Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តពោធិ៍សាត់ ព្រមានផ្លូវច្បាប់ចំពោះមន្ត្រី និងពលរដ្ឋទាំងឡាយណាឃុបឃិតគ្នាលក់ដីរដ្ឋ

បានផុស

នៅ

អាជ្ញាធរខេត្តពោធិ៍សាត់ ព្រមានផ្លូវច្បាប់ចំពោះមន្ត្រីខិលខូច និងប្រជាពលរដ្ឋទាំងឡាយណា ដែលបានឃុបឃិតគ្នាលក់ដីរដ្ឋ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ការព្រមាន​នេះ​ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ១៧ ​កញ្ញា ​ក្នុងឱកាស​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ ទាក់ទង​នឹង​ការ​កាត់​ឆ្វៀល​ដី នៅ​តំបន់​ឃុំ​អូរ​សោម ស្រុក​វាលវែង​នៅ​បរិវេណ​សាលាបឋមសិក្សា​អូរ​សោម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ ចេង ឡៃ អភិបាលរង​ខេត្ត តំណាង​លោក ជាវ តា​យ អភិបាលនៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​បា​ន​មានប្រសាសន៍ថា​ទាក់ទង​នឹង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល លើ​ការ​កាត់​ឆ្វៀល​ដី​ចេញពី​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ គឺ​សម្រាប់តែ​ប្រជាពលរដ្ឋ ដែល​រស់នៅ​អាស្រ័យ​ផល​ជាក់ស្តែង​យូរ​ឆ្នាំ និង​ទុកជា​ដី​បម្រុងរបស់​ខេត្ត ដោយ​បែង​ចែកជា​តំបន់​ប៉ៃ​តង លឿង និង​ក្រហម​។ លោក​អភិបាលរង​ខេត្ត​ បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ ដែលមាន​ការគាំទ្រ​ច្រើន​លើសលប់ រហូត​ទៅដល់​ជាង​ ៩២​ ភាគរយ ជុំវិញ​ការបោះឆ្នោត​កន្លងទៅ និង​សូមឱ្យ​បន្ត​ការគាំទ្រ​បន្ថែមទៀត ដើម្បី​ទទួលបាន​សមិទ្ធផល​ថ្មីៗ ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

​លោក​អភិបាលរង​ខេត្ត​បាន​បន្តថា ​« វ៉ា​រី​អគ្គិសនី​អាច​ដំណើរការ​ទៅបាន គឺ​ដោយសារ​យើង​មាន​ធនធានធម្មជាតិ ជាច្រើន​(​ព្រៃឈើ​) ទើប​បង្កើតបានជា​ទឹក ដូច្នេះ​បើ​បងប្អូន​នៅតែ​កាប់​រានទន្ទ្រាន​ដីព្រៃ និង​ព្យាយាម​លុប​ដី​បាត​អាង​បន្តទៀត នឹង​ខាតបង់​ប្រយោជន៍​រួម និង​ផលប្រយោជន៍​ជាតិ​យ៉ាង​ធំ ព្រោះ​យើង​ត្រូវការ​រក្សាទុក​ព្រៃ​សហគម​ខ្លះ ដើម្បី​ជា​ប្រយោជន៍​សហគម​រស់នៅ​»​។

​យ៉ាងណាក៏ដោយ​លោក អភិបាលរង​ខេត្ត​បាន​ព្រមាន​ដកហូត​ផ្ទៃដី​បាត​អាង នឹង​ចាត់វិធានការ​ចំពោះ​មន្ត្រី​ខិលខូច និង​ប្រជាពលរដ្ឋ​ទាំងឡាយណា ដែល​បាន​ឃុបឃិត​គ្នា​លក់​ដី​រដ្ឋ​។​ ដោយ​លោក​បាន​អះអាងថា​ នឹង​យក​ដី​ទាំង​នោះមក​រក្សា​ទុកជា​ប្រយោជន៍​សហគមន៍ ព្រមទាំង​ផ្តល់​លទ្ធភាព​សម្រាប់​ប្រជាពលរដ្ឋ ដែល​រស់នៅ​អាស្រ័យ​ផល​ជាក់ស្តែង​យូរ​ឆ្នាំ និងទុកជា​ដី​បម្រុងរបស់​ខេត្ត ដោយ​បែង​ចែកជា​តំបន់​ប៉ៃ​តង លឿង និង​ក្រហម​។

​លោក​អភិបាលរង​ខេត្ត​ ក៏បាន​ជំរុញ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​បន្ត​ពង្រឹង និង​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ដើម្បី​ជា​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ ជាក់ស្តែង​ដូចជា​ករណី​ឆក់​ត្រី ការកាប់​ទន្ទ្រាន​ដីព្រៃ​ដោយ​ខុសច្បាប់ ការជួញដូរ​មនុស្ស ការជួញដូរ​គ្រឿងញៀន និង​ល្បែងស៊ីសង​ជាដើម ត្រូវ​បង្ក្រាប​ឱ្យខាងតែបាន​។

​ស្របពេល​គ្នា​នោះ លោក អេង គ​ន្ធា អគ្គនាយករង​អគ្គិសនី​កម្ពុជា ក៏បាន​ឧបត្ថម្ភ​ថវិកា ១​ លាន​រៀល​ប្រចាំខែ និង​ឧបត្ថម្ភ​កាណូត​ស្មាច់ ៣ ​គ្រឿង ជូន​ដល់​រដ្ឋបាល​ឃុំ ប៉ុស្តិ៍នគរបាល​រដ្ឋបាល និង​កម្លាំង​បរិស្ថាន ដើម្បី​ធ្វើការ​ឆ្លើយតប​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា និង​ចាត់វិធានការ​បង្ក្រាប​ចំពោះ​បទល្មើស​ដែល​កើតមាន នៅក្នុង​មូលដ្ឋាន​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ក្រសួងការងារ
ព័ត៌មានជាតិ១០ នាទីutes មុន

ថ្នាក់ដឹកនាំក្រសួងការងារ សម្តែងការកោតសរ​សើរ​​ស្មារតីតស៊ូរបស់នាយទាហានកងពល​តូចអន្តរាគមន៍លេខ៧​ ដែលបានការពារបូរណភាពទឹកដីកម្ពុជា

សេដ្ឋកិច្ច១៤ នាទីutes មុន

ស្ពានខ្ពស់ជាងគេតម្លៃ $២៥ លាន ចាក់បេតុងតភ្ជាប់នៅថ្ងៃនេះ អ្នកដំណើរអាចឈប់ថតរូបនៅចំកណ្ដាលស្ពាន

ជីវិតកម្សាន្ដ១៦ នាទីutes មុន

​​ផ្ទុះរឿង​អាស្រូវ​ផ្លូវច្បាប់ផ្ទួនៗ បវរកញ្ញាវៀតណាម Thuy Tien ប្រឈមដកហូត​​មកុដ​ដ៏​អាម៉ាស់

ជា ដេវីណា
ជីវិតកម្សាន្ដ១៦ នាទីutes មុន

អតីតលំដាប់រងទី១ MQC 2023 ជា ដេវីណា ប្រកាសវិលមកដណ្ដើមមកុដ MUC 2025

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

វៀតណាមគ្រោងទិញទំនិញអាមេរិកបន្ថែម និងសុំពន្យារពេលពន្ធ ៤៥ ថ្ងៃ ​

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម