Connect with us

ព័ត៌មានជាតិ

ខំ​ច្នៃ​ក្រមាខ្មែរ​ធ្វើ​ជា​សម្លៀកបំពាក់ បែរ​មានអ្នករិះគន់ថា «ស្រែៗ​មិនទាន់សម័យ»

បានផុស

នៅ

ប្រជាជនមួយចំនួនហាក់មិនឲ្យតម្លៃទៅលើសម្លៀកបំពាក់ដែល​ច្នៃ​ចេញពីវប្បធម៍ខ្មែរ និង​មិនដឹងពីគុណតម្លៃរបស់វានោះទេ។ ស្រ្តី​​ជាជាងកាត់ដេរសម្លៀកបំពាក់ម្នាក់​ដែលច្នៃ​ក្រមាខ្មែរជា​ផលិតផលផ្សេងៗ បាន​បង្ហាញ​ការ​ខកចិត្ត​ក្រោយ​មាន​ជនមួយចំនួនតូចមិន​ឲ្យ​តម្លៃ​លើ​ការ​ប្រឹងប្រែង​ ថែម​ទាំង​លេបខាយ​ថា​គ្មានប្រយោជន៍​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ចាន់ ស្រីនិច ជាជាង​ច្នៃ​សម្លៀកបំពាក់ចេញពីក្រមាខ្មែរ រស់នៅភូមិកំពង់ក្រសាំងក្រោយ ឃុំកន្តៀង ស្រុកកន្តៀង ខេត្តពោធិ៍សាត់។

អ្នកស្រី ចាន់ ស្រីនិច បានប្រាប់​ពី​ប្រវត្តិ​នៃ​ការ​ចាប់ផ្តើមជំនាញដេរខោអាវឆ្នៃចេញក្រមាខ្មែរនេះ គឺ​នៅក្នុងឆ្នាំ២០២០ ដោយ​ដំបូងកើតចេញពីការស្រលាញ់ ហើយ​ក៏​បាន​យក​ក្រមា​ច្នៃ​ធ្វើ​ជាសំពត់មកស្លៀកខ្លួនឯង ហើយ​បានផុសនៅបណ្តាញសង្គមនានា ក៏មានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ​រស់នៅតាមបណ្តាខេត្តមួយចំនួន ពិសេសនៅរាជធានីភ្នំពេញ​ បាន​ឆាតមក​កម្ម៉ង់​កាត់ចេញជាម៉ូតផ្សេងៗមកដល់សព្វថ្ងៃនេះ។

យ៉ាងណាមិញ ​គំនិត​ច្នៃ​ប្រឌិតនេះ​ បែរ​ជា​​ទទួល​ការ​ចំអកឡកឡើយព្រមទាំងមិនឲ្យតម្លៃទៅវិញ។

បើ​តាម​អ្នក​ស្រី ស្រីនិច បាន​រំលឹក​ពី​មតិ​រិះគន់​ពីជនមួយ​ចំនួន​ថា «ដេរចេញមកស្រែ មិនទាន់សម័យ របស់អីស្រែសុទ្ធ​យកក្រមាមកស្លៀកក្រមាទិញមកថោកសោះ ហេតុអ្វីលក់ក្នុងតម្លៃថ្លៃបែបនេះ»

ពេល​ឃើញ​មតិ​រិះគន់ទាំងនេះ ​អ្នកស្រី​បានបង្ហាញ​ការ​ខកចិត្ត ដោយសារ​ពួកគេ​មិនបានគិតពីកម្លាំង​ញើស​ឈាម​ ហើយ​កើត​ពី​ការ​ខិតខំឆ្នៃប៉ុណ្ណាទើបអាចទទួលបានខោអាវមួយឆុតៗ

សម្លៀកបំពាក់ និងវត្ថ​ផ្សេងៗ​ដែលអ្នកស្រី ស្រីនិច បានឆ្នៃចេញពីក្រមា​ មានដូចជា សំពត់ខ្មែរ កាប៉ូប ប៉ូចង់សក់ ក្រមាពានា សម្លៀកបំពាក់ជាឆុតផ្សេងៗ ប្រភេទខោផ្សេងៗ អាវដៃខ្លី ឬដៃវែង តាមការកម្មង់ចង់បានរបស់ភ្ញៀវ តម្លៃចាប់ពី ២០ដុល្លា ២៥ដុល្លា ដល់ ៣០ដុល្លារ។

តែទោះជាបែបនេះ គំនិត​ច្នៃប្រឌិត​អ្នក​ស្រី ស្រីនិច​ ក៏ទទួលបានការគាំទ្រពី​បង​ប្អូន​នៅ​ក្រៅប្រទេសដូចជា​នៅ​ សហរដ្ឋអាមេរិក បួករួមទាំង​បងប្អូន​ខ្មែរ​នៅ​តាម​ ២៥ខេត្តក្រុង ទើបអាចឲ្យអ្នកស្រីមានកម្លាំងចិត្តខិតខំបន្ថែមទៀតរហូតមកដល់ពេលបច្ចុប្បន្ន។

ជាចុងក្រោយ អ្នកស្រីក៏សូមឲ្យប្រជាពលរដ្ឋខ្មែរ ជួយគាំទ្រនៅអ្វីដែលជាផលិតផលខ្មែរ និងសុំឲ្យប្រជាជ​នមួយចំនួនឈប់គិតអគតិ​ ដែល​នាំ​ឲ្យវប្បធម៍ខ្មែរគ្មានការរីកចម្រើន និងកាន់តែបាត់បង់ទៅ។

គួរបញ្ជាក់ថា តារាចម្រៀងស្រី កញ្ញា ពេជ្យ សោភា ធ្លាប់​យក​សម្លៀកបំពាក់​ច្នៃ​ចេញពីក្រមាខ្មែរ ទៅចូលរួមនៅក្នុងកម្មវិធី « Miss Universe» កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១កន្លងទៅ។ តាមរយៈផ្ទាំងទស្សនីយភាពនេះ បានធ្វើឲ្យមហាជនខ្មែរគាំទ្រ​យ៉ាងខ្លាំង​។

ដោយឡែក​ពិធីការិនីរូបស្រស់ កញ្ញា ជីមមី តាមរយៈដំណើរកម្សាន្ត​នៅលើទឹកដីសហារដ្ឋអាមេរិក កាលពីខែ មិថុនា កន្លងទៅ ក៏​បានបង្ហាញពីសម្លៀកបំពាក់ច្នៃពីក្រមាខ្មែរយ៉ាងស្រស់ស្អាតប្រណីត ពាក់ដើរលេងបង្អួតជនបរទេសពេញទីក្រុង Beverly Hills សហរដ្ឋអាមេរិក ដែលបានធ្វើឲ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងបណ្តាជនបរទេស ថែមទាំងបានសួរនាំពីឆុតមួយនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម