Connect with us

ព័ត៌មានជាតិ

ទឹកស្អាតនិងអនាម័យប្រកបដោយបរិយាប័ន្នជាដំណោះស្រាយមានប្រសិទ្ធិភាពសម្រាប់ជនមានពិការភាព

បានផុស

នៅ

ភ្នំពេញ – អង្គការ Water Aid កម្ពុជាសហការជាមួយសាកលវិទ្យាល័យអនាម័យនិងវេជ្ជសាស្ត្រត្រូពិកនៃទីក្រុងឡុងដ៍ (LSHTM) បានសិក្សាលើការផ្សារភ្ជាប់គោលការណ៍ណែនាំថ្នាក់ជាតិស្តីពីកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងការលើក​កម្ពស់អនាម័យសម្រាប់ជនមានពិការភាពជាមួយនឹងការអនុវត្តបទពិសោធន៍ពីប្រទេសកម្ពុជា។ លទ្ធផលសិក្សា​បានបង្ហាញថា ការលើកកម្ពស់ទឹកស្អាតនិងអនាម័យប្រកបដោយបរិយាប័ន្នជាដំណោះ​ស្រាយមានប្រសិទ្ធិភាព​សម្រាប់ជនមានពិការភាព ព្រមទាំងផ្តល់អនុសាសន៍គន្លឹះនានាដល់អ្នកពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ផេង ប៉ារ៉ូហ្ស៊ីន ប្រធានគម្រោងកម្មវិធីលើកកម្ពស់បរិយាប័ន្ននៃអង្គការ Water Aid កម្ពុជា មានប្រសាសន៍ថា ការសិក្សាពីការផ្សារភ្ជាប់គោលការណ៍ណែនាំថ្នាក់ជាតិស្តីពីកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យ​សម្រាប់ជនមានពិការភាពជាមួយនឹងការអនុវត្តបទពិសោធន៍កម្ពុជា បានធ្វើឡើងក្នុងគោលបំណងជួយ​កែលម្អការរួម​បញ្ចូល​ពិការភាព ការបង្កើតគោលនយោបាយទឹកស្អាត និងអនាម័យដែលផ្សារភ្ជាប់នឹងសមភាពយេនឌ័រ​នៅប្រទេស​ដែល​មានចំណូលទាប និងមធ្យម។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលអាចបញ្ជៀបគោលការណ៍ណែនាំស្តីពីទឹកស្អាត និងអនាម័យប្រកបដោយបរិយាប័ន្ននៅក្នុងទ្រង់ទ្រាយធំ។

បន្ថែមលើនេះ លោកស្រី ផេង ប៉ារ៉ូហ្ស៊ីន បានបញ្ជាក់ថា របកគំហើញនៃការសិក្សាបានបង្ហាញថា លទ្ធភាពប្រើប្រាស់​ហេដ្ឋា​រចនាសម្ព័ន្ធ ព្រមទាំងសេវាកម្មទឹកស្អាតនិងអនាម័យសម្រាប់ជនមាន​ពិការភាពនៅមានកម្រិតទាប ហើយមានតែ​ព័ត៌មាន​តិចតួចប៉ុណ្ណោះដែលអ្នកថែទាំជនមានពិការភាពទទួលបានជំនួយ។

ប្រធានគម្រោងកម្មវិធីលើកកម្ពស់បរិយាប័ន្ននៃអង្គការ Water Aid កម្ពុជា បានឱ្យដឹងទៀតថា ការសិក្សាស្រាវជ្រាវខាង​លើគឺជាការសិក្សាបែបគុណភាព ដោយជ្រើសរើសជនមានពិការភាពផ្សេងៗគ្នាមានចំនួន១៦ រូប អ្នកថែទាំជនមានពិការ​ភាព០៤ រូប នៅខេត្តស្វាយរៀង និងខេត្តកំពង់ឆ្នាំង ព្រមទាំងជ្រើសរើសមន្ត្រីជំនាញថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ០៧ រូប និងតំណាងអង្គការដៃគូចំនួន១០ ដែលកំពុងធ្វើកិច្ចការលើកកម្ពស់បញ្ហាទឹកស្អាត អនាម័យ និងការងារពិការភាព​នៅកម្ពុជា។ ការសិក្សាមានរយៈពេលពីរឆ្នាំ បានចាប់ផ្តើមពីឆ្នាំ២០២១ ដល់ឆ្នាំ២០២២។

