉ុណ្ណោះឡើងទៅជុំផ្ដាច់ព្រ័ត្រ ដែលគេប្រកួតនៅប្រទេសអ៊ូសបីគីស្ថាន នាខែមីនា ឆ្នាំ២០២៣៕
អត្ថបទ៖ មន្នីរ័ត្ន
![](https://www.kampucheathmey.com/wp-content/uploads/2022/09/306780165_3377484635822354_8730130366791604481_n-1024x683.jpeg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច