សេដ្ឋកិច្ច
មីក្រូហិរញ្ញវត្ថុ ផ្តល់ឥណទានជាង ៨,៧ ពាន់លានដុល្លារ ដល់អតិថិជនជាង ២ លាននាក់
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាអភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានបញ្ជាក់ថា គិតត្រឹមដំណាច់ត្រីមាសទីពីរឆ្នាំ២០២២ នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគម បានផ្តល់នូវឥណទានជាង ៨,៧ ពាន់លានដុល្លារអាមេរិក ដល់អតិថិជនប្រមាណ ២ លាននាក់។
លើកឡើងក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៅកម្ពុជានៅព្រឹកមិញនេះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាអភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានថ្លែងថា បើប្រៀបធៀបកាលពី ១០ ទៅ ២០ ឆ្នាំមុន ប្រជាជនមិនសូវប្រតិបត្តិការតាមប្រព័ន្ធធនាគារ ខណៈបច្ចុប្បន្ននេះការប្រើប្រាស់សេវាធនាគារកាន់តែទូលំទូលាយ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាមានសមាជិកចំនួន ១២២ ស្ថាប័ន ដែលរួមមាន គ្រឹះស្ថានធនាគារចំនួន ៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន ៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៧៤ ក្រុមហ៊ុនភតិសន្យាចំនួន ១២ គ្រឹះស្ថានឥណទានជនបទចំនួន ២៦។
លោក សុខ វឿន បានឲ្យដឹងថា ក្រៅពីផ្តល់ប្រាក់កម្ចី អតិថិជនប្រមាណ ២.៦ លាននាក់ បានដាក់ប្រាក់បញ្ញើជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសរុបជាង ៤,៦ ពាន់លានដុល្លារអាមេរិក។ តួលេខនេះមិនរាប់បញ្ចូលទិន្នន័យពីធនាគារដែលជាសមាជិកសមាគមនោះទេ។
នៅព្រឹកមិញនេះ មានពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៅកម្ពុជា(CAFT) ស្តីពី “វឌ្ឍនភាព នៃវិស័យ ធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា”។
តាមរយៈអនុស្សរណៈយោគយល់គ្នានេះ សមាគមទាំងបីនឹងសហការរួមគ្នាក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការយល់ដឹងផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ លើកកម្ពស់គំនិតផ្ដួចផ្ដើមអាជីវកម្មប្រកបដោយការទទួលខុសត្រូវសង្គម និងការកសាងសមត្ថភាពដែលផ្តោតសំខាន់លើអាជីវកម្មផ្នែកធនាគារ និងហិរញ្ញវត្ថុ។
លោក Raymon Sia Say Guan ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមធនាគារនៅកម្ពុជាបានថ្លែងឲ្យដឹងដែរថា ការចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមទាំង ៣ នឹងចូលរួមចំណែកយ៉ាងសំខាន់ មិនត្រឹមតែជួយលើកស្ទួយប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុប៉ុណ្ណោះទេ តែក៏ជាឱកាសថ្មីមួយសម្រាប់ប្រជាជនកម្ពុជាបានសិក្សាស្វែងយល់បន្ថែមពីបចេ្ចវិទ្យាថ្មីៗ ជាពិសេសជាឱកាសសម្រាប់អ្នកដែលមានអាជីវកម្មថ្មីក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងប្រតិបត្តិការរបស់ខ្លួននៅថ្ងៃអនាគត៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់