ចំណែកកញ្ញា ងួន សុភកណិកា ទីប្រឹក្សាបច្ចេកទេសឯករាជ្យរបស់គម្រោងសិក្សា បាននិយាយថា លទ្ធផលសិក្សាបាន​រកឃើញថា ជនមានពិការភាពនៅតែជួបការលំបាកក្នុងការទទួលសេវាទឹកស្អាតនិងអនាម័យនៅក្នុងគ្រួសារ។ ស្ត្រីមានពិការភាពនៅជួបបញ្ហាកង្វះហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យ ដែលចាត់ទុកជាជនងាយរង​គ្រោះពិបាកប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនិងអនាម័យ។

លើសពីនេះ ជនមានពិការភាពជាច្រើនមិនបានលាងសម្អាតរាងកាយឱ្យបានញឹកញាប់តាមពួកគេចង់បាននោះទេ ជាពិសេសពឹងផ្អែកលើអ្នកថែទាំ ដូចជា សកម្មភាពងូតទឹក ការប្រើប្រាស់បន្ទប់ទឹក និងការបោកគក់​សម្លៀក​បំពាក់ជាដើម។

កញ្ញា ងួន សុភកណិកា បានលើកឡើងដូច្នេះថា “ក្រុមគោលដៅដែលបានផ្តល់សម្ភាសន៍បានលើកឡើងថា ពួកគេចង់បានបង្គន់ធំជាងនេះ ដើម្បីឱ្យរទេះរុញអាចចូលទៅក្នុងបន្ទប់ទឹក ហើយបន្ទប់ទឹកដែលប្រើប្រាស់​កន្លងទៅពុំទាន់មានជម្រាលបង្កភាពងាយស្រួល។ មួយវិញទៀតពាក់ព័ន្ធនឹងបញ្ហាកង្វះខាត​ថវិកាដើម្បីកសាង​ហេដ្ឋារចនាសម្ព័ន្ធ។”

ទន្ទឹមនឹងការបង្ហាញលទ្ធផលស្រាវជ្រាវខាងលើនេះដែរ លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែ​ទាំសុខភាពជនបទ នៃក្រសួងភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ការគាំទ្រដល់ជនមានពិការភាពក្នុងវិស័យទឹកស្អាត និងអនាម័យ ពិតជាសំខាន់នឹងឆ្លើយតបទៅនឹងគោលនយោបាយលើកកម្ពស់ទឹកស្អាតនិងអនាម័យរបស់រាជរដ្ឋាភិបាល។

លោកវេជ្ជបណ្ឌិត លន់ សាយតេង បានបញ្ជាក់ថា “បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទកំពុងយកចិត្តទុកដាក់យ៉ាង​ខ្លាំងលើបញ្ហាការដាក់បញ្ចូលទឹកស្អាតនិងអនាម័យប្រកបដោយបរិយាប័ន្នសម្រាប់ជនមានពិការផាព ដោយសារជន​មានពិការភាពជាក្រុមមនុស្សងាយរងគ្រោះ ហើយអាទិភាពសំខាន់ក្នុងការដោះស្រាយបញ្ហាទឹកស្អាតនិងអនាម័យ គឺគ្រប់គ្នាត្រូវចូលរួមលើកគាំទ្រដល់ទ្ធភាពទទួលបានទឹកស្អាតនិងអនាម័យប្រកដោយសមធម៌ យេនឌ័រ និងបរិយាប័ន្ន។”

ក្រសួងអភិវឌ្ឍន៍ជនបទ បានអនុម័តគោលការណ៍ណែនាំជាតិស្ដីពីការលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ សម្រាប់ជនពិការភាពនិងមនុស្សចាស់នៅឆ្នាំ២០១៧ ដោយបានផ្សព្វផ្សាយ និងផ្ដល់ការកសាងសមត្ថភាពដល់អ្នក​អនុវត្តក្នុងវិស័យទឹកស្អាតនិងអនាម័យ ដូចជា មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គការដែលកំពុងធ្វើការពាក់​ព័ន្ធជាមួយវិស័យទឹកស្អាតនិងអនាម័យជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៦ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម