ព័ត៌មានជាតិ
ពលរដ្ឋនៅខណ្ឌឬស្សីកែវសូមឲ្យអាជ្ញាធរ ជួយលុបបំបាត់គ្រឿងញៀន ក្មេងទំនើង
បងប្អូនប្រជាពលរដ្ឋរស់នៅខណ្ឌឬស្សីកែវ បានសំណូមពរ ឲ្យអាជ្ញាធររាជធានីភ្នំពេញ ជួយលុបបំបាត់ឲ្យអស់នូវការជួញដូរនិងប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង នៅក្នុងមូលដ្ឋាន និងជួយកសាងប្រព័ន្ធលូ ប្រឡាយ ផ្លូវ បញ្ហាការកកស្ទះចរាចរណ៍ ពន្លឿនការធ្វើសំបុត្រស្នាមផ្សេងៗ ពិសេសការធ្វើអត្ដញ្ញាណប័ណ្ណ សំបុត្រកំណើតជាដើម។

ការសំណូមពរបែបនេះរបស់បងប្អូនប្រជាពលរដ្ឋ បានធ្វើឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញ ឆ្នាំ២០២០ នៅសាលាខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានី លោកស្រី កែវ សុខពិសី អភិបាលរងរាជធានី លោកជា ពិសី អភិបាលខណ្ឌឬស្សីកែវ និងលោកស្រី ទូច សារ៉ុម ប្រធានក្រុមការងារចុះជួយ ខណ្ឌឬស្សីកែវ ។
ប្រជាពលរស់នៅសង្កាត់ទួលសង្កែទី១ ក៏ដូចជាប្រជាពលរដ្ឋ នៅសង្កាត់ផ្សេងទៀត បានលើកឡើងស្រដៀងគ្នាថា ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន និងក្មេងទំនើងនៅតែជាបញ្ហាប្រឈមដែលកំពុងកើតឡើងនៅក្នុងមូលដ្ឋាន។ ដូច្នេះពួកគាត់ស្នើសុំអោយអាជ្ញាធរក៏ដូចជាកម្លាំងមានសមត្ថកិច្ចធ្វើការបង្ក្រាបអោយអស់ ដើម្បីបំបាត់ក្តីកង្វល់របស់ពួកគាត់។

ជាងនេះទៅទៀត ប្រជាពលរដ្ឋក៏បានស្នើអោយអាជ្ញាធរជួយកសាងប្រព័ន្ធលូ ប្រឡាយ ផ្លូវ ដោយបញ្ហាការកកស្ទះចរាចរណ៍ និងពន្លឿនការធ្វើនៃការផ្តល់សេវាជូនពួកគាត់អោយបានលឿននិងមានតម្លាភាព។
លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលសាលារាជធានីភ្នំពេញ បានទទួលនូវ សំណើ សំណួរ និងសំណូមពរផ្ទាល់មាត់ និងលាយលក្ខណ៍អក្សររបស់ប្រជាពលរដ្ឋជាច្រើន ដែលពាក់ព័ន្ធនឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍមូលដ្ឋាន នៅតាមបណ្តាសង្កាត់ ក្នុងខណ្ឌឫស្សីកែវ ជាច្រើនមកនេះ គឺជាមូលដ្ឋានគ្រឹះ ដែលអាចយកជាការបាន នូវ ផែនការគម្រោងមេ ដើម្បីកសាងឯកសារគ្រឺះ សម្រាប់យកទៅដាក់នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ ជាមួយនោះដែរ ដើម្បីជាការឆ្លើយតប រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ អង្គភាពជុំវិញរាជធានីភ្នំពេញ បានខិតខំអនុវត្ត ដោះស្រាយនូវរាល់បញ្ហា តាមសំណើ និងសំណូមពរ របស់ប្រជាពលរដ្ឋ ទាំងផ្ទាល់មាត់ និងលាយលក្ខណ៍អក្សរ តាមស្ថានភាព និងលទ្ធភាពជាក់ស្តែង ដោយបានដោះស្រាយរួចចំនួន១១៦បញ្ហា និងបានដាក់ចូលកម្មវិធីវិនិយោគ៣ឆ្នាំ រំកិលរួចចំនួន០៣បញ្ហានិងនៅសល់បញ្ហាបន្ដិបន្ដួចមិនទាន់បានដោះស្រាយ។

លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ថា ចំពោះសំណើ និងសំណូមពរដែលបានអនុវត្ត ដូចជា ការស្ថាបនាផ្លូវ លូ និងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយសារការងារទាំងនោះ ស្ថិតនៅក្នុង គម្រោងផែនការឆ្នាំ និងជាសកម្មភាពកំពុងអនុវត្ត ជាប្រចាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ,អង្គភាពជុំវិញរាជធានីភ្នំពេញ។
ចំពោះសំណើ និងសំណូមពរ ដែលមិនទាន់បាន ដោះស្រាយដូចជា ការដោះស្រាយបញ្ហាទាក់ទងទៅនឹង ទឹក ភ្លើង បញ្ហាដីធ្លី ការស្ថាបនាផ្លូវ លូ ស្ពាននៅតាមសង្កាត់នានា គឺដោយសារ បញ្ហាជំងឺ(COVID -១៩) ដែលជាបញ្ហាសកល បានកើតឡើងពាសពេញពិភពលោក។ ទន្ទឹមនឹងនេះ ប្រទេសកម្ពុជាយើង ក៏ទទួលរងនូវផលប៉ះពាល់ពីបញ្ហា (COVID-១៩) នេះដែរ ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ដូចបណ្តាប្រទេសនានា លើភិភពលោកដែរ។ ដោយឡែក រដ្ឋបាលរាជធានីភ្នំពេញ ក៏មានផលប៉ះពាល់ លើបញ្ហាថវិកា ហិរញ្ញវត្ថុ ដែលចាំបាច់ត្រូវសន្សំសំចៃក្នុងកម្រិតខ្ពស់ ដើម្បីជួយដោះស្រាយបញ្ហាចាំបាច់ចំពោះមុខ ជូនដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កសិករ អាជីវករ ដែលបាន ទទួលរងនូវផលប៉ះពាល់ពីCOVID- ១៩នេះ ប្រសិនបើបញ្ហានេះ នៅតែបន្តអូសបន្លាយមិនទាន់ដឹងពេលកំណត់ ។

លោកស្រីបានបន្ដថា ទោះជាយ៉ាងនេះក៏ដោយ រដ្ឋបាលរាជធានីភ្នំពេញ ក៏កំពុងតែខិតខំទទួលយកសំណូមពរបងប្អូន មកដោះស្រាយជូនបានទាំងនោះ ដោយសហការជាមួយក្រសួង មន្ទីរ និងឬស្ថាប័ន នៃរាជរដ្ឋាភិបាល ដើម្បីដាក់បញ្ចូលទៅក្នុង ផែនការអភិវឌ្ឍន៍៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់។
លោកស្រីបន្ដថា បញ្ហាមួយចំនួនទៀត ដែលមានគម្រោង និងថវិកា រួចហើយ មិនទាន់បានអនុវត្តនោះ នឹងត្រូវចាប់ផ្តើមអនុវត្តបន្ទាប់ពស្ថានភាពCOVID-១៩ ស្ងប់ស្ងាត់ទៅ ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យមានតម្លាភាព ប្រសិទ្ធភាព និងទាន់ពេលវេលា ៕
អត្ថបទ ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