Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ ជួបគ្រោះរញ្ជួយដីធ្ងន់ធ្ងរ មានទាំងអ្នកស្លាប់ និងរបួស

បានផុស

នៅ

ការរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័របានវាយប្រហារតំបន់ Hualien ភាគខាងកើតកោះតៃវ៉ាន់កាលពីរសៀល​ថ្ងៃ​អាទិត្យ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​មួយ​ចំនួនទៀតកំពុងរងរបួស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន (CENC) បានឲ្យដឹងថា ចំណុចកណ្តាលត្រូវបានត្រួតពិនិត្យនៅរយៈទទឹង ២៣.១៥ ដឺក្រេ និងរយៈបណ្តោយ ១២១.៣០ ដឺក្រេ ហើយមានជម្រៅ ១០ គីឡូម៉ែត្រ ។

កម្មករ​រោងចក្រ​ស៊ីម៉ងត៍​មួយ​កន្លែង​នៅ​ចំណុច​កណ្តាល​ក្រុង Yuli បាន​រង​របួស និង​ស្លាប់​ បន្ទាប់​ពី​ទៅ​ដល់​មន្ទីរពេទ្យ ខណៈអគារកម្ពស់ ៣ ជាន់ក្នុងទីក្រុងមួយនេះក៏បានបាក់រលំសង្កត់មនុស្ស ៤ នាក់ផងដែរ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ប្រហែល ៣ ម៉ោងក្រោយមក មនុស្សទាំង ៤ នាក់ រួមទាំងក្មេងស្រីអាយុ ៥ ឆ្នាំម្នាក់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព ។

ទន្ទឹមនោះ រថភ្លើង​មួយ​ខ្សែ​បានបង្វែរទិសដៅ បន្ទាប់ពី​ភ្លៀង​ធ្លាក់​នៅ​ក្នុង​ស្ថានីយ​រថភ្លើង ខណៈ​​ស្ពាន ​២ ​កន្លែងក៏បានបាក់ និង​បណ្តាល​ឲ្យ​មនុស្ស​ ៣ នាក់​រង​របួស ។ ទោះជាយ៉ាងណា ក្រោយមកពួកគេក៏ត្រូវបានជួយសង្គ្រោះផងដែរ ខណៈអ្នកទេសចរជាង ៤០០ នាក់ត្រូវបានជាប់គាំងនៅតំបន់ភ្នំក្នុងទីក្រុង Yuli ។

ឧប្បត្តិហេតុផ្សេងទៀតរួមមានរថភ្លើងត្រូវបានពន្យារពេល និងការដាច់ចរន្តអគ្គិសនី ហើយការងារសង្គ្រោះកំពុងដំណើរការ ខណៈទីក្រុងជាច្រើននៅតំបន់ Hualien និង Taitung បានប្រកាសថា ការងារ និងសាលារៀនទាំងអស់នឹងត្រូវផ្អាកចាប់ពីថ្ងៃចន្ទនេះទៅ ។

គួរបញ្ជាក់ថា តៃវ៉ាន់បានគ្រោះរញ្ជួយដី ចាប់តាំងពីថ្ងៃសៅរ៍មកម្ល៉េះ ពោលការរញ្ជួយដីកម្រិត ៦.៥ រ៉ិចទ័របានវាយលុកកោះនេះនៅម៉ោង ៩ និង ៤១ នាទីយប់ថ្ងៃសៅរ៍ ហើយមានការញ័រជាង ១០០ ដង ។ បន្ទាប់មកការរញ្ជួយដីកម្រិត ៥.៧ រ៉ិចទ័របានវាយប្រហារតំបន់ Taitung នៅម៉ោង ១ និង ១៩ នាទីរសៀល ខណៈក្រោយមកគ្រោះរញ្ជួយដីកម្រិត ៥.៤ រ៉ិចទ័របានវាយប្រហារតំបន់ Hualien នៅម៉ោង ៥ និង ៣៩ នាទីល្ងាចថ្ងៃអាទិត្យ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ China.org.cn

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

Sokha Hotels

ព័ត៌មានពេញនិយម