Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីជាន់ខ្ពស់ចិន ប្រាប់ប្រជាជន កុំឲ្យប៉ះជនបរទេស (មានវីដេអូ)

បានផុស

នៅ

មន្ត្រីសុខាភិបាលចិនជាន់ខ្ពស់ម្នាក់ បានណែនាំប្រជាជនឲ្យចៀសវាងការប៉ះពាល់រាងកាយជាមួយជនបរទេស ដើម្បីការពារការឆ្លងមេរោគអុតស្វា បន្ទាប់ពីករណីដំបូងនៃវីរុសនេះ ត្រូវបានកត់ត្រានៅចិនដីគោក កាលពីថ្ងៃសុក្រទី១៦ខែកញ្ញា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Wu Zunyou ប្រធានអ្នកជំនាញខាងរោគរាតត្បាតនៅមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់ប្រទេសចិន បានបង្ហោះលើទំព័រ Weibo ផ្លូវការរបស់គាត់កាលពីថ្ងៃសៅរ៍ថា “ដើម្បីការពារការឆ្លងជំងឺអុតស្វា និងជាផ្នែកមួយនៃរបៀបរស់នៅដែលមានសុខភាពល្អរបស់យើង យើងសូមណែនាំថា អ្នកមិនត្រូវប៉ះពាល់ស្បែកទល់ស្បែកជាមួយជនបរទេសនោះទេ”។

លោក Wu ក៏បានអំពាវនាវឲ្យមនុស្សចៀសវាងទំនាក់ទំនងស្បែកទល់ស្បែក ជាមួយអ្នកដែលនៅបរទេសក្នុងរយៈពេល៣សប្តាហ៍ចុងក្រោយ ក៏ដូចជាជនចម្លែកទាំងអស់ផងដែរ។

លោក Wu Zunyou ប្រធានអ្នកជំនាញខាងរោគរាតត្បាតនៅមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់ប្រទេសចិន

លោកបានសរសេរថា “វាចាំបាច់ និងមានសារសំខាន់ខ្លាំងណាស់ក្នុងការពង្រឹងការតាមដាន និងបង្ការការរីករាលដាលនៃជំងឺអុតស្វានៅកម្រិតសង្គម”។

ទោះបីជាយ៉ាងណាក៏ដោយ លោក Wu មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters សម្រាប់ការធ្វើអត្ថាធិប្បាយលើរឿងនេះទេ។

ទីក្រុង Chongqing ភាគនិរតីប្រទេសចិន បានកត់ត្រាការឆ្លងមេរោគអុតស្វាកាលពីថ្ងៃសុក្រ នៅក្នុងខ្លួនបុគ្គលម្នាក់ដែលទើបវិលមកដល់ពីបរទេស ដោយនោះសម្គាល់ជាការឆ្លងជំងឺអុតស្វាករណីទី១នៅចិនដីគោក ចំពេលមានការផ្ទុះឡើងលើពិភពលោកនាពេលថ្មីៗនេះ។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺបាននិយាយនៅពេលក្រោយថា អ្នកឆ្លងគឺជាជនជាតិចិនអាយុ ២៩ ឆ្នាំ ដែលជិះយន្តហោះទៅទីក្រុង Chongqing កាលពីថ្ងៃទី ១៤ ខែកញ្ញា ក្រោយចាកចេញពីប្រទេសអេស្ប៉ាញ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ បុរសម្នាក់ កើតជំងឺអេដស៍ កូវីដ និងអុតស្វា ក្នុងពេលតែមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម