ព័ត៌មានជាតិ
ឱកាសអាហារូបករណ៍ SHE CAN សម្រាប់និស្សិតនារី ដែលចង់ទៅសិក្សានៅអាមេរិក
អាហារូបករណ៍ SHE CAN ជាអាហារូបករណ៍សម្រាប់ផ្តល់ឱកាសដល់និស្សិតនារីដែលមកពីប្រទេសកំពុងអភិវឌ្ឍ២ គឺប្រទេសកម្ពុជា និងប្រទេសលីបេរីយ៉ា ដែលមានសមត្ថភាព និងមានមហិច្ឆតាខ្ពស់ចង់បន្តការសិក្សានៅសាកលវិទ្យាល័យក្នុងសហរដ្ឋអាមេរិករយៈពេល៤ឆ្នាំពេញ។
អាហារូបរណ៍ SHE CAN ជាអាហារូបករណ៍មានមូលដ្ឋាននៅសហរដ្ឋអាមេរិក មានគោលបំណងពង្រឹងសមត្ថភាព ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅប្រទេសកំពុងអភិវឌ្ឍ ដើម្បីឲ្យពួកគេទទួលបាននូវបទពិសោធថ្មីផ្នែកអប់រំ ការណែនាំ ដើម្បីយកទៅអភិវឌ្ឍប្រទេសរបស់ពួកគេ ក៏ដូចជា ពិភពលោកទាំងមូលក្រោយបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក។ កំលុងពេលបំពេញការសិក្សានៅទីនោះ SHE CAN ក៏ផ្តល់ជាប្រាក់ឧបត្ថម្ភដល់និស្សិតជាប្រចាំផងដែរ។
ចំពោះបេក្ខនារី ដែលមានសិទ្ធិទទួលបានអាហារូបករណ៍នេះ ត្រូវមានលក្ខណៈដូចខាងក្រោម៖
- អាយុចាប់ពី ១៧ឆ្នាំ ដល់ ២០ឆ្នាំ
- មានចិត្តចង់ក្លាយជាអ្នកដឹកនាំ ឬ ធ្លាប់ដឹកនាំក្នុងសហគមន៍ និងសាលារបស់ខ្លួនរួចហើយ
- ជាសិស្សពូកែ (និទេ្ទស A ឬ B)
- មកពីគ្រួសារមានប្រាក់ចំណូលទាប
- ជំនាញភាសាអង់គ្លេសខ្លាំងពូកែ
- ចាប់អារម្មណ៍ចង់បន្តការសិក្សានៅសហរដ្ឋអាមេរិក។
សង្ខេបកម្មវិធីរបស់ SHE CAN មានដូចជា៖
- ថ្នាក់ត្រៀមប្រឡង SAT/IELTS និងគាំទ្រលើការអនុវត្តគម្រោងភាពជាអ្នកដឹកនាំ
- ណែនាំពីពាក្យស្នើសុំ និងឈ្នះអាហារូបករណ៍ក្នុងសាកលវិទ្យាល័យកំពូលៗ ចំនួន៤របស់អាមរិកដូចជា Lafayette College, Bucknell University, និង Syracuse University
- បង្កើនទំនាក់ទំនងជាមួយអ្នកណែនាំជនជាតិអាមេរិក ៤នាក់ ទៅ ៦នាក់
- ចូលរួមកិច្ចប្រជុំកំពូលនៃភាពជាអ្នកដឹកនាំ ដែលផ្តល់ដោយ SHE CAN នៅរដ្ឋកាលីហ្វញ៉ា
- បញ្ចប់វគ្គហាត់ការយ៉ាងហោចណាស់មួយ ក្នុងរដូវក្តៅ
- ត្រឡប់ទៅផ្ទះបានមួយឆ្នាំម្តង ក្រោយបញ្ចប់ការសិក្សា
- រាល់ការចំណាយទាំងអស់ ទាំងថ្លៃសិក្សា កន្លែងស្នាក់នៅ និងការធ្វើដំណើររ៉ាប់រងដោយសាកលវិទ្យាល័យ ឬ SHE CAN។
ឯកសារដែលត្រៀមសម្រាប់ដាក់ពាក្យស្នើសុំ មានដូចជា៖
- វិញ្ញាបណ្ណបត្រ ថ្នាក់ទី១០ ទី១១ និងទី១២
- ឯកសារពិន្ទុប្រឡងថ្នាក់ជាតិ
- បកប្រែវិញ្ញាបណ្ណបត្រ ឬ ពិន្ទុ ពីភាសាខ្មែរមកអង់គ្លេស (អាចបកប្រែខ្លួនឯងបាន)
- ពិន្ទុ SAT, ACT, IELTS, ឬ TOEFL
- ដាក់ពាក្យដោយមិនគិតថ្លៃ៕
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ និស្សិតជាច្រើនរូបបានជាប់អាហារូបករណ៍ SHE CAN ដែលសុទ្ធតែជានិស្សិតពូកែ និងមានទេពកោសល្យ ហើយក៏ជាកិត្តិយកម្ពុជាដូចគ្នា ដែលមានសិស្សនារីពូកែ ទៅបន្តការសិក្សានៅសាកលវិទ្យាល័យកំពូលក្នុងសហរដ្ឋអាមេរិក ព្រមទាំងត្រឡប់មកវិញជាមួយនឹងបទពិសោធល្អៗសម្រាប់អភិវឌ្ឍន៍ប្រទេសកំណើតរបស់ ខ្លួនឲ្យកាន់តែមានភាពរីកចម្រើន៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៤ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់