Connect with us

ព័ត៌មានជាតិ

បន្ទាយមានជ័យជំរុញចលនាភូមិមួយផលិតផលមួយពង្រឹងគុណភាពកាត់បន្ថយការនាំចូល

បានផុស

នៅ

លោក បណ្ឌិត សួង ណយ អគ្គលេខាធិការរង និងជាអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ បានជំរុញចលនាភូមិមួយផលិតផលមួយនៃខេត្តបន្ទាយមានជ័យ ឲ្យបានផុលផុស។ លោកជំរុញបែបនេះ នៅក្នុងវេទិកាជួបជាមួយផលិតករ សេវាករ និងសិប្បករ ជាច្រើនរូប កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ុក ឡាជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានមានប្រសាសន៍ថា គោលបំណងនៃវេទិកានេះគឺ ដើម្បីឱ្យអ្នកផលិត និងអ្នកទិញ បានជួបគ្នានឹងធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួន និងការរកទីផ្សារផលិតផលក្នុងស្រុក ដើម្បីឈានទៅ រកការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឱ្យចូលជាសមាជិក ចលនាភូមិមួយផលិត ផលមួយ និងអង្គភាព-ស្ថាប័នពាក់ព័ន្ធដែលជាសមាជិកគណៈកម្មាធិការ ជាតិជំរុញចលនាភូមិមួយផលិតផលមួយ។

ដើម្បីសម្រេចផែនការសកម្មភាពនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងគណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ ថ្នាក់ខេត្ត នឹងខិតខំប្រឹងប្រែង សហការជាមួយរដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តការងារឱ្យទទួល​បានលទ្ធផលល្អប្រសើរ ក្នុងន័យចូលរួមផ្សព្វផ្សាយ ជំរុញ និងចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋាន ឱ្យប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែទូលំទូលាយ ជំរុញឱ្យចូលជាសមាជិកចលនាភូមិ១ផលិតផល១ ព្រមទាំងអភិវឌ្ឍន៍ធនធានមនុស្សទាក់ទងនឹងការជំរុញចលនាភូមិ១ផលិតផល១ នៅថ្នាក់ខេត្ត ដើម្បីទទួលបាន​ចំណេះដឹង បទពិសោធន៍ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ កាត់បន្ថយការចំណាកស្រុក លើកកម្ពស់ជីវភាព​រស់នៅ និងគុណភាពជីវិតរបស់ប្រជាជនតាមសហគមន៍។

រដ្ឋបាលខេត្ត និងគណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ ថ្នាក់ខេត្ត នឹងបន្តណែនាំដល់ម្ចាស់ផលិតផល ឬអាជីវករ ដែលទទួលបានវិញ្ញាបនបត្រ និងអនុញ្ញាតពីថ្នាក់ជាតិ ឱ្យបន្តខិតខំបំពេញបច្ចេកទេស និងទទួលការ​ណែនាំរបស់ថ្នាក់ជាតិ ដើម្បីរក្សាបាននូវគុណភាព អនាម័យ និងបច្ចេកទេសផ្សេងៗរបស់ផលិតផលរបស់ខ្លួន ព្រមទាំងជំរុញដល់អ្នកផលិត និងអ្នកប្រើប្រាស់មានទំនាក់ទំនងគ្នាសម្រាប់ឱកាសទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក ក្នុងគោលបំណង ដើម្បីឱ្យអ្នកផលិត និងអ្នកទិញ បានជួបគ្នា និងបង្ហាញពីតម្រូវការផលិតផលរបស់ខ្លួន និងឱកាសទីផ្សារសម្រាប់ផលិតផលចាំបាច់សម្រាប់តម្រូវការផលិតផងដែរ។ នេះជាការលើកឡើងរបស់លោក លី សុវណ្ណរិទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងឱកាសនោះ លោក សួង ណយ មានប្រសាសន៍ថា  ការរៀបចំវេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកលក់នេះ គឺទាមទារឱ្យមានការសាមគ្គី ឈរលើគោលការណ៍ សុចរិតភាព គុណភាព អនាម័យ និងរក្សាតម្លៃទៅតាម​ស្តង់ដារតម្លៃទីផ្សារ និងទាមទារឱ្យមានការចូលរួមយ៉ាងសកម្មផងដែរពីក្រសួង អង្គភាពមន្ទីរស្ថាប័នពាក់ព័ន្ឋ ធ្វើយ៉ាងណាជំរុញឱ្យមានការអភិវឌ្ឍផលិតផលថ្មីៗ ក៏ដូចជាពង្រឹងគុណភាពនិងសមត្ថភាពពាណិជ្ជកម្មនៃផលិតផល ដែលមានស្រាប់ នេះជាគោលការណ៍គ្រឹះ សំដៅធ្វើឱ្យទទួលបាននូវផលិតផលមានភាពសម្បូរបែប កាត់បន្ថយការ​នាំចូលទំនិញប្រើប្រាស់មួយចំនួនមកពីប្រទេសជិតខាងផងដែរ៕ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ វិនាទី មុន

អាស៊ាន៖ សន្តិភាព​ទើប​ជា​អាទិភាព​នៅ​មីយ៉ាន់ម៉ា មិនមែន​ការ​បោះឆ្នោត​ទេ

ព័ត៌មានជាតិ៥ នាទីutes មុន

កម្មករ​បង្ហើប​ ក្រោយ​ចប់​ការ​ដ្ឋាន​ស្ពាន​​នៅ​ខេត្ត​ក្រចេះ នឹង​បន្ត​​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​ពី​ខេត្តកំពង់ឆ្នាំងទៅកំពង់ធំ

កីឡា១៦ នាទីutes មុន

អ្នក​ឧកញ៉ា សំអាង​​ វឌ្ឍនៈ ឧបត្ថម្ភ​១០០​លាន​រៀល ធ្វើឲ្យ​លោក ធន់ សុភា រំភើប​និយាយមិន​ចង់​ចេញ

សន្តិសុខសង្គម១៧ នាទីutes មុន

នគរបាលខេត្តសៀមរាប ឃាត់ម៉ូតូកែច្នៃស៊ីម៉ាំង និងកែច្នៃខុសច្ចេកទេសបានចំនួន ១២គ្រឿង

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

យោធា​ហ្វីលីពីន និងអាមេរិក ធ្វើសមយុទ្ធរួម​គ្នា​លើកទី៥​​​ក្នុង​ដែនសមុទ្រចិនខាងត្បូង

Sokha Hotels

ព័ត៌មានពេញនិយម